Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កម្មករ​បើក​វ៉ាង​ជែង​គ្នា ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ក្រឡាប់​ផ្ងារជើង របួស​ធ្ងន់​ស្រាល ៥៥​នាក់

spot_img

​កំពង់ស្ពឺ ៖ កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​ប្រមាណ​៥៥​នាក់​បាន​ទទួល​របួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​ដឹក​ម្មករ​មួយ​គ្រឿង​ដែល​ខ្លួន បាន​បើក​វ៉ាង​ជែង​គ្នា ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បណ្តាលឲ្យ​ក្រឡាប់​ដោយ​ខ្លួនឯង នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦​និង​៥០​នាទី នៅ​ផ្លូវ​ជាតិ​លេខ​៥១ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦-១៧ នៅក្នុង​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​។​

​លោក​ឧត្តមសេនីយ៍ត្រី តាប់ លន ស្នងការរង​ខេត្ត​កំពង់ស្ពឺ បានឲ្យដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង ម៉ាក HYUNDAI PORTER ពណ៌ ស​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 2A-4216 បើកបរ​ដោយ​ឈ្មោះ សុ​ត ធារ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​តា​ឡាក់ ឃុំ​ក្សេមក្សាន្ត ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដឹក​កម្មករ​ចំនួន ៥៥​នាក់ ប្រុស ២​នាក់ លុះ​មកដល់​ចំណុច​ខាងលើ បាន​វ៉ា​ប្រជែង​រថយន្ត​មួយ​គ្រឿង ដែល​កំពុង​ធ្វើដំណើរ​ស្រប​ទិស​គ្នា ហើយ​បាន​ក្រឡាប់​គ្រោះថ្នាក់​ដោយ​ខ្លួនឯង នឹង​បណ្តាលឲ្យ​របួស ក្នុងនោះ​របួសធ្ងន់​៤​នាក់ ប្រុស​ម្នាក់​។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់​កន្លែងកើតហេតុ និង​បាន​បញ្ជូន​ជនរងគ្រោះ ទៅ​ជួយ​សង្គ្រោះ នៅ​មន្ទីរ និង​បាន​យក​មធ្យោបាយ​ពាក់ព័ន្ធ មក​រក្សាទុក​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×