Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ចាប់​ចិន​បង្ខាំង​ទារប្រាក់ ត្រូវ​ជាប់អន្ទាក់​សមត្ថ​កិច្ច​អាវុធហត្ថ​ភ្នំពេញ​

spot_img

​ភ្នំពេញ ​៖  ​នៅ​រសៀល​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អ​និតិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជន​ជាតិចិន ចំនួន​០៥​នាក់​ទៅ​តុលាការ ក្រោម​ការចោទប្រកាន់​ពីបទ បង្ខាំង​មនុស្ស​ទុក​ជំរិត​ទា​ប្រាក់ រំលោភ​លើ​លំនៅដ្ឋាន បង្ខាំង​អាជីវកម្ម និង​ធ្វើ​ឲ្យ​បាត់បង់​ការងារ ដែល​ប្រព្រឹត្ត​កាលពី​ថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ហាង ស៊ីន វ៉ាង​ដា (​ខេ​ម​បូ​ឌា​) អ៊ិន វេស ម៉ិ​ន អ​.​ក ផ្ទះ​លេខ​128A7AB ភូមិ​១ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ ទាំង​០៥​នាក់ រួមមាន​៖

១. ឈ្មោះ វ័ង ជី​ង​ប៉ង (WANG.JINBO) ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​

២. ឈ្មោះ លី ជី​យ៉ាង (LI JI YAN) ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​

៣. ឈ្មោះ ថា​ង វ៉ៃ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​

៤. ឈ្មោះ ជេរ ឈី​ង (JIA GUING) ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​

៥. ឈ្មោះ ស៊ូ​ន ស៊ី​ង (SUN XIN) ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​

​បើតាម​របាយការណ៍ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា តាមរយៈ​ព័ត៌មាន​របស់​សាក្សី​ម្នាក់ ជា​ជនជាតិខ្មែរ បាន​រាយការណ៍ ថា​មាន​ចិន​មួយក្រុម បាន​អុកឡុក​ហាង​បាយ​មួយកន្លែង​និង​បាន​បង្ខាំង​ជនជាតិ​ចិន​ម្នាក់​ក្នុង ហាង​បាយ​នោះ ដើម្បី​គម្រាម​ទារប្រាក់ ទៀតផង​។ បន្ទាប់ពី​បានទទួល​ព័ត៌មាន កម្លាំង​ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ អ​និតិ​ជន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏បាន​ចាត់វិធានការ​ចុះបង្ក្រាប​និង ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​បញ្ជា​ផ្ទាល់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​អនុ​ឡោម​តាម​ការណែនាំ​របស់​ព្រះរាជអាជ្ញា ក្រោម​ទម្រង់​ជាការ​ស៊ើបអង្កេត​ជាក់ស្តែង និង​មានការ​ចូលរួម​ពី​មន្ត្រី​មូលដ្ឋាន ចៅសង្កាត់​និង​មេភូមិ​ផងដែរ​។​

ក្រោម​វិធាន​ការជំនាញ របស់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​បាន​សារភាពថា ពួកគេ​ពិតជា បានធ្វើ​សកម្មភាព​បង្ខាំង​មនុស្ស បង្ខាំង​ទីតាំង​ហាង ស៊ីន វ៉ាង​ដា​(​ខេ​ម​បូ​ឌា​)​អ៊ិន​វេស​មិន បណ្តេញ​ភ្ញៀវ​ដែល​មក​ស្នាក់នៅ ក្នុង​សណ្ឋាគារ រួម​និង​បណ្តេញ​បុគ្គលិក​ដែល​ធ្វើការ​នៅ​ទីនោះ​ចេញ​ពិតប្រាកដ​មែន ដោយ​ក្នុងនោះ​ឈ្មោះ វ័ង ជី​ង​ប៉ង (WANG.JINBO) ជា​មេក្លោង បាន​បញ្ជា​ឲ្យ​កូនចៅ​០៤​នាក់​ទៀត បិទទ្វារ​ចាក់សោរ​បង្ខាំង​មេការ​គ្រប់គ្រង​ទូទៅ​ក្នុង​ហាង ស៊ីន វ៉ាង​ដា​(​ខេ​ម​បូ​ឌា​)​អ៊ិន​វេស​មិន ចាប់ពី​ថ្ងៃទី​០៤ រហូតដល់​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​ទុក​ជំរិត​ទារប្រាក់​ចំនួន 30,000$ (​បី​ម៉ឺន​ដុល្លារ​អាមេរិក​) ពី​ថៅកែ​ដែល​នៅឯ​ប្រទេស​ចិន​៕​ដោយ​៖​កូ​ឡាប

spot_img
×