Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រពើ​ដែល​ព្រលែង​ថ្ងៃមុន​ចាប់បាន​វិញ​ហើយ​

spot_img

​សៀមរាប​៖ កូន​ក្រពើ​ដែល​ព្រលែង​ថ្ងៃមុន ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកា​នេះ​។ បច្ចុប្បន្ន​ក្រពើ​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​យកទៅ​រក្សា​ទុក​នៅ​កន្លែង​ដទៃ​រួចហើយ​ដែរ​។​

​ករណី​រកឃើញ​នេះ ត្រូវបាន​បុរស​ម្នាក់​ដែល​រស់នៅក្នុង​ខេត្តសៀមរាប ប្រទះឃើញ​កូន​ក្រពើ​អណ្ដែត​ក្នុង​ទឹក​អំឡុងពេល​លោក​កំពុង​ដើរ​ហាត់ប្រាណ​នៅ​តំបន់​នោះ​។ ភ្លាមៗ បុរស​ដែល​មិនទាន់​ស្គាល់​អត្ដ​សញ្ញាណ​នោះបាន​ចុះ​ចាប់ ដែលមាន​ប្រជាពលរដ្ឋ​និង​ន​គល​បាន​បេតិកភណ្ឌ​មាន​វត្តមាន​ទីនោះ​ដែរ និង​បាន​អញ្ជើញ​មន្ត្រី​ជំនាញ​ផ្នែក​ជលផល​ខេត្ត​មក​ទទួល​សត្វ​ក្រពើ​នោះ​។​

​កាលពី​ថ្ងៃ​សុក្រ ១២​កេី​ត ខែ​ក​ត្ដិក ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រុមការងារ​ចម្រុះ​រដ្ឋបាលខេត្ត អាជ្ញាធរ​អប្សរា មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ បាន​ចុះ​ពិនិត្យ​កន្លែង​ដែល​បាន​លែង​កូន​ក្រ​ពេី និង​រក​មធ្យោបាយ​ដេី​ម្បី​តាម​ចាប់​កូន​ក្រ​ពេី​តូច បណ្ដោយ​ប្រហែល ៤០​សង់ទីម៉ែត្រ ដែល​បាន​ព្រលែង​ចូលក្នុង​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​នៅ​ប៉ែក​ខាង​កេី​ត​។

​ក្រោយពី​បាន​ចុះ​ដល់ទី​តាំង និង​បាន​ពិនិត្យ​ជាក់ស្ដែង​រួចមក ក្រុមការងារ​ចម្រុះ​សម្រេច​ផ្តល់​ភារកិច្ច​ជូន​ក្រុមការងារ​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើការ​តាម​ចាប់​កូន​ក្រ​ពេី​នេះ ដោយ​ប្រេី​ប្រាស់​កម្លាំង​មន្ត្រី​ជំនាញ​តាម​ប្រមាញ់ ២៤​ម៉ោង លេី ២៤​ម៉ោង ពិសេស​ពេល​កូន​ក្រ​ពេី​តូច​នេះ​ចេញ​រក​ចំណី​នៅពេល​យប់​តាម​មាត់ច្រាំង​នៃ​ក​សិន្ធុ​ប្រាសាទអង្គរវត្ត​។​

​តាម​ការបញ្ជាក់​របស់​មន្ត្រី​ជំនាញ​ថា កូន​ក្រពើ​នេះ​នៅ​តូច​មិនទាន់​ចល័ត​ចេញពី​ក​សិន្ធុ​នេះ​នៅឡើយ​ទេ​។ មន្ត្រី​ជំនាញ​នឹង​ប្រើប្រាស់​មធ្យោបាយ​ចាប់​មកវិញ ដោយ ការដាក់​សន្ទូច ឬ​ការ​អូស​មង ឬ ការឆ្លុះ​នឹង​កែវឆ្លុះ​ចាប់​នៅពេល​យប់​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×