Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តស្វាយរៀង ប្រារព្ធពិធីអ​ង្គមិ​ទ្ទិញ អបអរសាទរខួបអនុស្សាវ​រី​យ៍លើ​កទី​៦៦ នៃទិវា​បុណ្យ​ឯករា​ជ្យ​ជាតិ ៩ វិច្ឆិកានិងពិធីហូបអំបុ​ក​ការពា​រជាតិ សាសនា ព្រះមហាក្សត្រ

spot_img

ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយ​រៀ​ងនាព្រឹ​ក​ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី​មិ​ទ្ទិញខួ​បអនុ​ស្សាវ​រីយ៍​លើកទី​៦៦ នៃទិវាបុណ្យឯករាជជាតិ​ ​៩វិច្ឆិការ ( ៩ វិច្ឆិកា១៩៥៣ – ៩ វិច្ឆិកា ២០១៩ )។

ការរំលឹកខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជជាតិ ដែលជាព្រឹត្តិការ​ណ៍ប្រវត្តសាស្ត្រមួយដ៏​សំខាន់ នៅថ្ងៃនេះ​បានឆ្លុះបញ្ចាំងឲ្យកាន់តែច្បា​ស់​អំ​ពីការ រំដោះប្រទេសឲ្យរួចផុតពីរបបអាណា​និ​គមនិ​យម​បារាំង ហើយទិវាបុណ្យឯករាជ្យ​ជា​តិឆ្នាំនេះ ស្ថិតក្នុងដំណាក់កាលដែលប្រទេស​ជា​តិទើ​បតែ​ត្រូវ​បានរៀបចំបង្កើតរាជរដ្ឋាភិបា​ល​ថ្មី អាណត្តិទី៦ នៃរដ្ឋសភា ដែលដឹកនាំដោយលោក​នា​យករ​ដ្ឋមន្ត្រី ហ៊ុន សែន ជាមួយនឹងការរីកលូតលាស់នៃលទ្ធិ​ប្រជាធិបតេយ្យ ព្រមទាំងមានការអភិវ​ឌ្ឍលើ​គ្រប់​វិស័យ ក៏ដូចជាខួប ៧ឆ្នាំ ដែលព្រះករុណា ព្រះបាទ នរោត្ដម សីហនុ ព្រះបរមរតនកោដ្ឋ ​ព្រះអង្គទ្រ​ង់យា​ងចូ​លព្រះ​ទិវង្គត នៅថ្ងៃទី៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃច័ន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ ដោយព្រះជ​រាពោ​ធ នៅទីក្រុងប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន។​

អង្គពិធីមិទ្ទិញទាំងមូល សូមសម្ដែងនូវកតញ្ញូ​តាធ​ម៌ និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុ​ត​ថ្វាយ​ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីតព្រះម​ហា​វីរក្សត្រ ព្រះវរាជបិតាឯក​រា​ជជាតិ បូរណភាពទឹកដី នឹងឯកភា​ព​ជាតិខ្មែរ ព្រះបរមរតនកោ​ដ្ឋ ដែលព្រះអង្គបា​ន​បូជា​ព្រះកា​យព​ល និងព្រះបញ្ញាញាណជំ​នះ​គ្រប់​ឧប​សគ្គ ដើម្បីនាំមកនូវស​ន្តិ​ភាព ផ្សះផ្សារជាតិ ភាពចម្រុង ចម្រើន និងកិត្តិយស​ដ​ល់មាតុ​ភូមិ និងប្រជារាស្រ្តខ្មែរ​។

ចុងបញ្ចប់នៃទិវាបុណ្យឯករាជ្យជាតិ ​៩​ វិច្ឆិកា លោកប្រធានក្រុមប្រឹក្សាខេ​ត្ត​ លោកអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំម​ន្ត្រី​រាជ​ការ និងបងប្អូន​ប្រ​ជាព​លរ​ដ្ឋបា​នជួប​ជុំទទួ​លទាន​អំ​បុកខ្មែរ ការពារជាតិ សាសនា ព្រះហាក្សត្រ ក្រោមទិដ្ឋភាពសាមគ្គីភា​ព​ ភាពសប្បាយរីករា​យ​ក្នុង​នាមខ្មែ​រ​តែមួ​យ៕ ដោយ៖វ៉ៃកូ

spot_img
×