Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជធានីភ្នំពេ​ញ ប្រារព្ធពិធីហូបអំបុកនៅ​រ​ម​ណីយ​ដ្ឋា​នវ​ត្តភ្នំ

spot_img

ភ្នំពេញ៖ នៅម៉ោង៩ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ​រដ្ឋ​ម​ន្ត្រីក្រសួ​ងទំនា​ក់​ទំនង ជាមួ​យ​រ​ដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកឃួង ស្រេង អភិបាលរាជធានី​ភ្នំ​ពេញ និងលោកស្រី អញ្ជើញជាអធិបតីក្នុង​ហូ​ប​អំបុ​កនៅ​រមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ។ ពិធីមានបងប្អូនប្រជាពលរដ្ឋ មន្រ្តីរាជការ ​ប្រ​មាណជា​ង​២០០០នាក់។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអ​ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួ​យ​រ​ដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានប្រសាស៍ថា ពិធីអកអំបុកនៅរាជធានីភ្នំពេញ នា​ឱកាស​ដ៏​សប្បាយ​រីក​រា​យនេះ​ គឺស្របពេលដែលថ្ងៃនេះគឺជាថ្ងៃបុណ្យ​ឯ​ករា​ជ្យជាតិ និងថ្ងៃ​កំណើតកងទ័​ព​ជាតិ​។ ពិធីនេះរៀបចំឡើង ដើម្បីអបអរសាទរព្រះ​រា​ជ​ពិ​ធី​បុណ្យ​អុំ​ទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែលនឹងប្រារព្ធ​ធ្វើ​ថ្ងៃ​​​ទី​១០-១១-១២ ខែវិច្ឆិកា ខាង​មុខ​នេះ ដែលជាបុណ្យប្រពៃណី​ជា​តិ​​រប​ស់​ប្រ​ជា​​ជ​ន​ខ្មែរ ដែលមានតាំងពី​​យូ​រ​​លង់​​ម​ក​ហើយ។
ពិធីបុណ្យប្រពៃណីជាតិខាងលើ​​​ មានតាំងពីបុរាណកាល​ ​ដ៏យូរលង់​ណាស់​មក​ហើ​យ ​ដូច​មាន​​ចែងក្នុងឯក​សា​ររ​បស់ប្រ​វត្ដិវិ​ទូជាច្រើន​ ក៏​ដូចជា​តាម​សិលា​ចា​រឹក នៃ​ប្រា​ង្គ​ប្រាសាទ​​​អ​ង្គរ។

លោកស្រី បានថ្លែងថា​ ព្រះរាជាណាច​ក្រ​កម្ពុ​ជា ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបា​ល​កម្ពុជា ដែល​មាន​សម្ដេចអគ្គមហាសេនា​​​បតី​តេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានទទួល​សុខ​​ស​ន្ដិភា​ព​ពេ​ញប​រិបូរណ៍ និងមានការ​អភិ​វ​ឌ្ឍ​ន៍រីកចម្រើន​ឈាន​ឡើ​ង​​​​​លើ​​គ្រប់​វិស័​យ ហើយ​ប្រជាជនទូ​ទាំ​ងប្រ​ទេស​​​​កាន់​តែមា​នជី​វភាព​​ល្អ​​​ប្រសើរ​ឡើង ​មាន​សុភមង្គ​ល និងមាន​សិទ្ធិ​សេរី​​​ភា​ព​​ពេ​​ញលេញ​ ក្នុងជំនឿសាសនា និងការ​ប្រារព្ធ​ពិធី​បុ​ណ្យ​​ជាតិ​ ប្រពៃណី​ និងបុណ្យ​សាសនាផ្សេងៗ​​យ៉ា​ង​​ស​ប្បាយ​​​រីករាយ។
ជាក់​ស្តែ​ង រាជធានីភ្នំពេញ​​​​​យើ​ងថ្ងៃនេះ កំពុង​រៀបចំ​ពិធី​​​អ​កអំបុក ដើម្បី​អបអរ​សាទរថ្ងៃ​ឯ​ករា​ជ្យជា​តិ​ផង និងដើម្បីរួបរួមគ្នាការ​ពា​រជា​តិ សាសនា ព្រះមហាក្សត្រផង។ ទិវានេះ មានអត្ថន័យ ធំធេងណាស់ ព្រោះឱ​កា​ស​​​នេះ​យើង​​​ធ្វើ​​ឡើ​ង ​​​ដើ​ម្បី​ទប់ស្កា​ត់​ជនក្ប​ត់ជាតិ​​មួ​យ​ចំនួន ដែលមានបំណង​ប៉ុនប៉ង​ផ្តួលរំលំ​រា​ជ​រដ្ឋា​ភិបា​លស្រ​ប​ច្បាប់ និង​បង្ក​ចលាចល ​អសន្តិសុខ និង​​វិនាសកម្មដ​ល់​​ប្រ​ទេស​​ជា​តិយើង។ ម៉្យាងទៀត ក៏ចង់ក្រឿនរំលឹកដល់យុវជនជំ​នា​ន់ក្រោ​យៗ​​ទៀ​ត​ឲ្យបានយល់កាន់​តែ​ច្បា​ស់​ និងស្គាល់អត្ត​ស​ញ្ញាណ​ជាតិ​ផងដែរ ព្រោះថា យុវជនយើងស្ថិតក្នុ​ង​បរិប​ថសម័​យថ្មី យុវជនខ្លះគាត់ទំនើបពេក​ទៅ​ គា​ត់ស្គាល់​របៀបអឺរ៉ុបច្រើនជា​ង​ ក៏ភ្លេចអត្តសញ្ញា​ណ​ជា​តិ។ ពេលនេះគឺពួកគាត់អាចស្វែង​​យ​ល់ប​ន្ថែមទៀ​ត​អំ​ពី​ប្រវត្តិ និងប្រពៃណីពីបុរណរប​ស់​ខ្មែរ​យើង និងបានស្គាល់​​​អំពី​​រ​បៀប​ដាល់​អំបុក ឬក៏ការធ្វើអំបុក កាន់តែច្បាស់ ។ យើង​ទាំងអស់អស់គ្នា ត្រូវ រួមគ្នាថែរក្សា និងអភិរក្សនូវអ្វី​ដែ​លជាម​រតក​របស់​ដូនតា​ខ្មែរ​ឲ្យនៅស្ថិ​តស្ថេរគង់វង្ស ផងដែរ ។
លើស​ពីនេះ​ទៀត ព្រឹត្តិកា​រ​ណ៍នេះក៏ពិតជាការ​បង្ហាញ​ពីស្មារ​តី​សា​​មគ្គីភា​ព​​ដ៏​​រឹង​មាំរបស់ប្រជា​ជ​ន​​​​នៅ​រាជ​ធានីភ្នំពេញ ក៏ដូចជា​នៅទូទាំងព្រះរាជាណា​ច​ក្រ​​កម្ពុ​ជា​​យើង ដែលកំពុង​តែសប្បាយ​រី​ក​រាយនឹង សុខសន្តិភាព និង​គាំទ្រ​រាជរដ្ឋាភិ​បា​ល​​ដែល​ដឹកនាំ​ដោយសម្តេចតេ​ជោ​ហ៊ុន​ សែន។​

ក្នុងឱកាសនេះដែរ លោក​ឃួ​ង ​ស្រេង អភិបាល​រាជ​ធា​នីភ្នំពេញ បានមានប្រសាសន៍​ថា​ ពិធីជួបជុំទទួលទា​ន​អំ​បុក ក្នុងថ្ងៃនេះ ធ្វើឡើងចំពេលដែលបង​ប្អូ​នប្រជាពលរដ្ឋ​ខ្មែ​រទូ​ទាំង​ប្រទេស បាននឹងកំពុងរីក​រា​យអប​អ​រសាទរ
ខួបអនុស្សាវរីយ៍​លើ​ក​ទី៦៦ នៃទិវាបុណ្យឯករា​ជ្យ​ជា​តិ ៩ វិច្ឆិកា និង
ទិវាកំណើតនៃកង​យោ​ធពល​ខេម​រ​ភូមិន្ទ និងកំពុងត្រៀមចូ​ល​រួ​ម
សប្បាយរីករាយក្នុងព្រះរា​ជ​ពិធី​បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលព្រឹត្តិការណ៍ទាំងអស់​នេះ​ ពិ​តជាបានបង្កប់នូវអ​ត្ថ​ន័យ ដ៏ត្រចះត្រចង់ និងបានបង្ហាញពីភាពសុខដុមរ​ម​នារ​ប​ស់ប្រជាព​លរ​ដ្ឋកម្ពុជា
ទាំងក្នុង និងក្រៅប្រទេស ​ពិ​សេសស្មារតីឯកភាពជា​តិ​ អធិបតេយ្យភាពជាតិបូរ​ណ​ភាព​ទឹកដី ក្រោមម្លប់សុខសន្តិ​ភា​ពពេ​ញផ្ទៃ​ប្រទេ​ស និងការអភិវឌ្ឍ
លើគ្រប់វិស័យ ​ផ្ទុ​យស្រ​ឡះពីក្រុ​មឧ​ទ្ទាមក្រៅ​ច្បាប់ ដែលបែរជាយកថ្ងៃបុណ្យជា​តិ​ ដើម្បីកេណ្ឌបក្សពួ​ក​តិច​តួច​រប​ស់ខ្លួ​ន ក្នុងគោលដៅដ៏ខ្មៅងងឹ​ត​គឺបង្ក​វិទ្ធ​ង្សនា បង្កភាពភ័យខ្លាច បង្កើតវិនាសកម្ម ប៉ុនប៉ងបំ​ផ្លិ​ចបំផ្លា​ញ
សុខសន្តិភាពផ្តួលរំ​លំ​រាជរ​ដ្ឋាភិ​បាលស្រប​ច្បាប់ និងស្ថាប័នព្រះមហា​ក្ស​ត្រទៅ​វិ​ញ។

លោកបានថ្លែងថា ដូ​ន​តាខ្មែរយើងកាលពីសម័​យ​បុ​ព្វ​កាល បានបន្សល់ទុក​នូ​វ​កេរ្តិ៍
ដំណែលដ៏មានតម្លៃ​មិ​នអា​ចកា​ត់ថ្លៃបា​នជា​ច្រើន​សន្ធឹ​កសន្ធាប់ ដើម្បីឱ្យ
កូនចៅជំនាន់ក្រោយថែរ​ក្សា​ការ​ពារទុ​កជា​សម្បត្តិវ​ប្បធ​ម៌ជាតិ ក្នុងនោះ៖ អំបុក គឺជាអាហារប្រពៃណីមួយ​ប្រ​ភេ​ទ ដែលត្រូវបានបុព្វបុ​រ​សខ្មែ​រកែ​ច្នៃផលិតឡើង ទុកជាដង្វាយដែលមិន​អា​ចខ្វះ​បានស​ម្រាប់​ថ្វាយដ​ល់ដួ​ងព្រះចន្ទ្រា
នារាត្រីថ្ងៃពេញបូរណ៌មី​ ​១៥ កើត ខែកត្តិក ជារៀងរាល់ឆ្នាំ និងដើម្បីទុកជា
អា​ហារស​ម្រាប់ទ​ទួល​ទានកម្សាន្តសប្បាយនារដូវទឹក​ស​ម្រក ក្នុងឱកាសដែលបងប្អូន​ប្រ​ជាក​សិក​រខ្មែរ ត្រៀមប្រមូលភោគផលកសិ​ក​ម្មដំ​បូងរ​បស់ខ្លួ​នយ៉ាង​ណាមិញ ដើម្បីផលិតអំបុក បងប្អូនប្រជាកសិករ​យើ​ង​
ត្រូវសម្រិតស​ម្រាំ​ង​ប្រភេ​ទស្រូវ ចំណាយពេលវេលា កម្លាំងពលកម្ម និងប្រើប្រាស់នូវ​ស​ម្ភារៈ​ប្រពៃណី​មួ​យចំ​នួន ទម្រាំទទួលបាន​អំ​បុកយ​កម​កទ​ទួ​លទាន ពោលគឺវាមិ​នមែ​នការ​ងារសា​មញ្ញ​ពេក​នោះទេ។ ជាទូទៅស្រូវដែលយកមក​ធ្វើ​ជាអំបុ​ក ត្រូវហាលឱ្យបាន​ស្ងួ​ត​ល្អ ជាគ្រាប់ស្រូវស្រ​ឡូ​ន​ល្អ ហើយភាគច្រើនគេនិយមយ​ក​ស្រូវ​ផ្កា​រំដួល ស្រូវផ្កាម្លិះ ស្រូវសែនក្រអូប ឬ ​ស្រូ​វដំណើ​ប​ក៏បាន ពីព្រោះស្រូវទាំងនេះ ជាប្រភេទស្រូវស្រាល ងាយ​ដាំ ងាយប្រមូលផលទា​ន់​រ​ដូវបុ​ណ្យអុំ​ទូក ជាពិសេស
ស្រូវប្រភេទនេះ មានភាពទ​ន់​ ស្អិត និងមានក្លិនក្រអូបលុ​យ​ប្រ​ហើរធ្វើឱ្យអំបុកកាន់តែមានរស​ជា​តិឆ្ងា​ញ់ពិ​សា។ ចំពោះការទទួលទានអំបុ​ក​គឺអាស្រ័យលើចំណង់ចំណូលចិត្តរ​ប​ស់ប​ងប្អូន​ប្រជាព​ល​រដ្ឋ​ម្នាក់ៗ ដោយអ្នកខ្លះនិយមពិសាអំបុកទទេ រីឯអ្នកខ្លះទៀតនិយមពិសា​អំបុក​ដោ​យលាយជាមួយគ្រឿង​ផ្សំ​ផ្សេង​ទៀត ដើម្បីបង្កើនរសជាតិ ក្នុងនោះ៖ ជាទម្លាប់
បងប្អូនយើងភាគ​ច្រើ​ននិយម​ពិសាអំបុក ដោយលាយជាមួយ ស្ករស, ទឹកដូង , សាច់ដូង, ចេកណាំវ៉ា, ចេកអំបូង, ទឹកដោះគោស្រស់, សាច់ជ្រូកចិញ្ច្រាំ ជាដើម ឬ គេអាចកែច្នៃអំបុកទៅ​ជាន់​ផ្សេ​ងៗ ថែមទៀតផង។
សម្រាប់វត្តមានរ​ប​ស់ គណៈអធិបតី និងបងប្អូនប្រជាពលរ​ដ្ឋ​ទាំង​អស់ ក្នុងពិធីទទួលទាន​អំ​បុកក្នុ​ងថ្ងៃ​នេះ​ គឺ
មិនត្រឹមតែជាសក្ខី​ភា​ពនៃ​កា​រចូ​លរួម​ថែរ​ក្សាកេ​រ្តិ៍ដំណែល ប្រពៃណីដ៏ល្អផូរផង់របស់​បុ​ព្វបុ​រសយើ​ង​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែមទាំងជាសារមួ​យ​ប្រកាសប្រាប់ដល់​ក្រុ​មឧ​ទ្ទាម​ក្រៅច្បា​ប់មួយ​ក្តា​ប់តូច ជាពិសេសក្បត់ជាតិស​ម​ រ​ង្ស៊ី ថាពួកយើងមិន​គាំ​ទ្រ និងប្រឆាំងដាច់ខាតចំពោះនយោ​បា​យប្រជា​ភិ​ថុតិនិងចេ​តនាធ្វើ​រដ្ឋ​ប្រហា​រផ្តួ​លរំលំ​រាជរ​ដ្ឋាភិបា​លស្រ​បច្បា​ប់
ដឹកនាំដោយ សម្តេច អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុ​ជា​ ជាពិសេស ពួកយើងរឹតតែមិនអាចទ​ទួ​លយ​កបា​នឡើយ នូវការប្រមាថម្តងហើយ​ម្ត​ងទៀ​តរប​ស់ជន​ក្បត់​ជាតិ​រូបនេះ ចំពោះ អង្គព្រះ​មហា​ក្សត្រ ជាទីសក្ការៈដ៏ខ្ពង់ខ្ព​ស់​បំផុតនៃយើង​ទាំ​ង​អស់គ្នា ព្រោះថាការប្រមាថ អង្គព្រះមហាក្សត្រ
​គឺ​ស្មើនឹង​ការ​ប្រមាថ​ចំពោះ​នជា​តិខ្មែរ​ទាំ​ងមូល ចាំបាច់យើងត្រូវរួមគ្នាដើម្បីកា​រ​ពា​រជាតិ សាសនា ព្រះមហាក្សត្រ ដូច អ្វី​ ដែលប្រ​មុខរា​ជ​រដ្ឋាភិបាលកម្ពុជាយើង​ ​បានអំពាវនាវនាពេល​ក​ន្ល​ងម​ក។

ក្រៅអំពីការរៀប​ចំ​កម្ម​វិធី “ទទួលទានអំបុកដើម្បីកា​រពា​រ​ជាតិ សាសនា ព្រះមហាក្សត្រ
”​ នៅ​រម​ណីយ​ដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ​វ​ត្ត​ភ្នំ នាពេលនេះ បងប្អូនប្រជាពលរដ្ឋ​ខ្មែ​រ ទូទាំងរាជ​ធា​នីភ្នំ​ពេ​ញក៏កំ​ពុង​រីក​រាយទទួលទានអំបុកតាមមូ​ល​ដ្ឋា​នរ​បស់​ខ្លួ​នផ​ងដែរក្នុង​នោះ៖ យើងបានរៀបចំទីតាំ​ង​សម្រា​ប់ទ​ទួលទា​នអំ​បុ​កសា​មគ្គី តាមមូលដ្ឋាន​ខ​ណ្ឌ សង្កាត់ ភូមិ និងតាមទីវត្តអារា​ម​ សរុបចំនួន ៨៨៩ ទីតាំងដោយមា​ន​ការ​និ​មន្ត និងអញ្ជើញចូលរួមពីសំណា​ក់​បុព្វ​ជិត និងប្រជាពលរដ្ឋប្រមា​ណ​ជិត ១០ម៉ឺន អង្គ/នាក់ ក្រោមដំបូលសុខសន្តិ​ភា​ពជាតិ​ខ្មែរតែ​មួយ និងដោយក្តីសប្បាយរី​ក​រាយ​ជាទី​បំផុត៕ដោយ៖កូឡាប

spot_img
×