Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុននេះ​បន្តិច​, ទំព័រ Facebook Page ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​ជនអនាមិក​លួច​យកទៅ​គ្រប់គ្រង​

spot_img

​ព្រះសីហនុ​៖ មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ លោក ឃាង ភារ​ម្យ មានប្រសាសន៍​ឲ្យ ដឹងថា នៅមុននេះ​បន្តិច ទំព័រ Facebook Page ផ្លូវការ របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ត្រូវ​ជនអនាមិក​លួច​យកទៅ​គ្រប់គ្រង​អស់​រយៈពេល​ជាង​២០​នាទី ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ លោក ឃាង ភារ​ម្យ ប្រកាស​ជា​សាធារណៈ​ថា រាល់​បញ្ហា​មិន​ប្រក្រតី​ផ្សេងៗ រដ្ឋបាលខេត្ត​ព្រះសីហនុ សូម​បដិសេធ មិន​ទទួលខុសត្រូវ​នោះឡើយ ចំពោះ​ការ​បង្ហោះ​ខ្លឹមសារ​ណា ដែល​ប៉ះពាល់​ដល់​សង្គម ឬ​បញ្ហានយោបាយ​ផ្សេងៗ ដោយ​ការ​បង្ហោះ របស់​ជនអនាមិក​។​

​លោក ឃាង ភារ​ម្យ បន្តថា ពេលនេះ ក្រុមការងារ​បច្ចេកទេស រដ្ឋបាលខេត្ត​ព្រះសីហនុ កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​ទាញយក​ទំព័រ Facebook Page របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​វិញ និង​ស្វែងរក​អ្នក​ដែល​លួច​នោះ មក​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​៕​ដោយ៖ ដែនសីមា

spot_img
×