Wednesday, May 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ប្រជាពលរដ្ឋ​សប្បាយរីករាយ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ថ្ងៃទី​១

spot_img

ភ្នំពេញ៖ ​បើតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បាន​ផ្សាយ​ថា ​ថ្ងៃនេះ​ជា​ថ្ងៃ​ដំបូង នៃ​ព្រះ​រាជពិធី​បុណ្យអុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ឆ្នាំ​២០១៩​។ ទិដ្ឋភាព​នៅ​មាត់ទន្លេ​មុខ​ព្រះបរមរាជវាំង នៅ​ទីតាំង​ចំណុះ​ទូក​ជ្រោយចង្វារ​ត្រើយ​ខាងកើត ពេលនេះ គឺមាន​វត្តមាន​បងប្អូន​ប្រជាពលរដ្ឋ​ជាច្រើន​កុះករ​មកពី​គ្រប់ទិសទី​មក​កម្សាន្ត​ប្រកបដោយ​ស្នាមញញឹម​រីករាយ បងប្អូន​កងកម្លាំង​សមត្ថកិច្ច គឺ​កំពុងតែ​ឈរ​ជើង​ការពារ សុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់ យ៉ាង​យកចិត្តទុកដាក់​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ រួមទាំង​កីឡាករ​ប្រណាំងទូក​ផងដែរ​។ ក្រៅពី​ការ​ទស្សនាការ​ប្រណាំងទូក​ង​នៅ​មាត់ទន្លេ បងប្អូន​ប្រជាពលរដ្ឋ​ក៏​អាច​ទស្សនា និង​ទិញ​ទំនិញ​តាម​ស្តង់​តាំង​ពិ​ពរ​ណ័​ទំនិញ​ជាច្រើន​នៅតាម​ទីតាំង​នីមួយៗ​ផងដែរ​។

​ប្រទេសជាតិ​យើង​មាន​សុខសន្តិភាព​ពេញលេញ ទើប​យើង​អាច​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ធំៗ​ប្រចាំឆ្នាំ​បែបនេះ​បាន​។ សូម​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​មានឱកាស​បាន​សប្បាយរីករាយ​នៅក្នុង​ពិធីបុណ្យ​អុំទូក ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្តា​ខេត្ត​នានា​។​

​កាលពី​ម្សិល​ថ្ងៃទី ៩ វិច្ឆិកា កម្ពុជា​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ លើក​ទី ៦៦ និង​ទទួលទាន​អំបុក​ខ្មែរ “​ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ “ នៅ​ទូទាំងប្រទេស​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​។​

​នៅថ្ងៃនេះ គឺ​ចាប់ពី​ថ្ងៃទី ១០ ដល់ ១២ វិច្ឆិកា គឺ​យើង​បន្ត​សប្បាយរីករាយ​ជាមួយ “​បុណ្យអុំទូក លយប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​”​។ សូម​អញ្ជើញ​បងប្អូន​ប្រពល​រដ្ឋ​រួមទាំង​ទេចរ​ជាតិ និង​អន្តរជាតិ​ចូលរួម​កម្សាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​អុំទូក​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​។​

​សូម​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ទាំងអស់​យកចិត្តទុកដាក់​ការពារ​ថែរក្សា​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​បងប្អូន​អោយបាន​ល្អ​នៅ​ក្នុងឱកាស​បុណ្យអុំទូក​ដែលមាន​រយៈពេល​៣​ថ្ងៃនេះ​។​

​សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ទាំងអស់​បាន​សប្បាយរីករាយ និង​ជួបតែ​សំណាងល្អ​គ្រប់ៗ​គ្នា​កុំបី​ខាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×