Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទ ធួក ធឿយ ពីបទរួមគំនិតក្បត់កៀរករប្រជាពលរដ្ឋ និងពលករធ្វើការនៅថៃ ឲ្យចូលរួមផែនការរដ្ឋប្រហារតាមបញ្ជាមេឧទ្ទាម សម រង្ស៉ី

spot_img

ភ្នំពេញ៖ អ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តឧត្តរមានជ័យ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទឈ្មោះ ធួក ធឿយ ភេទប្រុស អាយុ៤៨ឆ្នាំ ពាក់ព័ន្ធនឹងការកៀរករប្រជាពលរដ្ឋ និងពលករធ្វើការនៅថៃ ឲ្យចូលរួមផែនការរដ្ឋប្រហារ ផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមបញ្ជាមេក្រុមឧទ្ទាម សម រង្ស៉ី។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ
​ជនត្រូវចោទរូបនេះ និងបក្ខពួក ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ សម្រេចធ្វើការចោទប្រកាន់ ក្នុងសំណុំរឿងព្រហ្មទណ្ឌពីបទរួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
ការចោទប្រកាន់ខាងលើនេះ គឺពាក់ព័ន្ធនឹងអំពើរបស់ឈ្មោះ ធួក ធឿយ និងបក្ខពួក បានកៀរគរប្រជាពលរដ្ឋ ដែលរស់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ និងពលករខ្មែរ ដែលបានចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃ ឲ្យចូលរួមផែនការផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ក្រោមឧបាយកល «ផែនការនៃការវិលត្រលប់មកកម្ពុជា របស់ឧក្រិដ្ឋជន សម រង្ស៊ី» ដោយអនុវត្តតាមការអំពាវនាវរបស់ ឈ្មោះ សម រង្ស៊ី និងបក្ខពួក។

ស្របនឹងនេះផងដែរឈ្មោះ ធួក ធឿយ ក្រោយពីបានធ្វើសកម្មភាព និងមានផែនការដឹកនាំក្រុមរបស់ខ្លួន ធ្វើដំណើរទៅច្រកទ្វាព្រំដែនអន្តរជាតិប៉ោយប៉ែត ដើម្បីចូលរួមសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងមកនេះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅចំណុចអូរជ្រៅ ខេត្តបន្ទាយមានជ័យ តាមដីកាបញ្ជាឲ្យចូលខ្លួនលេខៈ ០២២ ចុះថ្ងៃ០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ រួចបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ។

អ្នកនាំពាក្យសាលាដំបូងខេត្តឧត្តរមានជ័យ បានបញ្ជាក់ទៀតថា ជនត្រូវចោទឈ្មោះ ធួក ធឿយ ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តឧត្តរមានជ័យហើយ៕ដោយ៖កូឡាប

spot_img
×