Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧត្តម​សេនីយ៍​ឯក​ ហ៊ុន ​ម៉ាណែ​ត​ ប្រាប់ទាហាន ​វរសេនា​​តូច​​ថ្មើរ​ជើង​​​​ ត្រូវយកចំណេះដឹង ​ដែលទទួលបានពីការ​សិ​ក្សា​រៀ​​ន​សូត្រ ទៅប្រើប្រាស់ឲ្យចំ​គោ​លដៅ​

spot_img

ភ្នំពេញ៖ ក្រសួងការពារជាតិ បានផ្សព្វផ្សាយព័ត៌មានថា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃក​ង​យោធព​លខេម​រភូមិន្ទ និងជាមបញ្ជា​ការ​កង​​​ទ័ពជើងគោក បានបញ្ជាក់ប្រាប់យោធិនសិក្ខាកាម​ ​ដែលទើបបានបញ្ចប់ការសិក្សា​វ​គ្គហ្វឹ​កហ្វឹក​ នាថ្ងៃនេះថា៖ ​ត្រូវយកចំណេះដឹង ​ដែលទទួលបានពីការសិក្សា​រៀ​ន​សូត្រ ទៅប្រើប្រាស់ឲ្យចំគោលដៅ​ ​និងមានប្រសិទ្ធ​ភា​ព​​ខ្ព​ស់​ ក្នុងកិច្ចការ ការពារអធិបតេ​​យ្យភាព បូរណភាពទឹកដី ការពារជាតិ សាសានា ព្រះមហាក្សត្រ ការពារ​រ​ដ្ឋ​ធម្មនុញ្ញ ការពារដាច់ខាតសុខសន្តិភាព​ ​និងសេចក្តីសុខសាន្តជូនប្រព​ល​រដ្ឋ មិនឲ្យជនណាបំផ្លិចបំផ្លា​ញ​បានឡើ​យ​​។ លោក មេបញ្ជាការកងទ័ពជើងគោក​ ​បានបញ្ជាក់បែបនេះ​ ​ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនា​ញ​វរសេ​នា​តូ​ច​​ថ្មើរជើង​​សហ​ការ​វាយលុក នៅទីលានហ្វឹកហ្វឺនបាញ់គ្រាប់ពិតម​រ​តកតេ​ជោ​សែន​ ភ្នំវាលចាប​ យោធភូមិ​ភាគ​ទី៥​ កងទ័ពជើងគោក នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

នៅក្នុង​បទ​សម្ភាសន៍​ លោក ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង ​និងជាអ្នកនាំពាក្យកងទ័ពជើង​គោ​ក​ ​បា​នបញ្ជា​ក់់ថា៖ ការហ្វឹកហ្វឺនបំប៉នជំនាញ​លំ​ហាត់យុ​ទ្ធវិធី​បាញ់​ប្រយុទ្ធ ថ្នាក់វរសេនាតូចថ្មើរជើង​ស​ហ​កា​រ​​វាយ​លុក ប្រចាំឆ្នាំ២០១៩ ដែលបានប្រារ​ព្ធ​ពិធីបិ​ទ​នាពេល​នេះគឺ​៖១- ដើម្បីពង្រឹងពង្រីកចំណេះជំនាញពិតប្រា​ក​ដ ទាំងទ្រឹស្តី ការអនុវត្តន៍ជាក់ស្តែង ទាំងនៅក្នុងថ្នាក់ ក៏ដូច​​ជា​នៅ​​ទី​លាន​ ដែលបានឆ្លងកាត់ការ​សិក្សា​អស់​រយៈពេ​លច្រើ​នខែ ​របស់​យោធិន​ជា​​សិ​ក្ខាកា​ម​ នៃខ.ភ.ម។ ២- បង្ហាញពីសមត្ថភាពរប​ស់​សិក្ខាកា​ម​ ថាតើពួកគេមានការ​យល់​ដឹ​ងកម្រិ​តណា​ ក្រោយពីពួកគេបានសិក្សាមួ​យ​​រ​យៈ ក្នុងថ្នាក់ និងពីភាពជាក់​ស្តែ​ង ភាពខុសគ្នារវា​ង​ទ្រឹ​ស្តី និងអនុ​វត្តន៍ជាក់ស្តែ​ងនៅលើ​ទីលាន ក៏ដូចជានៅ​សមរភូមិ​​​ប្រយុ​ទ្ធ​​ផ្ទា​ល់។ ៣- ចង់បង្ហាញពីសមត្ថភាព​ក​ម្លាំ​ងប្រតិ​បត្តិ​ការរ​បស់យើង ឆ្លើយតបទាន់ពេលវេលារាល់បទ​ប​ញ្ជាថ្នាក់​លើ​ ក្នុងភារកិច្ច​កា​រពារ​អធិ​បតេ​យ្យ បូរណភាពទឹក​ដី​ និងសុ​ខ​សន្តិភាព ជូនប្រជាជន។ ៤- បង្ហាញពីភារកិច្ចចំពោះមុខរ​ប​ស់ក​ងទ័ព ត្រូវបំពេញក្នុងការ​រ​ក្សា​ស​ន្តិសុ​ខ សន្តិភាព និងរក្សាសណ្តាប់​ធ្នាប់​​ស​ង្គម​​នៅក​ម្ពុជា​។ ៥- ការហ្វឹកហ្វឺនបំប៉នជំនាញលំហា​ត់​យុ​ទ្ធវិ​ធីបា​ញ់គ្រា​ប់ពិត គឺជាសកម្មភាព​ ​ហ្វឹកហាត់ជាប្រចាំរ​ប​ស់​ខ.ភ.ម ដែល​តែង​​ធ្វើ​ជារៀ​ងរា​ល់ឆ្នាំ តាមបណ្តាយោធ​ភូ​មិភា​គ កងឯកភាព និងតាមសាលា​។​ សកម្មភាពហ្វឹក​ហ្វឺ​ននេះ មិន​មែន​ជាការបង្ហាញ​សា​ច់​ដុំ ឬការគំរាមកំហែង​ណា​មួយ​ទេចំពោះ​ប្រទេ​សជិ​តខាង ដែលការហ្វឹកហ្វឺន​នេះ​ ​ក្នុង​គោល​​បំណ​ង​​ប​ង្កើន​ស​ម្ថភាព ការពារបូរ​ណ​ភាព​ទឹកដី និងការពារសន្តិសុ​ខ​ជូន​ប្រជា​ជ​ន។ ៦- កង​ទ័​​ពជើ​ងគោក នៃកងយោធព​ល​ខេម​រ​ភូមិន្ទ ប្តេជ្ញាការពារដាច់ខាត​កា​រពា​ររ​ដ្ឋធ​ម្ម​នុញ្ញ ការពារជាតិ សាសនា ព្រះមក្សត្រ ការពាររាជរដ្ឋាភិ​បា​ល ​ដែលប្រសូត្រចេ​ញ​ពី​ការ​បោះឆ្នោ​ត ដែលផ្តល់ទំនុកចិត្តភា​គ​ច្រើន​ពីប្រ​ជា​ពលរដ្ឋ ការពារសុខសន្តិ​ភា​ព ​និងសេចក្តីសុខសាន្តជូ​ន​ប្រជា​ពលរ​ដ្ឋ​​កម្ពុជា​ មិនឲ្យជនណា​ម​កបំ​ផ្លិច​បំផ្លា​ញបា​ន​​ឡើយ។

ប្រសាសន៍សំខាន់ៗរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូ​មិ​ន្ទ ​​មេបញ្ជាការ​កងទ័​ព​ជើងគោក ថ្លែងក្នុងពិធីបិទវគ្គហ្វឹ​ក​ហ្វឺនលំហា​ត់បាញ់​គ្រាប់​ពិត ថ្នាក់វរសេនាតូចថ្មើរជើងស​ហ​ការ​វាយ​លុក នៅទីលានហ្វឹកហ្វឺ​ន​បាញ់គ្រា​ប់​ពិត មរតកតេ​ជោ​សែន​ ភ្នំវាលចាប យោធភូមិភាគទី៥ ខេត្តបាត់ដំបង។

​ ​ ១- វគ្គហ្វឹកហ្វឺនលំហាត់បាញ់គ្រាប់ពិតថ្នាក់វ​រ​សេនា​តូចថ្មើ​រជើង​សហកា​រវាយ​លុក របស់យោធភូមិភាគ​ទី​៥​នេះ គឺ​ជាវគ្គហ្វឺកហ្វឺន ដែលត្រូវរៀប​ចំ​ធ្វើជាប្រ​ចាំក្នុ​ងមួយ​ឆ្នាំ​ម្តង ស្របតាមផែនការហ្វឹកហ្វឺ​ន​ របស់កងយោធពលខេ​ម​រភូ​មិន្ទ ដើម្បីពង្រឹងសម​ត្ថ​ភា​ពយោធិ​ន ក្នុងការបំពេញ​ភា​រកិច្ច​ការ​ពារ​បូរណ​ភាព​ទឹកដី និងជាការផ្តល់ឱ​កា​ស​រៀន​សូត្រ​ដល់​នាយទា​ហាន​ជំនាន់ក្រោយ​នៅក្នុ​ងការ​ដឹកនាំ​រៀបចំការងារហ្វឹកហ្វឺ​ន​ សម្រាប់អនាគតទៅ​​​មុ​ខ​​​ទៀត​។​

២- ជាចក្ខុវិស័យទៅ​អ​នាគ​ត កងទ័ពជើងគោកមានគោ​ល​ដៅព​ង្រឹង និងលើកកម្ពស់គុ​ណ​ភា​ព ហ្វឹកហ្វឺន តាម​រយៈការជំរុញ​ដំ​ណើ​រកា​រ នៃការហ្វឹក​ហ្វឺ​នឱ្យ​កៀក​ទៅ​នឹង​កា​រពិត នៃការប្រយុទ្ធជាក់ស្តែង។ ​កា​ររៀប​ចំវគ្គ​ហ្វឹកហ្វឺ​ននេះ​ គឺជាការបន្តចូលរួមចំ​ណែ​កក្នុ​ងកា​រអនុវត្តផែនការកែទម្រង់ក​ង​យោ​ធព​លខេម​រភូមិន្ទ និង​គោល​នយោបា​យ​រប​ស់រា​ជរដ្ឋាភិ​បា​ល លើវិស័យការពារជា​តិ​ ឱ្យទទួល​បា​នជោ​គ​ជ័យ។ គោលដៅសំខាន់ពី​រ​ នៃគោលនយោបា​យ​កា​រពា​រជាតិ របស់រាជរដ្ឋា​ភិ​បាល​ ​គឺការធ្វើឱ្យមានស​ន្តិ​ភាព​ស្ថិត​ស្ថេរ​យូ​រអង្វែង និងការកសាង​ឱ​កា​ស​ស​ម្រា​ប់​ការ​អ​ភិវឌ្ឍជាតិ។ ក្នុងនោះ ការពង្រឹងខឿនការពារជា​តិ​ គឺជាអាទិភា​ព​ចម្បងខ្ព​ស់បំផុត ដែល​ត្រូវធានាឱ្យបានដា​ច់​ខាត​នៅគ្រប់​កាលៈ​ទេ​សៈ។

៣- ការខិតខំយ​ក​ចិត្តទុ​កដា​ក់រ​បស់យោ​ធភូ​មិភាគទី៥ ក្នុងការចាត់តាំងឱ្យមានការហ្វឹក​ហា​ត់ក្បាច់​​គុ​ន​កងយោធ​ពល​ខេ​ម​រភូ​មិន្ទ គឺជាការចូលរួម​ចំ​ណែក​ក្នុង​ការ​ចាប់​ផ្តើមទំព័រថ្មីនៃការ ហ្វឹកហ្វឺន និងប្រើប្រាស់ក្បាច់គុនបុ​រា​ណខ្មែ​រយើ​ង ដែលសព្វថ្ងៃបានក្លា​យ​ជាក្បា​ច់គុ​នផ្លូវការរបស់កងយោ​ធ​ពល​ខេមរ​ភូមិន្ទ ក្រោមចក្ខុវិស័យប្រកប​ដោ​យគ​តិបណ្ឌិ​តដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ សម្តេចតេជោនាយក​រ​ដ្ឋម​ន្ត្រី ក្នុងការបង្កើតឱ្យមា​ន​អត្ត​សញ្ញាណ​វប្ប​ធម៌សម្រា​ប់ក​ងយោធ​ពល​ខេម​រភូ​មិន្ទ និងជាការចូល​រួ​មចំ​ណែក​ធ្វើឱ្យ​ក្បាច់គុនបុរាណរបស់បុព្វបុ​រ​ស​​ខ្មែរ​រស់​រានឡើ​ង​វិញ និងបន្តអភិវឌ្ឍ​ទៅ​មុខ​សម្រា​ប់កូន​ខ្មែ​រ និងកងយោធពល​ខេ​មរ​ភូមិ​ន្ទគ្រ​ប់ៗជំ​នាន់។

៤- លើមូលដ្ឋា​ន​នៃស​ន្តិភាព កម្ពុជាកំពុងមានការអភិ​វ​ឌ្ឍ​លើគ្រ​ប់វិ​ស័យ និងកំណើន​សេ​ដ្ឋ​កិច្ច​ខ្ពស់ ហើយជីវភាពរស់​នៅ​រប​ស់ប្រ​ជា​ជនកម្ពុ​ជា កាន់​តែមានភាពប្រសើរ​ឡើ​ងជា​លំដាប់។ ផ្ទុយទៅវិញពួកអ្នកនយោបា​យ​ជ្រុ​ល​និ​យម​នៅតែចិញ្ចឹមឧបាយ​ក​លខ្មៅ​កខ្វក់ ប៉ុនប៉ងផ្តួលរំលំរាជរ​ដ្ឋា​ភិបា​លស្រប​ច្បាប់ ដែលកើតចេញពី​កា​រ​​បោះ​​ឆ្នោតដោ​យ​ឆន្ទៈ​រប​ស់ប្រ​ជា​ពលរដ្ឋ តាមរយៈការជំរុញស​ក​ម្មភា​ព​ប្រទូស្ត​រាយខុ​សច្បាប់​នានា​បែប​អនា​ធិ​ប​​តេយ្យ ​សំដៅញុះញង់បញ្ឆេះកំហឹង​ម​ហាជ​ន ធ្វើឱ្យចុះខ្សោយនីតិរដ្ឋ ​និ​ងបង្ក​អ​ស្ថិរភាព ដែលជាការបង្កវិនា​ស​កម្ម​​យ៉ាង​ធ្ងន់ធ្ង​របំ​ផុត ប៉ះពាល់ដល់ជោគ​វា​សនា​ប្រទេស​ជាតិ និងអាយុជីវិត​ប្រ​ជាជន ដើម្បីបម្រើ​ឱ្យ​តែ​​​ម​ហិច្ឆតា​ ​លោ​ភ​លន់​​​ចង់​​បាន​​អំ​ណាចដោ​យខុស​ច្បាប់​ ផ្ទុយនឹងគោលកា​រ​ណ៍ប្រ​ជាធិ​បតេ​យ្យ។

៥- យើងទាំងអស់គ្នា​ត្រូ​វយ​ល់ឲ្យច្បាស់ពីតម្លៃនៃសន្តិភា​ព​ ពីព្រោះប្រសិនបើឧបា​យ​ការ​ណ៍ញុះញ​ង់ បំបែកបំបាក់ ​និងលាបពណ៌​នេះ​ បា​នសម្រេច នោះប្រទេសយើងនឹងធ្លាក់ចូល​ទៅ​ក្នុង​ភ្នក់​ភ្លើងស​ង្គ្រាមបំ​ផ្លិចបំ​ផ្លាញ​​ហិ​ន​ហោ​ចវេទនា ស្លាប់ព្រាត់ប្រាសជាមិ​ន​ខាន​។

៦- សូម​បំបា​ត់ឱ្យ​បាន​នូវវ​ប្បធម៌​លាប​ពណ៌ ដោយឈប់លាបពណ៌ប្រ​ជា​ជន លាបពណ៌​ក​ងទ័ព បង្កើតឱ្យមានគំនុំ​សង​សឹ​ង ​ធ្វើសង្គ្រាមកាប់សម្លា​ប់​គ្នា នាំឱ្យប្រទេសជាតិធ្លាក់ចូលទៅ​ក្នុ​ង​វិនាស​កម្ម។ ត្រូវមានមនសិការភ្ញាក់​រ​លឹក​គោរ​ពច្បា​ប់ គោរពរដ្ឋធម្មនុ​ញ្ញ​ នោះខ្មែរនឹង​បា​នសេ​ចក្តី​សុខ​សាន្ត អាចបន្តការភិវឌ្ឍរីកច​ម្រើ​នទៅ​មុខទៀ​ត ​សម្រាប់កូនចៅយើ​ង​ជំនាន់​ក្រោ​យ។

៧- ការអនុវ​ត្ត​ច្បាប់ដ៏​តឹង​រ៉ឹងម៉ឺង​ម៉ាត់​កន្ល​ងមក ចំពោះផែនការឧបាយក​ល​បំផ្លា​ញស​ន្តិភាព គឺដើម្បីការពារប្រជាព​ល​រដ្ឋ​ ១៦ លាននាក់ឱ្យរស់នៅក្នុ​ង​សុខស​ន្តិ​ភាព។ សូមលើកទឹកចិត្ត និងគាំទ្រចំ​ពោះ​ស្មារតី​ខិតខំ​ប្រឹង​ប្រែង​របស់កម្លាំងប្រដាប់អាវុធទាំ​ង​អស់​ ​ក្នុង​ការចូ​លរួ​មថែរ​ក្សាការ​ពារ​សន្តិភាព ស្ថិរភាព និងសមិទ្ធផលសង្គម​ជា​តិ សម្រាប់សេចក្តីសុខរបស់ប្រ​ជា​ពល​រដ្ឋ​ និងសូមបង​ប្អូ​នប្រ​ជាពល​រ​ដ្ឋទាំង​អស់​ចូល​រួម​អប​អរសាទរ និងកម្សាន្តសប្បាយ ក្នុ​ង​ឱកាសព្រះរាជពិធីបុណ្យ​អុំ​ទូក​​ ​បណ្តែតប្រទីប អកអំបុក និងសំពះព្រះ​ខែ​ ក្នុង​ពេល​ខាង​មុខ​នេះកុំ​បីខាន ជាមួយនឹងភាពរីករាយក្រោមម្លប់​នៃ​សុខស​ន្តិ​ភាព ស្ថិរភាព និងភាពសុខសា​ន្ត​ជួបជុំក្រុ​មគ្រួសា​រញា​តិមិ​ត្ត ៕ដោយ៖កូឡាប

spot_img
×