Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​បញ្ជាក់ថា បានដឹង​អ្នកស្រី​យី​ង​ឡាក់ នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស តាំងពី​ខែ​កញ្ញា ឆ្នាំ​២០១៧ ម្លេះ​

spot_img

ប្រមុខ​ការទូត​ថៃ Don Pramudwinai នៅ​ថ្ងៃ​ទី ៩/១ បានបញ្ជាក់​ថា អតីត​នាយករដ្ឋមន្ត្រី យី​ង ឡាក់ ស៊ីណាវ៉ាត្រា ស្ថិត​នៅ​ទីក្រុង​ឡុង ប្រទេស​អង់គ្លេស ហើយ​ក្រុង​បាងកក នឹង​ស្វែងរក​វិធី​នាំខ្លួន​គាត់​វិល​មក​ប្រទេស​វិញ​។​

​លោក Pramudwinai បានលើកឡើង​ព័ត៌មាន​នេះ ក្រោយពេល​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ដាក់​បង្ហាញ​រូបថត ៣​សន្លឹក ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម ហាក់ដូចជា​ប្រាប់ថា អ្នកស្រី​យី​ង​ឡាក់ កំពុងស្ថិត​នៅ​ក្រុង​ឡុង​។ លោក​ប្រាប់​អ្នកា​សែត​ថា លោក​បាន​ដឹង​រឿង​នេះ តាំងពី​ខែ ៩ ឆ្នាំ​ទៅ​មិញ​ម្លេះ ក្រោយពេល​រដ្ឋលេខាធិកា​រ​ក្រសួងការបរទេស​ម្នាក់​បាន​រាយការណ៍​ប្រាប់​។​

​ក្រសួង​ការបរទេស​ថៃ ពុំ​ទម្លាយ​ចេញ​ឈ្មោះ​រដ្ឋលេខាធិការ​រូប​នេះ​ទេ ប៉ុន្តែ​ខណៈ​ពេល​នោះ វា​ជួន​គ្នា​នឹង​ជំនួប​រវាង​រដ្ឋការ​ថៃ ជាមួយ​លោក Mark Field រដ្ឋលេខាធិការ​អង់គ្លេស​ទទួលបន្ទុក​ទ្វីបអាស៊ី​។​

​បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា អ្នកស្រី​យី​ង​ឡា​ក់បាន​ចូល​ទៅ​កាន់​អង់គ្លេស​ដោយ​វិធី​ណា​ទេ ប៉ុន្តែ​តាម​លោក Pramudwinai នោះ​អ្នកស្រី​អាច​ប្រើប្រាស់​ប៉ាស្ព័រ​ប្រទេស​ដទៃ ដោយហេតុ​ថា ប៉ាស្ព័រ​ថៃ​របស់​អ្នកស្រី​បាន​ត្រូវ​លុបចោល​មុន​នោះ​។​

​ប្រមុខ​ការទូត​រូបនេះ និយាយ​បន្តថា រដ្ឋាភិបាល​ថៃ នឹង​កំពុង​រក​វិធី ដើម្បី​នាំ​ខ្លួន​អ្នកស្រី​យី​ង​ឡាក់ ប៉ុន្តែ​ក៏​អះអាងថា វត្តមាន​របស់​អ្នកស្រី​នៅ​ក្រុង​ឡុង ពុំ​ធ្វើឲ្យ​ឥទ្ធិពល​ដល់​ចំណងទាក់ទង​រវាង​ថៃ​និង​អង់គ្លេស​ទេ​។​

​មុន​នេះ​អ្នកស្រី​យី​ង​ឡាក់ បាន​ត្រូវ​តុលាការ​ចេញ​សាលក្រម​កំបាំង​មុខ​ដោយ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៥​ឆ្នាំ ពី​បទ​ព្រងើយកន្តើយ​ក្នុង​គោលនយោបាយ​គាំទ្រ​ថ្លៃ​អង្ករ ជាហេតុ​នាំ​ឲ្យ​ខាតបង់​រាប់​ពាន់​លាន​ដុល្លារ​៕ សូ​យ​ន

spot_img
×