Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានទូតបារាំងប្រចាំកម្ពុជា សង្ឃឹមថា លោ​ក​កឹម​ សុខា នឹងទទួលបាននីតិសម្ប​​​ទា​​ឡើង​វិញ

spot_img

ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា (Ambassade de France au Cambodge) បានប្រកាសព័ត៌មានលើផេកហ្វេសប៊ុកផ្លូវការថា
លោកស្រីឯកអគ្គរដ្ឋទូតបារាំង បានជួបពិភាក្សាជាមួយលោក កឹម សុខា កាលពីព្រឹកមិញ។​

ស្ថានទូតបារាំងប្រចាំកម្ពុជា​ បានបញ្ជាក់ថា “សាលាដំបូងរាជធានីភ្នំពេញ បា​នប្រកាសនៅថ្ងៃអាទិត្យ ទី១០​ ខែវិច្ឆិ​កា ពីការបន្ធូរបន្ថយលក្ខខណ្ឌ នៃ​ការដាក់ឱ្យស្ថិតក្រោមការត្រួត​ពិ​និត្យ តាមផ្លូវតុលាការចំពោះលោក ​កឹ​ម សុខា ប្រធានគណបក្សសង្រ្គោះជាតិ​ ​ដែលជាគណបក្សប្រឆាំងធំជា​ងគេនៅកម្ពុជា ដែលត្រូវបានរំលាយកាលពីខែវិច្ឆិ​កា​ ឆ្នាំ២០១៧។ អំណឹះតទៅ លោកមានសេរីភាព​ក្នុ​ងការ​ធ្វើដំណើ​រគ្រ​ប់ទី​កន្លែង​ក្នុងប្រ​ទេស​កម្ពុ​ជា”។

ប្រភពដដែល បានថ្លែងថា “នេះគឺជាកាយ​វិកា​រវិជ្ជ​មា​​​នមួ​យ។ ប្រទេសបារាំងសង្ឃឹមថា លោ​ក​កឹម​ សុខា នឹងទទួលបាននីតិសម្ប​ទា​ឡើង​វិញ ក្នុងពេលឆាប់ៗខា​ង​មុខ”។

លោក កឹម សុខា បានថ្លែងអំណរគុណដស់រដ្ឋាភិ​បា​លសាធា​រណៈ​បារាំង ព្រឹទ្ធសភា-រដ្ឋសភា និងលោកស្រីឯកអ​គ្គរ​ដ្ឋទូត ចំពោះការជួយគាំ​ទ្រ​ដ​ល់ដំណើ​រការប្រជាធិបតេ​យ្យ​នៅក​ម្ពុជា និងការស្វែងរកដំណោះចំពោះសិ​ទ្ធិ​សេរី​ភាព​របស់​លោក​៕ដោយ៖កូឡាប

spot_img
×