Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ៣នាក់ ករណីមិនរាងចាល និង ធ្លាប់ជាប់គុគ២ឆ្នាំ នៅខេត្តកំពង់ចាម ចេញបាន២ខែ ជាប់វិញដដែល

spot_img

កណ្តាល៖ អធិការដ្ឋាននគរបាល ស្រុកពញាឭ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ករណី ផ្តល់ទីតាំង និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ខណៈជនសង្ស័យនាក់ ក្នុងករណីមិនរាងចាល និងម្នាក់ទៀត ធ្លាប់ជាប់គុគ២ឆ្នាំ។ ករណីនេះកើតហេតុ នៅថ្ងៃអាទិត្យ ទី ១០ ខែវិច្ឆិកា គ.ស២០១៩ វេលាម៉ោង ១៤ និង ១៥ នាទី នៅចំណុច៖ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ជនសង្ស័យ៖ ចំនួន ៣នាក់ ដែលឃាត់ខ្លួន​ ១_ឈ្មោះ រ៉ន ចាន់ធី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន ទីលំ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកព​ញាឮ​ ខេត្តកណ្តាល មានសារធាតុញៀនក្នុងទឹកនោម​ ​ជាម្ចាស់​ផ្ទះ ។ ២_ ឈ្មោះ រ៉ន ចិន ភេទប្រុស អាយុប្រហែល២៣​ ​ឆ្នាំ ជនជាតិខ្មែរ មុខរប គ្មាន មានទីលំនៅ ភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល មានសារ​ធាតុ​ញៀនក្នុ​ងទឹក​នោម ជាម្ចាស់ផ្ទះ ។ ៣_ ឈ្មោះ ពុំ កុសល់ ភេទប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករជា​ងដែក មានទីលំនៅ ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានសារធាតុញៀនក្នុង​ទឹ​កនោ​ម មិនរៀងចាល​ ។
វត្ថុតាងចាប់យក៖ ឧបករណ៍ច្នៃ សម្រាប់ប្រើប្រាស់សារធាតុ​ញៀ​ន និងកាកសំណល់ប្រើប្រាស់ ​មួ​យចំ​នួន ទូរស័ព្ទដៃ ១គ្រឿង ម៉ាក NOKiA ចុចពិល ។

នៅថ្ងៃកើតហេតុ កម្លាំងផ្នែកជំនាញ ​និងកម្លាំងប៉ុស្តិ៍កោះចិនចុះល្បាតដល់ភូ​មិ​កើត​ហេតុ មានប្រជាពល​រដ្ឋ ​បាន​រាយ​ការ​ណ៍ថា នៅផ្ទះកើតហេតុមា​ន​ជនសង្ស័យមួយក្រុមកំ​ពុងជក់ថ្នាំ​ញៀ​ន ។
បន្ទាប់មកកងកម្លាំង​យើង បានចុះទៅពិនិត្យ និ​ងបង្ក្រា​ប​ចាប់​ឃាត់​ខ្លួន និងចាប់យកវត្ថុតាងបាន​ដូ​ចខា​ងលើ​ និងបញ្ជូនមកអធិ​កា​រដ្ឋាន​នគរ​បាលស្រុ​កពញា​ឮ ដើម្បីសាកសួរ​។
​នៅចំពោះមុខសមត្ថកិច្ច​ជ​នសង្ស័យ បានសា​រ​ភា​ពថា៖ ថ្នាំញៀនដែលយកមក​ប្រើ​ប្រាស់ពេលកើត​ហេតុ​នេះ គឺមានឈ្មោះ ប៉ក់ ភេទប្រុស ជនជាតិខ្មែ​រឥ​ស្លាម នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ជា​អ្នកយ​កថ្នាំញៀ​​នមក ហើយឈ្មោះប៉ក់នេះ ជ​ក់ហើ​យ បានចេញទៅមុន​បា​ត់ទៅ​ មុនពេលដែ​ល​សម​ត្ថកិច្ច​មក​ដល់។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋានន​គ​រ​បាលស្រុ​កព​ញាឮ បន្តចាត់ការតាមនី​តិ​វិធី​ ៕ដោយ៖កូឡាប

spot_img
×