Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលីស​ចាប់​វ៉ៃខ្នោះ បុរសម្នាក់ ខ្ចីទូរស័ព្ទគេនិយាយទៅសង្សា​​រ បែរជាយកគេច​ខ្លួ​នបា​ត់

spot_img

ខេត្តកណ្តាល៖ ខ្ចីទូរស័ព្ទគេនិយាយទៅ​សង្សារ​ បែរជាយកគេ​ច​ខ្លួន​បាត់ ពេលម្ចាស់តាមរកឃើ​ញ​ ប្តឹងប៉ូលីសឲ្យចា​ប់​វ៉ៃខ្នោះ ។ ករណីនេះ កើតហេតុថ្ងៃច័ន្ទ ១៥​កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៦.៥០នា​ទី នៅចំ​ណុច​ផ្ទះរ​បស់ឈ្មោះ​អេង​ ធី ស្ថិតក្នុងភូមិត្រពាំងឈូ​ក​ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរង​គ្រោះ​ឈ្មោះ អេ​ង ធី ភេទស្រី អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំ​ង​ឈូ​ក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល មុ​ខ​រប​រក​សិក​រ។

ជនសង្ស័យ ឈ្មោះ ផល ចាន់​ហេ​ង​ ហៅ ម៉ឺន ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិក្បាលជ្រោ​យ​ ឃុំព្រែក​គ​យ ស្រុកស្អាង ខេត្តកណ្ដាល មុខរប​រ​មិន​ពិត​ប្រា​កដ ។
សម្ភារបាត់បង់៖ ទូរស័ព្ទ​ម៉ា​កoppo F9 ចំនួន ១គ្រឿង។

ប៉ូលិសប្រាប់ពីសភាព​រឿ​ង​ហេតុ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១៦.៥០នាទី ឈ្មោះផល ចាន់ហេង ហៅ ម៉ឺន បានចូលទៅដល់ផ្ទះរបស់ឈ្មោះអេង​ ​ធី ហើយ​បា​ននិយា​យថា ខ្ញុំខ្ចីទូរស័ព្ទតេទៅរកស​ង្សា​រមួ​យភ្លែត ហើយឈ្មោះអេង ធី ​ក៏​ហុចទូរស័ព្ទទៅ​ឲ្យជនសង្ស័យ ភ្លាមនោះជនសង្ស័យក៏បានយកទូ​រ​ស័ព្ទ​គេចខ្លួ​នបា​ត់។
លុះដល់វេលាម៉ោង១​៧​ និង៥០នាទី ជនរងគ្រោះក៏បានតាមរ​ក​ឃើញ​ជនស​ង្ស័យ​ ហើយបានប្ដឹងទៅ​ស​ម​ត្ថកិច្ច​ប៉ុ​ស្ដិ៍ឲ្យឃាត់ឈ្មោះផល ចាន់ហេង ហៅ ម៉ឺន តែម្តង ។
​ ពេល​សម​ត្ថកិ​ច្ចហៅម​កសាកសួរបំភ្លឺ ជនសង្ស័យសារភាព​ថា​ ខ្លួនពិតជាបានលួចទូរស័​ព្ទ​ពី​ឈ្មោះអេង​ ​ធី ពិតប្រាកដមែន​។​
សូមបញ្ជាក់ថា៖​ កន្លងមកឈ្មោះផល ចាន់ហេង ធ្លាប់ធ្វើសកម្មភាពលួចជា​ច្រើ​នក​រ​ណីនៅ​ក្នុង​មូល​ដ្ឋា​ន ។
ករណីនេះកម្លាំជំនាញកំពុងកសា​ង​សំណុំរឿ​ងចា​ត់ការ​តាម​នីតិវិ​ធី​៕ ដោយ៖កូឡាប

spot_img
×