Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​អ​ស់​​ល័​ក្ខ​ម្នាក់​ ជិះឡាន​ក្រុង​ពី​ភ្នំ​ពេ​ញ​ មក​លូក​ហោប៉ៅ​នៅ​​ក​ន្លែង​​អុំទូក​ មាត់​ស្ទឹង​សៀមរាប​​​ ត្រូវ​នគរបាល​​ឃា​ត់ខ្លួ​ន​

spot_img

​សៀមរាប​៖​ លោក​វរសេនីយ៍ឯក​​ ហង្ស​ សូ​ផាត​ភី​រម្យ​ នាយការិយាល័យ​នគរ​បា​ល​ព្រ​ហ្មទ​ណ្ឌ​ក​ម្រិត​​ស្រាល ​នៃ​ស្ន​ងកា​រដ្ឋាន​ខេត្តសៀមរាប​ ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​​​ទី​១១​​​នេះ​ថា​ ស្ត្រី​ម្នាក់​ជិះឡាន​ក្រុង​ពី​ភ្នំពេញ​​​ដើម្បី​​លូក​​ហោប៉ៅ​​ភ្ញៀវ​​ទេស​ចរ​ណ៍​ជា​តិ​និង​អន្តរជាតិ​នៅ​កន្លែង​​អុំ​ទូក​ មាត់​ស្ទឹង​សៀមរាប​​​ ត្រូវ​នគរបាល​ឃាត់ខ្លួន​បា​ន​ ​ខណៈ​កំពុង​ធ្វើ​សក​ម្ម​ភាព​​។​

​លោកនាយ​ការិយាល័យ​​​បន្ត​​ថា​ ជនសង្ស័យ​ម្នាក់​ឈ្មោះ​​​គង់​ ស្រី​យ៉ា​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ​ ទីលំនៅ​ភូមិ​បឹង​​​កក់​​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ ក្រុ​ង​ភ្នំពេ​ញ​។​ នៅ​វេលា​​ម៉ោង​៤​និង​២០​នាទី​ទៀប​ភ្លឺ​​​ថ្ងៃ​​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ឈ្មោះ​គង់​ ស្រី​យ៉ា​ ភេទ​ស្រី​ បាន​ជិះ​រថយន្ដក្រុង​ពី​​ក្រុ​ងភ្នំពេ​ញ​ មក​កាន់​ខេ​ត្ត​សៀម​រា​ប​ ក្នុង​គោលបំណង​មក​​​លេង​​បុណ្យ​អុំទូ​ក​នឹ​ង​​ធ្វើ​ស​កម្មភា​ព​លូ​ក​​ហោ​ប៉ៅ​នៅ​កន្លែង​អុំ​ទូក​​​​តា​ម​​ដ​ងស្ទឹង​​សៀម​រាប ​លុះដល់​វេលា​ម៉ោង​១៧​​និ​ង​១០​​នា​ទី​ថ្ងៃ​ខែ​ឆ្នាំ​​ដដែល​ ឈ្មោះ​គង់​ ស្រី​យ៉ា​ បាន​មក​ដល់​​​ខេត្តសៀមរាប​ ​ហើយ​ដើរ​ចូល​ទៅ​ក្នុង​​​កន្លែ​ង​​តាំង​​ពិ​ព័រ​ណ៍​នៅ​សួន​ព្រះ​អង្គ​ចេក​ព្រះ​​អ​ង្គ​​ចម​ លុះដល់​វេលា​ម៉ោង​​១​៩​​និង​​៤០​​នា​ទី​ ឈ្មោះ​គង់​ ស្រី​យ៉ា​​ ​បាន​ធ្វើ​សកម្មភាព​រ៉ួ​​​ត​​កាបូ​ប​ ស្ពាយ​របស់​ស្ដ្រី​ម្នាក់​តែ​​​មិន​​បាន​​ស​ម្រេច​ ត្រូវ​កម្លាំង​នគរបាល​ជំ​នាញ​​ឃើ​ញ​ទា​ន់​​ឃាត់ខ្លួន​ឈ្មោះ​គង់​ ស្រី​យ៉ា​ យក​មក​សាកសួ​រ​​។​

​ក្រោយ​ពី​សាកសួរ​​ឈ្មោះ​​គ​ង់​ ស្រី​យ៉ា​ បាន​ឆ្លើយ​​​សារភា​ព​​ថា​ ខ្លួន​ពិតជា​ធ្វើ​សក​ម្ម​ភាព​​ដូច​ដែល​បា​ន​​រៀបរា​ប់​ខាងលើ​​ពិត​ប្រាក​ដ​មែន​។​

​ប​ច្ចុប្បន្ន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​​​កម្រិ​ត​​ស្រា​ល ​នៃ​ស្នងការ​ដ្ឋាន​​ខេ​ត្តសៀ​មរា​ប​ កំពុង​រៀបចំ​សំណុំ​រឿ​ង​​ បញ្ជូន​ខ្លួន​​ជ​នសង្ស័​យ​​ខាងលើ​ទៅ​តុលា​កា​រ​ ដើម្បី​ចាត់ការ​​​បន្ត​​តាម​​ផ្លូវ​ច្បាប់​​ ៕ ដោយ៖កូឡាប

spot_img
×