Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រោង​ចក្រ​កាត់ដេរ អេហ្វឃ្វេ ភើហ្វមមេនស៍ ត្រូវបានអគ្គីភ័យ​លេប​ត្របា​​ក់​អ​ស់ទាំ​ងស្រុង​

spot_img

ភ្នំពេញ៖ រោងចក្រ​កាត់ដេរ​របស់​ថៅ​កែ​​ជ​ន​​ជាតិ​ចិន​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ត្រូវបានអគ្គីភ័យលេបត្របា​​ក់​​អ​ស់ទាំងស្រុ​ង នៅរសៀលថ្ងៃទី១១ខែវិច្ឆិកានេះ។



អធិការរងនគរបាល​ខណ្ឌដ​ង្កោ​ លោក សូរ វិសាល បានឱ្យដឹងថា រោង​ចក្រ​កាត់ដេរ អេហ្វឃ្វេ ភើហ្វមមេនស៍ (ខេមបូឌា) បាន​ត្រូវ​ភ្លើង​​ឆា​ប​ឆេះ​​នៅ​​វេ​លា​ម៉ោង ១​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ហើយ​លោក​ថា អ​គ្គិភ័យ​នេះ​កើត​ចេញ​ពី​ការ​​​ផ្ទុះ​ធុ​ង​​ហ្គាស​។ ឧប្បត្តិវហេតុនេះ មិនបានបង្កឱ្យបាត់បង់អាយុជីវិតមនុស្ស​អ្វី​ទេ ប៉ុន្តែ មានតែជនជាតិចិនម្នាក់រ​ង​របួស​ដៃបន្តិ​ចដោយសា​រផ្ទុះ​ហ្គាស។

លោកនុត ពុធដារ៉ា អភិបាលខណ្ឌដ​ង្កោ បានសរសេរសារលើហ្វេស​ប៊ុក​ថា នៅថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩មាន អគ្គីភ័យឆា​បឆេះ​រោងច​ក្រ អេហ្វ​ឃ្វេ ផលិតអាវពោងហែលទឹក នៅសង្កាត់ព្រៃស ខណ្ឌដង្កោ ចាប់ពីម៉ោង១៣និង១០នាទី រហូតមកដល់យប់ម៉ោង២០និង២០នាទី បានរល​ត់ស្ទើរទាំងស្រុង ហើយនៅស​ល់ប្រ​ហែល៥​%ទៀតប៉ុណ្ណោះ។

លោកបានថ្លែងថា យើងខ្ញុំសូមគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ​បំផុត ជូនដល់កងកម្លាំងគ្រប់​អ​ង្គភាព​ទាំងអស់ ដែលបានជួយជ្រោ​មជ្រែង សហកា​រគ្នាយ៉ា​ងល្អ ជួយពន្លត់ភ្លើង​បានទា​ន់ពេល​វេលា ដោយមិនធ្វើឲ្យភ្លើងរាលដាលដល់រោង​ចក្រ​ផ្សេងៗ នៅជាប់គ្នា​តទៅ​ទៀត​បាន​ឡើយ។
រោងចក្រខាងលើនេះ មានថៅកែជាជនជាតិចិន ឈ្មោះ Zhou Jianjun ។ រោងចក្រ​ដែល​​មាន​​ទំហំ​​ជាង ៧៣០០ម៉ែត្រ​ការ៉េ​នេះ​មានកម្ម​ករ​សរុ​បជិ​ត ៦០០នាក់៕ដោយ៖កូឡាប

spot_img
×