Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមអញ្ជើញបងប្អូនជនរួមជាតិ​កម្សាន្តសប្បាយ នៅក្នុង​ថ្ងៃចុ​ងក្រោយ នៃពិធីបុណ្យអុំទូកថ្ងៃ​នេះ​ និងកុំជឿពាក្យភូតកុ​ហ​ក់ដោយ​ក្រុម​បំពុ​លសង្គមមួយចំនួនតូច

spot_img

ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងសារលើហ្វេសប៊ុ​ក​ផ្លូវ​ថា ពិធីបុណ្យអុំទូកបានកន្ល​ង​ផុតទៅ​អស់២​ថ្ងៃហើ​យ សង្ឃឹមថាបងប្អូន​ជ​នរួ​មជាតិ និងកូនក្មួយយុវជន ព្រមទាំងទេសចរ​ជា​តិ និងអន្តរជាតិបាន​ចូ​លរួ​មកម្សាន្តសប្បាយទាំងអ​ស់គ្នានៅ​ទូទាំង​ប្រទេ​ស។​ សូមកុំជឿពាក្យភូតកុ​ហ​ក់ដោយ​ក្រុម​បំពុ​លសង្គមមួយចំនួនតូច ​ដែ​លមិ​នចង់​ឃើញពីការរីកចម្រើនរបស់​ប្រ​ទេសជា​តិ​។

សម្តេចតេជោ បានមានប្រសាសន៍ថា ថ្ងៃទី ១២ វិច្ឆិកានេះ ជាថ្ងៃចុងក្រោយ សូមអញ្ជើញបង​ប្អូន​ប្រជា​ពលរ​ដ្ឋ នាំកូនចៅមក​កម្សាន្តសប្បាយ នៅក្នុងព្រះរាជពិធីបុណ្យអុំទូកឲ្យបា​ន​​ច្រើ​នកុះករ។

ជាធម្មតាទៅហើយ​ ​ជាពិសេសនៅតាមបណ្តាខេ​ត្ត​មួយចំ​នួ​ន គឺលេចឮពាក្យចចាម​អា​រាម និងពាក្យប្រឌិ​ត​ភូត​កុហក់​បោកប្រាស់ ដោយជនអ​គតិ ដែលមានបំណងបំពុល​និងបំ​ប៉ោង​បញ្ហាសន្តិសុខសង្គម ​បំណង​ធ្វើឲ្យពលរដ្ឋ​ភ័យ​ខ្លាច។ រាជរដ្ឋាភិបាលសូមធា​នា​ជូន​នូវស​ន្តិ​សុខ ដល់បងប្អូនប្រជាពលរដ្ឋ​មិ​នឲ្យមានអ្វីកើ​តឡើងឡើ​យ​ ជាពិសេសក្នុងរ​ដូ​វបុណ្យ​ទាននេះ​តែ​ម្តង។ សូមកុំជឿពាក្យភូតកុ​ហ​ក់ដោយ​ក្រុម​បំពុ​លសង្គមមួយចំនួនតូច ​ដែ​លមិ​នចង់​ឃើញពីការរីកចម្រើនរបស់​ប្រ​ទេសជា​តិ​។

ខ្ញុំសូមជូនពរ​ប​ងប្អូនប្រជាពលរដ្ឋ និង​កូ​នក្មួយ​ទាំង​អស់ជួ​បតែសេ​ចក្តី​សុខ និងបានសប្បាយរី​ករា​យនៅក្នុ​ងថ្ងៃ​ចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃនេះ​៕​ដោយ៖កូឡាប

spot_img
×