Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​យោធា​ផ្កាយ​១ ស្រវឹងធ្លាក់ភ្នែក​បើករថយន្ត​ឡ​ង់​គ្រី​ស័របុក​ទ្រូងផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​

spot_img

​ភ្នំពេញ​៖ មន្ត្រី​យោធា​ផ្កាយ​១​បើករថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រីស័រ ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បុក​ឡើង​ទ្រូងផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាលឲ្យ​រថយន្តក​ល់ជាប់​និងទ្រូងផ្លូវ​រងការ​ច​ខាត កាលពី​វេលា​ម៉ោង ១០​យប់​នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០១៨ ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​តាម​ប្រភព​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ដែល​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​២-៨១០៥ ដែល​បើក​ដោយ​មន្ត្រី​យោធា​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង ក៏​បាន​រ៉េ​ចង្កូត​ជ្រុល​បុក​ទ្រូងផ្លូវ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្ដាលឲ្យ​រថយន្តក​ល់គ​ង​ជាប់​និងទ្រូងផ្លូវ រង​ការខូចខាត​ផ្នែក​ខាង​មុខ​ហូរ​ប្រេង​ពេញ​ផ្លូវ ។ ចំណែក​ម្ចាស់​រថយន្ត​ឡង់​គ្រី​ស័សេរី​ទំនើប​នោះ បាន​រត់​ចូល​រថយន្ត​មួយ​គ្រឿង​ទៀត គេចខ្លួន​បាត់​ពី​កន្លែងកើតហេតុ​តែ​ម្តង ។

​ក្នុង​ហេតុការណ៍​នេះ​មិន​បាន​បង្ក​អោយ​អ្នកដំណើរ​ដទៃ​ទៀត​រង​របួស​នោះ​ទេ ហើយ​សមត្ថកិច្ច​បានរ​ក​ឃើញ​ស្រា​បៀរ​ជាច្រើន​កំប៉ុង​ក្នុង​រថយន្ត​នោះ​ផងដែរ ។

​ក្រោយ​ពេល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នោះ​សមត្ថកិច្ច​ផ្នែក​ចរាចរណ៍ បាន​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅការិយាល័យ​ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់ ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×