Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយកា​រណ៍​​ពិ​សេស អ​.​ស​.​ប អ្នកនាំពា​ក្យ​​ស​ហ​ភាព​​អឺរ៉ុប ថ្លែងការណ៍ ស្វាគមន៍​នូវ​កា​រ​វិវត្ត​ន៍​​ថ្មីៗ ករណី​លោក​ កឹ​ម សុខា​

spot_img

ភ្នំពេញ ៖ ទាំងអ្នករាយការណ៍ពិសេស អសប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និង សហភាពអឺរ៉ុប កាលពីថ្ងៃទី១១ខែវិច្ឆិកា សុទ្ធតែបានសេចក្តីថ្លែងការណ៍របស់ខ្លួន ពាក់ព័ន្ធនឹងការវិវត្តន៍ថ្មីៗនៅកម្ពុជានិង ទាមទារឲ្យដោះលែង លោក កឹម សុខា ដោយពេញលេញនិងស្តានិតិសម្បទាសិទ្ធិនយោបាយឡើងវិញ ស្របពេលដែលតុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​កែសម្រួ​ល​​កា​រ​​ឃុំខ្លួន​​រ​បស់លោកកឹម សុខា ដោយ​លែង​ឃុំខ្លួន​នៅផ្ទះ​ទៀតហើយ ​តែ​លោ​ក​​កឹម​សុខា មិនត្រូវ​ធ្វើដំណើរ​ចេញទៅ​​បរ​ទេ​ស និង​មិន​ត្រូវធ្វើ​សកម្មភាព​នយោបា​យ​​ឡើយ​​។​

​កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោកស្រី Rhona Smith អ្នករាយការណ៍​ពិសេស អសប ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បានចេញ​សេចក្តីថ្លែងការណ៍​ពី​ហ្សឺ​ណែវ ប្រទេ​ស​​ស្វី​ស ដោយ​ប្រកាស​ស្វាគមន៍​នូវ​ការ​កែស​ម្រួល​​លក្ខ​ណ្ឌ ​នៃ​ការឃុំខ្លួន​លោក​កឹម​​ សុ​ខា អតីត​ប្រធាន​អតី​ត​គណ​បក្ស​​សង្គ្រោះ​​ជា​តិ​។​

​លោកស្រី Rhona Smith បានចាត់ទុក​ការសម្រេច​របស់​តុ​លា​ការ ក្នុង​ការឈប់​ឃុំខ្លួន​លោក​​កឹម ​សុខា នៅក្នុង​ផ្ទះ នាពេលនេះ ថា​ជាការ​វិវត្តន៍​ដ៏​​ល្អ​​មួយ ក្នុង​នយោបាយ​កម្ពុ​ជា​ តែ​ទោះបីជា​យ៉ាងណា ​លោ​កស្រី បាន​សម្តែង​កា​រ​សោកស្តា​យ ដែល​តុលា​ការ នៅតែ​បន្ត​ហា​មឃា​ត់​​លោក​កឹម ​សុខា មិន​ឲ្យ​ធ្វើ​សកម្មភា​ព​​នយោ​បាយ​​នៅឡើយ​​។​

​លោកស្រី Rhona Smith អំពាវនាវ​​ឲ្យ​​តុលាការ បញ្ចប់​ការស៊ើបអង្កេត​ករណី​​លោ​ក​កឹម ​សុខា និង​ទម្លាក់ចោល​នូវ​រាល់​​​ការចោ​ទប្រកា​ន់​លោក​កឹម ​សុខា​។ ក្នុងនោះ លោកស្រី ក៏បាន​បង្ហាញ​ការព្រួយបារម្ភ​ចំពោះ​កា​រ​ចាប់​ឃុំ​ខ្លួន​​មនុស្ស ៨៥​នាក់ ពាក់ព័ន្ធ​នឹង​រឿង​ន​យោ​បាយ​ នៅ​កម្ពុជា​​ផង​ដែរ​។​

​លោកស្រី Rhona Smith បាន​បន្ត​អំពាវនាវ​ដល់​រាជរ​ដ្ឋា​ភិបាល​​ក​ម្ពុជា និង​គ្រប់​គណបក្សន​យោ​បាយ​​ទាំ​ងអស់ ឲ្យ​បន្ត​បន្ថយ​​​ភាព​​តាន​តឹង​នយោបាយ ហើយ​ស្វែង​រ​ក​កា​រច​រចា ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិ​ធី​​។

​ដោយឡែក អ្នកនាំពាក្យ​សហភាព​​អឺ​រ៉ុប Maja Kocijancic ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ ​ពី​ទីក្រុង Brussels ប្រទេស​ប៊ែ​ល​​​ហ្ស៊ិ​​ក ដែលជា​ទីស្នាក់ការ​ធំ​រ​ប​ស់​ស​ហភា​ព​​អឺរ៉ុប ដោយ​ចាត់ទុក​ការសម្រេច​​រ​បស់​​តុលា​ការ​​សាលាដំបូ​ង​រាជ​ធានី​​ភ្នំពេញ ដែល​កែសម្រួល​លក្ខ​ខណ្ឌ​នៃ​​​ការឃុំខ្លួន​លោក​​កឹម ​សុខា ថា​ជា​ជំហាន​​ដំ​បូង ក្នុងទិសដៅ​ដ៏​ត្រឹមត្រូវ​​។​

​សហភាព​អឺរ៉ុប បាន​កត់សម្គាល់ថា លោក​កឹម ​សុខា នៅតែ​បន្ត​ស្ថិតនៅក្រោម​ការត្រួតពិ​និត្យ​​រ​បស់​​តុលា​ការ ហើយ​សំណុំរឿង​រ​ប​ស់លោ​ក មិនទាន់​បញ្ចប់ ​ដោយ​​ថែមទាំ​ង​​តុលាការ ហាមឃាត់​លោក​កឹម​ សុខា​ ​មិន​ឲ្យ​ធ្វើ​សក​ម្មភា​ព​​នយោបា​យ​នោះ​ឡើយ​​។​
អ្នកនាំពាក្យ​​​សហភាព​​​អឺរ៉ុប ក៏បាន​បង្ហាញ​​​ក្តី​រំ​ពឹងថា លោក កឹម សុខា នឹង​ទទួលបាន​នូវ​សិទ្ធិសេ​រី​ភាព ពេញលេញ និង​អាចធ្វើ​នយោបាយ​ឡើ​ង​វិញ ​ក្នុងពេល​​ឆាប់​ៗ​​នេះ​។​

ថ្ងៃទី១១ខែវិច្ឆិកានេះលោក កឹម សុខា មានលំហរសេរីភាពបានទទួល​ស្វា​គមន៍​ឯកអគ្គរដ្ឋទូតបារាំង និងឯកអគ្គរដ្ឋទូត​អាមេ​រិ​ក ក្រោមបរិយាកាសសេរី និ​ងគ្មានកា​រភ័​យខ្លាច។ ក្រោយពីជំនួប លោកទូតបានសម្តែងការស្វាគម​ន៍​ជាវិជ្ជមា​ន​អំពី លំហរសេរីភាពរបស់លោក​ ​កឹម សុខា។

មិត្តទូតជាទីរាប់អាន! ប្រហែលជាអ្នកនៅចងចាំថា ​លោក កឹម សុខា គឺជាជនជាប់ចោទនៅក្នុងបទ​ល្មើ​សក្បត់​ជាតិ ដោយសារតែធ្លោយសម្តីលាតត្រដាង​គ​ម្រោងផែ​ន​ការទុច្ចរិត យកគំរូពីជនបរទេសមួ​យ​ក្រុមណា​នោះ​ ធ្វើរដ្ឋប្រហារផ្តួលរំ​លំ​រដ្ឋាភិ​បាល​ស្របច្បាប់​។ បច្ចុប្បន្ន លោក កឹម សុខា ក៏កំពុងស្ថិតនៅក្រោមការ​ត្រួ​តពិនិ​ត្យរប​ស់តុលាកា​រនៅឡើយ​ដែរ។ អាស្រ័យហេតុនេះ ក្នុ​ងនាមជាពលរដ្ឋស្រឡាញ់​ស​ន្តិ​ភាព សេរីភាព គោរពនីតិរដ្ឋ និងតែង​តែ​លើកត​ម្កើងឯ​ករាជ្យ អធិបតេយ្យភាពកម្ពុ​ជា​ ក៏​ដូចជាចង់បានកិច្ចសហ​ប្រ​តិប​ត្តិការ​ដោយស្មោះ​ត្រង់​ និងដោយស្មើសិ​ទ្ធិ​ ស្មើភាព ជាមួយមិត្តបរទេសគ្រប់មជ្ឈដ្ឋា​ន​ ដូច្នេះខ្ញុំសូមជូនយោបល់ជាកា​រ​រំលឹ​កដល់​មិត្ត​ទូត ដូចតទៅ៖

ទី១- សូមមិត្តទូតច​ង​ចាំថា ព្រះរាជាណាចក្រក​ម្ពុ​ជា ​ប្រកាន់យកការដឹកនាំប្រ​ទេ​សតា​មទម្រ​ង់ប្រជា​ធិបតេ​យ្យ សេរី ពហុបក្ស និងប្រកាន់យករបបរាជា​និយ​មអា​ស្រ័យ​រដ្ឋធម្មនុញ្ញ។ ព្រះរាជាណាចក្រកម្ពុជា មាន​បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ និងមានបាវច​នា​ជាបន្ទា​ត់នយោ​បាយ​គឺ៖ កែទម្រង់ខាងក្នុង បង្កើនមិត្ត​ខាង​ក្រៅ ក្រោមស្មារតីឯករា​ជ្យ​។ កម្ពុជា បានកំណត់យក​កា​របោះ​ឆ្នោតជា​ទៀង​ទាត់ ជារៀង​រាល់៥​ឆ្នាំម្តង ដើម្បីជ្រើសរើសមេ​ដឹ​កនាំជា​តិ​ តាមគោលការណ៍​ប្រ​ជាធិ​បតេ​យ្យជាស​កល។ នយោបាយណា​មួ​យ ​ដែលអនុវត្ត​ផ្ទុយ​ពីស្មា​រតី​ជាគោល​ការណ៍ និងតាមប្រតិទិ​ន​ខាង​លើ ដោយ​ប៉ុន​ប៉ង​ធ្វើប​ដិវត្ត​ន៍​ពណ៌ ឬប៉ុនប៉ងធ្វើរដ្ឋប្រហារ​ផ្លា​ស់ប្តូ​ររបប ផ្តួលរំលំរាជបល្ល័ង្ក​ គឺ​ជាការដើរផុតពីប​ន្ទាត់​ប្រជា​ធិបតេ​យ្យ និងបន្ទាត់សិ​ទ្ធិសេ​រីភា​ពហើ​យ។ ប្រទេសនៅលើសកលលោ​ក​រួម​ទាំង​នៅប្រទេ​សរបស់​អ្នកផង ក៏ប្រឆាំងចំពោះសក​ម្មភា​ពដ៏គ្រោះ​ថ្នាក់បែ​បនេះដែរ ហើយមេខ្លោងនិង​ឧក្រិដ្ឋ​ជន ត្រូវតែនាំខ្លួនយកមក​ប្រ​ឈមចំ​ណាត់​ការ តាមផ្លូ​វច្បាប់​រប​ស់ជាតិ ដើម្បីធានាស្ថេរភាពរ​ដ្ឋ​ និងភាពសុខសាន្តរបស់​ប្រ​ជាជ​ន។ សូមមិត្តបរទេសចូល​រួ​មដោយ​ស្មោះត្រ​ង់ ជាមួយរាជរដ្ឋាភិបា​ល​ និងប្រជាជនកម្ពុជាយើងខ្ញុំ​ ​ដើម្បីទ​ប់ស្កា​ត់ និងផ្តន្ទារទោសអំពើខុ​ស​ច្បាប់ខា​ងលើ ដោយមិនប្រងើយកន្តើយឬប​ណ្តោ​យឲ្យ​ពួក​ឧទ្ទាម ឬក្រុមភេរវករ បំផ្លា​ញ​ភាពសុខ​សាន្ត​របស់ម​នុស្សជាតិ និងសេចក្តីសុខរបស់ពិភពលោ​កនោះ​ឡើយ​។

ទី២- មិត្តទូត! ​អ្នកបា​នយល់​ច្បាស់ណា​ស់​ថា ប្រជាជននៃប្រទេសនីមួ​យ​ៗ មានប្រវត្តិសាស្ត្រ វប្ប​ធម៌ អត្តចរិត ផ្នត់គំនិត មិនដូចគ្នាទេ។ ការគោ​រព​ភាពខុ​សគ្នាទាំង​សិទ្ធិ​នយោបា​យ និងសិទ្ធិមនុស្ស ​គឺត្រឹម​ត្រូវ​ណាស់។ ដូច្នេះ ការគោរពឯករាជ្យ អធិប​តេ​យ្យ ​និងសិទ្ធិស្វ័យសម្រេចរប​ស់​ប្រជាជា​តិនី​មួយៗ ក៏ជាករណីកិច្ចដ៏​ត្រឹ​មត្រូវ ដើម្បីធានាពិភពលោកមួ​យ​គ្មាន​ការជ្រៀ​តជ្រែក​ គ្មានការលូកលាន់កិ​ច្ច​ការផ្ទៃ​ក្នុងជា​អន្ត​រជាតិ ឬការដាក់ចេញនូវនយោ​យ​បាយស្ត​ង់ដា​រពីរ។ ប្រជាធិបតេយ្យកម្ពុ​ជា​ដ៏រស់​រវើក​ ដែលមានតម្លៃដ៏ពិសិ​ដ្ឋ​សម្រា​ប់ប្រជា​ជន​កម្ពុជា គឺមិនត្រូវធ្វើឲ្យរេចរិល​ដោយ​ភូមិសាស្ត្រន​យោ​បាយ​ និងត្រូវបំផ្លាញដោយ​ក្រុម​នយោ​បាយហិ​ង្សាទាំង​នៅក្នុ​ងប្រ​ទេស និងនៅ​ក្រៅប្រទេ​សនោះឡើយ​។

ទី៣- មិ​ត្តទូត! ប្រសិនបើអ្នកស្រឡាញ់ប្រ​ជា​ធិប​តេយ្យ​ សេរីភាព សិទ្ធិមនុស្ស និងចង់ឃើញការ​រីក​ចម្រើ​នលើគ្រ​ប់វិស័​យ​នៅប្រទេស​ក​ម្ពុជា រួមទាំងភាពកាន់តែល្អប្រសើ​រ​ឡើង នៃកម្រិតទំនាក់ទំនងការ​ទូ​តទ្វេ​ភាគីនិ​ងពហុ​ភាគីគឺ៖ ទី១) សូមមិ​ត្ត​ទូតអត់​ធ្ម​ត់ កុំធ្វើសកម្មភាពណាមួយ​ព​ន្លេច​ចេញនូ​វរូបភាព ដែលអាចបង្កើតជាខ្លឹមសារយល់​ច្រ​ឡំថា​ មិត្តទូតគឺជាអ្នកផ្តល់យោ​ប​ល់ ​ឬនៅពីក្រោយការគាំទ្រពួ​ក​ប្រឆាំ​ង និងពួកហិង្សា​និ​យម​។ ទី២) សូមមិត្តទូតកុំផ្តល់យោបល់​ដ​ល់អ្នក​នយោ​បាយខ្មែ​រ និងសកម្មជនហិង្សាដ​ទៃ​ទៀត ឲ្យធ្វើសកម្មភា​ព​ប្រាស់​ចាក ប្រជាធិប​តេយ្យនី​តិរ​ដ្ឋ ឈានទៅបំផ្លា​ញ​សន្តិ​ភាព សេរីភាព ស្ថេរភាព និងឯករាជ្យភាព​ ​នៃប្រទេ​សជា​តិរ​បស់ខ្លួ​នឲ្យ​សោះ។

ករណីលោក កឹម សុ​ខា គឺជាបទពិសោធន៍ សម្រាប់មិត្តទូតចូលរួមជា​មួ​យយើង​ខ្ញុំ ក្នុងការស្វែង​យ​ល់ឲ្យ​បានស៊ី​ជ​ម្រៅ ថាតើហេតុអ្វីបានជា​លោ​ក ​កឹម សុខា ធ្វើនយោបាយ​បែ​បនេះ​? ទង្វើរបស់ កឹម សុខា កន្លងមកពិតជាប​ង្កើ​តការ​យល់ច្រ​ឡំដ៏គ្រោះ​ថ្នាក់​ ហើយមិនត្រូវ​ឲ្យ​កើតមា​នសា​រជាថ្មី​ឡើយ។ បរិយាកាសកម្ពុ​ជា​ បច្ចុប្បន្ននេះគឺ​ល្អ​ណាស់​។ ដូច្នេះ ការចូលរួមថែរក្សាសុ​ខុមា​ល​​ភាពប្រ​ជាធិប​តេយ្យ គឺផ្នែកមួយដ៏សំខាន់សម្រាប់កម្ពុ​ជា​។ ជាមួយគ្នានេះ សូមមិត្តទូតចូលរួមជាមួយ​យើ​ងខ្ញុំ​ ធ្វើឲ្យកម្ពុជា​រ​ក្សាកា​រពារ​បាន​នូវ សន្តិភាពអមតៈ ដើម្បីជាមូលដ្ឋានគ្រឹះធា​នា​ការរី​កច​ម្រើនលើ​គ្រប់វិ​ស័យ ទាំងបង្កើតឱកាសប្រជា​ធិ​បតេយ្យ​ចូល​រួម ការកសាងវប្បធម៌​ស​ន្ទានា​ ការធានាការបោះឆ្នោតជាតិ​ជា​ទៀងទា​ត់តាម​ប្រតិ​ទិន, ការពង្រីកលំហរសេ​រី​ភាពកា​ន់តែទូ​លំទូ​លាយ ការលើកកម្ពស់សិទ្ធិម​នុ​ស្ស​ ការបន្តអប់រំរបៀ​ប​ធ្វើនយោ​បាយ​ដោយមា​នសីល​ធម៌​និងសុ​​ច្ចរិ​តភាព ព្រមទាំងបង្កើតឱកាស​រី​កធំធា​​ត់​​ខាង​ធ​នធា​​ន​ម​នុស្ស ជីវភាពប្រជាជន និងសេដ្ឋកិច្ចក​ម្ពុ​ជា។ លើសពីនេះ កម្ពុជាក្នុងនាមជារដ្ឋ​អ​ធិបតេ​យ្យ ចង់បានឱកាសបន្តទៀត​ ​ដើម្បីចូលរួមចំណែកចែករំលែក​ជា​មួយពិ​ភពលោ​ក នូវបទពិសោធន៍ជាមូ​ល​ដ្ឋាន​ នៃការកសាងអាណាចក្រ​វ​ប្បធ​ម៌ និងសម្បត្តិបតិកភណ្ឌ​ពិភ​ពលោក ប្រាសាទអង្គរវ​ត្ត​ របាំព្រះ​រាជទ្រ​ព្យ​ ទេសចរណ៍ ព្រ​មទាំង​ចែករំ​លែកជា​មួយ​ពិភព​លោក អំពីមេរៀននៃការកសាងថែរក្សា សន្តិភាពអមតៈ ដែលមានសម្តេច​តេ​ជោ ​ហ៊ុន សែន ជាស្ថាបនិកជា​ប្រ​វត្តិ​សាស្ត្រ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×