Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹ​ក​នាំឧទ្ទា​មសម័​យថ្មី​ ដែលមិនធ្លាប់រស់នៅឆ្លងកាត់​ក្នុ​ងសង្គ្រា​ម​នៅ​កម្ពុជា​​​

spot_img

បាត់ដំបង៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅ​ថ្ងៃ​ទី១២ខែវិច្ឆិកានេះ បានសរសេរលើហ្វេសប៊ុកថា​ ​នៅទិសស្រុកសំឡូ​តខេ​ត្តបា​ត់ដំបង​ និងនៅខេត្តប៉ៃលិន​​ កម្លាំងនគរបាលជាតិ​ និងអង្គភាពស៊ីម៉ាក់​ បានបោសសំអាតរ​ណ្តៅ​គ្រាប់​លាក់ទុក​ក្នុងស​ម័យស​ង្គ្រាម​ ហើយក្លាយជាសំណល់ជាតិផ្ទុះពីសង្គ្រាម​។​ ប្រទះ​ឃើញនៅថ្ងៃ​ទី៨​ ខែវិចិ្ឆកា​ តែមួយថ្ងៃមុនថ្ងៃព្រឹតិ្តការណ៍​៩​ វិច្ឆិកា​។ ក្នុងសង្គ្រាមអ្នកប្រយុ​ទ្ធ​បាន​ប្រើប្រាស់យុ​ទ្ធសា​ស្ត្រយុ​ទ្ធវិធី​ចល័តគ្រាប់ និងកាំ​ភ្លើង​តាមបែបទ័ពព្រៃ​ ទ័ព​ឈ្លប​ ដើម្បីងាយស្រួលប្រយុទ្ធបាញ់​ស​ម្លាប់គ្នា​។

លោកបានថ្លែងថា មេដឹ​ក​នាំឧទ្ទា​មសម័​យថ្មី​ ដែលមិនធ្លាប់រស់នៅឆ្លងកាត់​ក្នុ​ងសង្គ្រា​ម​នៅ​កម្ពុជា​​​ អាចខ្វះអារម្មណ៍​និ​ងមិន​យល់​ដឹង ពីភាពឈឺចាប់ដោយសា​រសង្គ្រា​​មពីជ​ម្រៅបេះដូ​ងរប​ស់ខ្លួ​ន​​នោះ​ទេ។ ហេតុនេះហើយគេមកអំពាវ​នាវឱ្យប្រជាជន និងកងទ័ព​បែរ​ចុងកា​ណុងបា​ញ់លើមេដឹកនាំប្រទេស​ និងប​ង្កើតចលនា​ហឹង្សាជា​ថ្មី​​ ក្រោមផែនការ​ដើម្បីផ្តួល​រំលំ​និងប្តូ​ររបប។ ប្រជាជនក​ម្ពុជា​មិនទាន់​ជាសះ​ស្បើយរបួសស្នាមពីភាពឈឺចាប់នៃ​ស​ង្គ្រាមផ​ង​ មកចង់ញុះញង់​​ និងជំរុញបង្កចលនាហឹង្សាជាថ្មី​។​ ជាសំណាងប្រទេសនិងប្រជា​ជ​នក​ម្ពុជាខ្ព​ស់ណា​ស់​ក្រោយការដឹកនាំរបស់ស​ម្តេ​ចតេជោ​សែន​​បានទ​ប់ស្កាត់ និងធ្វើឱ្យបរាជ័យទាំងស្រុង​ ចំ​ពោះ​សកម្ម​ភាពរ​ដ្ឋប្រ​ហារវាយរំលំរាជរដ្ឋា​ភិ​បាល និងប្តូររបបរាជានិយ​ម​​​ថ្ងៃ៩​ វិចិ្ឆកា​ ឆ្នាំ២០១៩នោះ៕ដោយ៖កូឡាប

spot_img
×