Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ឆ្លើយតប​ទៅនឹង​ក្តីបារម្ភ​ក៏ដូចជា​សំណូមពរ​របស់​អ្នកស្រី Rhona Smith និង​អង្គទូត​មួយចំនួន​នៅ​កម្ពុជា

spot_img

​ភ្នំពេញ​៖​ឆ្លើយតប​ទៅនឹង​ក្តីបារម្ភ​ក៏ដូចជា​សំណូមពរ​របស់​អ្នកស្រី Rhona Smith និង​អង្គទូត​មួយចំនួន​នៅ​កម្ពុជា លើ​ករណី​សំណុំរឿង លោក កឹម សុខា លោក​ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ នៅ​ថ្ងៃទី​១២​វិច្ឆិកា បាន​សរសេរ​សារ​នៅ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា សូម​ធ្វើការ​បញ្ជាក់​អំពី​ទិដ្ឋភាព​ច្បាប់​ជាតិ​និង​អន្តរជាតិ​ពាក់ព័ន្ធ​ករណី​ស្ថានភាព​លោក កឹម សុខា បច្ចុប្បន្ននេះ​។​

លោក​ជិន ម៉ា​លីន បានលើកឡើង​ពី​ទិដ្ឋភាព​ចំនួន​ចំណុច​ដូចខាងក្រោម ​៖

​ទី​១. ការបង្ហាញ​នូវ​ក្តីបារម្ភ​ក៏ដូចជា​សំណូមពរ​របស់​អ្នកស្រី Rhona Smith និង​អង្គទូត​មួយចំនួន​នៅ​កម្ពុជា គឺជា​សិទ្ធិសេរីភាព​ក្នុងការ​សំដែង​មតិ​និង​ការយល់ឃើញ​ផ្ទាល់ខ្លួន​របស់​ពួកគាត់ តែ​អ្វីៗ​ត្រូវ​អនុលោម​តាម​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ជៀសវាង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​រដ្ឋ​អធិបតេយ្យ ដែល​ត្រូវបាន​ហាមប្រាម​ដោយ​ច្បាប់​អន្តរជាតិ រួមមាន​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​បញ្ញត្តិ​ច្បាប់​អន្តរជាតិ​ផ្សេងៗ​ទៀត​ស្តីពី​ទំនាក់ទំនង​ការទូត និង​នីតិវិធី​ពិសេស​របស់​អង្គការសហប្រជាជាតិ​។​

​ទី​២. ផ្អែកលើ​បញ្ញត្តិ​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ស្ថានភាព​លោក កឹម សុខា បច្ចុប្បន្ននេះ មិន​ដូច​ស្ថានភាព​របស់​ពលរដ្ឋ​និង​អ្នកនយោបាយ​ទូទៅ​នោះទេ ព្រោះ​គាត់​កំពុង​ជាប់ពិរុទ្ធ​និង​បទ​ចោទ និង​ស្ថិតក្នុង​ដំណាក់កាល​នីតិវិធី​នៃ​ការ​ស៊ើបសួរ​របស់​តុលាការ ហើយ​ត្រូវបាន​តុលាការ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដែល​ក្នុងដំណាក់កាល​នេះ ច្បាប់​អនុញ្ញាតឱ្យ​តុលាការ​អាចធ្វើ​កា​រក​ម្រឹត​នូវ​សិទ្ធិសេរីភាព​មួយចំនួន រួមទាំង​សិទ្ធិ​នយោបាយ​ផងដែរ ដើម្បី​ជា​ប្រយោជន៍​នៃ​ការ​ស៊ើបសួរ​។

​ទី​៣. ក្នុងដំណាក់កាល​នីតិវិធី​នៃ​ការ​ស៊ើបសួរ និង​របប​នៃ​ការដាក់ឱ្យ​នៅក្រៅ​ឃុំ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​នេះ ច្បាប់​មិនបាន​កំណត់​អំពី​រយៈពេល​អតិបរិមា​ឡើយ ពោលគឺ​អាស្រ័យ​លើ​ចៅក្រម​ស៊ើបសួរ​ជា​អ្នកកំណត់​ដោយ​ផ្អែ​ល​លើ​លទ្ធផល​នៃ​ការស៊ើបអង្កេត​។​

​ទី​៤. ផ្អែកលើ​បញ្ញត្តិ​នីតិវិធី​ច្បាប់​ជាតិ​របស់​កម្ពុជា​ដែលមាន​ជា​ធរមាន ការសម្រេច​ទម្លាក់ចោល​បទ​ចោទ​ឬ​មិន​ទម្លាក់ ជា​សិទ្ធិ​របស់​តុលាការ​ដែលជា​ស្ថាប័ន​ឯករាជ្យ ហើយ​ត្រូវធ្វើឡើង​ដោយ​ផ្អែកលើ​មូលដ្ឋាន​ច្បាប់​និង​លទ្ធផល​នៃ​ការស៊ើបអង្កេត ដោយ​មិនត្រូវ​ទទួលរង​សម្ពាធ​និង​ការបង្គាប់បញ្ជា​របស់​ភា​គី​ណាមួយ​ឡើយ រួមទាំង​ស្ថាប័ន​អន្តរជាតិ និង​អង្គទូត​ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×