Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក យ៉ូ​វ ខេមរា ថា​ល​ទ្ឋ​ផល​នៃ​ការផ្សះផ្សា របស់​មន្ទីរ​ការងារ​ខេត្ត​ព្រះសីហនុ លើ​វិវាទ​ការងារ រវាង​បុគ្គលិក​សណ្ឋាគារ មីង គ័ន និង​ថៅកែ​ក្រុមហ៊ុន ទទួលបាន​លទ្ធផល​ស្ថាពរ​ហើយ​!!

spot_img

​ខេត្ត​ព្រះសីហនុ​៖ ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​ព្រះសីហនុ លោក យ៉ូ​វ ខេមរា បាន​ឲ្យ​ដឹងថា ករណី​វិវាទ​ការងារ រវាង​បុគ្គលិក​ក្រុមហ៊ុន​ក្រោ​ន​សេន​ជូ​រី (​សណ្ឋាគារ មីង គ័ន​) ប្រមាណ​៣០០​នាក់ នៃ​កម្មករនិយោជិត​សរុប ៦៩៤​នាក់ មានទំនាស់​ការងារ​ជាមួយ​ថៅកែ​ក្រុមហ៊ុន ដែល​បានធ្វើ​កូដកម្ម​ទាមទារ ឲ្យ​មានការ​ដោះស្រាយ​លើ​លក្ខខណ្ឌ​ការងារ​ចំនួន ៦​ចំណុច​​ជាល​ទ្ឋ​ផល​ផ្សះផ្សា​សម្រេចបាន​លទ្ធផល​ផ្លែផ្កា​ជា​ស្ថាពរ​ហើយ​។​

​លោក​បន្តថា ដោយឡែក ចំពោះ​កម្មករនិយោជិត​ចំនួន ៨២​នាក់ ដែល​បានដាក់​ពាក្យ​លាឈប់​ពី​ការងារ គឺ​ខាង​ភាគី​ក្រុមហ៊ុន ក៏​យល់ព្រម​បើកប្រាក់​ឈ្នួល ជូន​ពួកគេ នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា នៅ​ម៉ោង ១០​ព្រឹក នា​អាគារ​បុគ្គលិក​របស់​ក្រុមហ៊ុន​ផ្ទាល់​។​

​លោក យ៉ូ​វ ខេមរា ប្រធាន​មន្ទីរ​ការងារ បញ្ជាក់ថា វិវាទ​ខាងលើនេះ ត្រូវបាន លោក ហេង លី​ទ្រី ប្រធានការិយាល័យ​ការងារ​ក្រុង បាន​ដឹកនាំ​ធ្វើការ​ផ្សះផ្សា ដោយ​មិនបាន​ឈប់សម្រាក ចាប់ពី​ព្រលឹម​ថ្ថៃទី​១២ ខែវិច្ឆិកា ដល់​ម៉ោង​៦​ល្ងាច​ថ្ងៃ​ដដែល​នេះ ដោយ​ប្រេី​រយៈពេល​ជិត ១២​ម៉ោង ក៏ប៉ុន្តែ​នៅ​មិន​ទទួលបាន​លទ្ធផល​នោះទេ​។​

​លោក យ៉ូ​វ ខេមរា បន្តថា ដោយ​ឃេី​ញ​ស្ថានភាព​បន្ត​តានតឹង នៅតែ​បន្ត​កើតមាន​បែបនេះ រូបលោក​ក៏​សម្រេច​បន្ថែម​មន្ត្រី​ដឹកនាំ​ការផ្សះផ្សា​ម្នាក់ទៀត គឺ លោក ម៉េ​ត វណ្ណា ប្រធានការិយាល័យ​អធិការកិច្ច និង​វិវាទ​ការងារ ដេី​ម្បី​ផ្លាស់ប្តូរ​បរិយាកាស នៃ​ការផ្សះផ្សា​វិវាទ​នេះ ដោយបាន​ឯកភាពគ្នា រវាង​បុគ្គលិក ជាមួយ​ថៅកែ​ហ៊ុន​ហ៊ុន ក្រោ​ន​សេន​ជូ​រី (​សណ្ឋាគារ មីង គ័ន​) ទាំងស្រុង​នៅ​ម៉ោង​ជិត​១០​យប់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

លោក យ៉ូ​វ ខេមរា ឲ្យ​ដឹង​ដូច្នេះ រួច​បញ្ជាក់ថា មូលហេតុ នៃ​វិវាទ​ការងារ​មាន​ភាព​តានតឹង ក៏​ដោយសារតែ​ភាគី​ទាំងពីរ គឺ​កម្មករនិយោជិត និង​និយោជក មាន​ឥរិយាបថ​ចរ​ចេស​រឹង​ដូចគ្នា ជាពិសេស​ខាង​ក្រុមហ៊ុន ខ្វះ​យន្តការ នៃ​ការសម្របសម្រួល​នៅ​គ្រា​ដំបូងៗ នៃ​វិវាទ​(​តំណាក់កាល​នៃ​ការចរចា​)៖ ដោយ​៖ ដែន សីមា​

spot_img
×