Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ៣ ​ថ្ងៃ​ បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​

spot_img

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​តាមរយៈ​ហ្វេ​ស​ប៊ុ​ក នៅ​ព្រឹក​ថ្ងៃទី​១៣​វិច្ឆិកា​នេះ​ថា សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​?

​សម្តេច​បាន​ថ្លែងថា ព្រះរាជ​ពិធីបុណ្យ​អុំទូក​៣​ថ្ងៃ​បានបញ្ចប់​ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​ទាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​ខេត្ត​នានា​ទូទាំងប្រទេស​។ ទន្ទឹមនឹង​នេះដែរ បងប្អូន​ប្រជាពលរដ្ឋ កូនក្មួយ​យុវជន និង​ភ្ញៀវទេសចរ​អន្តរជាតិ​បាន​យល់​កាន់តែច្បាស់​អំពី​តម្លៃ​សន្តិភាព ក៏ដូចជា​កេ​រ្ត៍​ដំណែល​នៃ​ទំនៀមទម្លាប់​ប្រពៃណី​ដ៏​ល្អ​ឯក​របស់​កម្ពុជា​យើង​។ គ្មាន​សន្តិភាព​គឺ​គ្មានអ្វីៗ​ទាំងអស់​។

​ខ្ញុំ​សូម​អរគុណ​ដល់​សមត្ថកិច្ច និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិសុខ​សុវត្ថិភាព​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​អោយមាន​ឱកាស​បាន​សប្បាយ​រីករាយ​នៅ​ទូទាំងប្រទេស​។ ខ្ញុំ​ក៏​សូម​អរគុណ​ដល់​ក្រសួង មន្ទីរ និង​ស្ថាប​ន័​ពាក់​ព័​ន្ឋ​នានា​រួមទាំង​អង្គការ សមាគម ភ្នាក់ងារ​ក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និង​ទូរទស្សន៍ ព្រមទាំង​បណ្តា​ក្រុមហ៊ុន​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​នៅក្នុង​កា​រ​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ដែលមាន​រយៈពេល​៣​ថ្ងៃ​កន្លងមកនេះ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​សប្បាយរីករាយ​ប្រកបដោយ​ភាព​អធិក​អធម្ម​បំផុត​។ ការចូលរួមរ​បស់បង​ប្អូន​គឺ​កំពុង​ជំរុញ​អោយ​សង្គម​កម្ពុជា​យើង​កាន់តែ​រីកចម្រើន​ទៅមុខ​។​

​សូម​ជូនពរ​អោយ​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​កូនក្មួយ​យុវជន និង​កូនក្មួយ​កម្មករ​កម្ម​កា​រ​នី​មាន​សុខ​សុវត្ថិភាព​តាមផ្លូវ​ពេល​វិលត្រឡប់​មកកាន់​លំនៅ​ដ្ធា​ន និង​កន្លែងធ្វើការ​រៀងៗ​ខ្លួន​របស់​កូនក្មួយ​ទាំងអស់គ្នា​៕ ដោយ​៖​កូ​ឡាប​

spot_img
×