Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទន្លេមួយនៅ​កូរ៉េ​ខាងត្បូ​ង ប្រែទៅជាពណ៌ឈាម ​ដោ​យសារ​តែឈា​មជ្រូ​ករា​ប់ម៉ឺនក្បាល

spot_img

ទឹកទន្លេមួយស្ថិតនៅក្បែរព្រំដែ​ន​កូរ៉េខា​ង​ត្បូង និងខាងជើងបា​ន​ប្រែពណ៌​ទៅជា​ឈាម ដោយសារតែការសម្លាប់​ជ្រូ​ករា​ប់​រាប់ម៉ឺនក្បាល។

អាជ្ញាធរកូរ៉េខាងត្បូ​ង​បា​នស​ម្លាប់ជ្រូ​កចំ​នួន ៤៧.០០០ក្បាលក្នុងគោលបំណងការពារកុំឲ្យមា​ន​កា​ររី​ករា​លដា​ល នៃជំងឺ​គ្រុនផ្តា​សា​យ​ជ្រូក​ (ASF)។

ដោយសារតែមានភ្លៀងធ្លាក់​ខ្លាំ​ង ទើបធ្វើឲ្យឈាមជ្រូកបានហូ​រ​ចេញពីតំបន់ ដែលគេ​កប់ជ្រូ​កនៅ​ក្បែ​រព្រំ​ដែន ចូលទៅក្នុងដៃ​ទ​ន្លេ Imjin។

អាជ្ញាធរនៅក្នុងតំ​ប​ន់បា​នធ្វើការច្រានចោលការព្រួយ​បា​រម្ភថា ឈាមជ្រូកដែលហូរចូលទ​ន្លេ​ទាំង​នោះ អាចប​ង្កឲ្យ​មាន​ការ​រា​តត្បា​ត នៃជំងឺ​គ្រុន​ផ្តា​សាយ​ជ្រូក​ ទៅកាន់​សត្វ​ដទៃទៀ​ត ដោយអាជ្ញាធរនិយាយ​ថា​ ជ្រូកទាំងនោះត្រូវបានគេរម្ងាប់​មេរោគរួចទៅហើយ​ ​មុនពេលត្រូវគេសម្លា​ប់​។

គ្រុនផ្តាសាយជ្រូកគឺ​ជា​ជំងឺដែ​ល​ឆ្លង​ខ្លាំង និងមិនអាចព្យា​បា​ល​បា​នឡើ​យ ហើយជ្រូកដែលមាន​ជំ​ងឺនេះ មិនមានអត្រា​រ​ស់នោះ​ទេ ប៉ុន្តែវាមិន​ប​ង្កគ្រោះ​ថ្នាក់​ទៅដ​ល់​មនុ​ស្ស​ឡើយ។ ​ការសម្លាប់ជ្រូក​រា​ប់ម៉ឺនក្បាលនេះ កើតឡើងកាលពី​ចុ​ងស​ប្តាហ៍​។

សូមបញ្ជាក់ថា គ្រុន​ផ្តាសា​យ​ជ្រូកត្រូវបានគេរ​ក​ឃើ​ញដំ​បូង​នៅកូ​រ៉េ​ខា​ងត្បូង កាលពីថ្មីៗនេះ ដោយមានការព្យាក​រ​ណ៍​ថា វាមកដល់តាមរ​យៈ​សត្វ​ជ្រូក ដែលបានឆ្លងចូលមក​ពី​តំប​ន់​គ្មាន​កងទ័ព ដែលមានការយាម​កា​មយ៉ា​ងតឹ​ង ដែលតំបន់​នោះខណ្ឌចែកកូរ៉េខាងទាំង​ពី​រ។​

ករណីគ្រុនផ្តាសាយជ្រូកដំបូ​ង​កើត​ឡើង នៅកូរ៉េខាងជើងកាល​ពី​ខែឧ​សភា ហើយអាជ្ញាធរកូរ៉េខាងត្បូងខិ​ត​ខំយ៉ាង​ខ្លាំង​ ដើម្បីការ​ពា​រជំ​ងឺនោះ រាតត្បាតចូលកូរ៉េខាងត្បូង​ ​តាមរយៈរប​ង​ព្រំដែ​ន៕

អត្ថបទប្រែសម្រួលដោយ៖​ សុភ័ក្រ
ប្រភព៖ BBC

spot_img
×