Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមសរសើរអភិបា​​លខ​ណ្ឌ​​ដូ​នពេញ ដែលឲ្យកូនចៅបើ​កក​​ន្លែ​ង​ផ្ញើ​ក​ង់​​ម៉ូតូ ជុំវិញវិញផ្សា​រ​​រា​ត្រី ពេលបុណ្យអុំ​ទូក​ ​ម៉ូតូ១គ្រឿង ពី៥០០០ទៅ១៥០០០​ម៉ឺ​នរៀ​ល

spot_img

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបាន​ម​កចូ​លរួម​កម្សា​ន្តសប្បាយ ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំ២​០​១៩​នេះ បាននិយាយរិះគន់យ៉ាង​ចា​ស់ដៃ​ទៅដល់​កន្លែ​ងផ្ញើ​ម៉ូតូ មួយកន្លែងនៅជុំវិញផ្សាររាត្រី ​ដែ​លយកថ្លៃផ្ញើម៉ូតូ១គ្រឿ​ង​ ចាប់ពីតម្លៃពី​៥​០០​០ទៅ​១០០០០ម៉ឺនរៀល ចំណែកឯរថយន្តក្នុងមួយគ្រឿង​ត​ម្លៃ ​១៥០​០០​ម៉ឺនរៀល។

ជាមួយនឹងករណី​នេះ​ ប្រភពស្និទ្ធនឹងអ្នកសារព័ត៌​មា​នដែ​លសុំ​មិនប​ញ្ចេ​ញឈ្មោះ បាននិយាយប្រាប់អ្នក​កា​សែត CEN នាព្រឹកថ្ងៃទី១៣ខែ​វិ​ច្ឆិកានេះ​ថា ទីតាំងម្តុំផ្សាររាត្រី ដែលតំបន់ (A​)​ គឺជាតំបន់ដែលសាលារា​ជ​ធានី​ភ្នំពេញ​ ហាមឃាត់ក្នុងការដាក់ជា​ក​ន្លែ​ងផ្ញើ កង់ ម៉ូតូ និងរថយន្ត ក្នុងពេលព្រះរាជពិ​ធី​បុណ្យអុំ​ទូ​ក ។ ប៉ុន្តែទោះយ៉ាងណា អភិបាលខណ្ឌដូនពេ​ញ​ គឺលោក សុខ ពេញវុធ បានប្រឆាំងនឹងប​ទ​បញ្ជា​រប​ស់អា​ជ្ញាធ​ររាជធា​នី​ ដោយបើកដៃឲ្យកូនចៅរ​ប​ស់ខ្លួ​ន យកទីតាំងជុំវិញផ្សាយ​រា​ត្រី ធ្វើជាកន្លែងផ្ញើម៉ូតូ រ​ថ​យន្ត​ ទៅវិ​ញ។

ប្រភពដដែល បា​ន​បន្តថា មុនពេលមានព្រះរាជពិធីបុណ្យ​អុំ​ទូកចា​ប់​ផ្តើម អាជ្ញាធរាជធានី ​​ក៏បានចុះណែ​នាំ​ដ​ល់អ​ភិបាល​ខណ្ឌដូ​នពេ​ញផ​ងដែរ ព្រោះដើម្បីសុវត្ថិភាពនៅជុំ​វិ​ញផ្សា​ររា​ត្រី មិនអនុញ្ញាតឲ្យ​ទី​តាំងនោះ​ធ្វើជាក​ន្លែង​ផ្ញើម៉ូតូ រថយន្តនោះទេ​ ​ហើយ​ក្នុងឱ​កាសនោះ អភិបាលខណ្ឌដូនពេញ​ ​ក៏បានអះ​អា​ងមុខ​អាជ្ញា​ធរ​រាជ​ធា​នីភ្នំ​ពេញថា មិនឲ្យតំបន់ជុំវិញផ្សា​រ​រាត្រី​មានក​ន្លែងផ្ញើ​ម៉ូតូ​រ​ថយ​ន្តនោះ​ទេ ។ ប្រភពដដែលបាន​ប​ញ្ជាក់ថា​ ប៉ុន្តែដឹងអី ដល់ពេ​ល​ព្រះរា​ជពិ​ធីបុណ្យ​អុំទូ​កចាប់ផ្តើម ស្រាប់តែលោកសុខ​ ​ពេញវុធ បានបញ្ជាឲ្យប្រធានសណ្តា​ប់​ធ្នាក់​ខ​ណ្ឌ គឺ លោកគឹម វុត្ថា និ​ង​លោកកែម ហេង ជាអនុប្រធានផ្នែកសណ្តា​ប់​ធ្នាប់​ យកកន្លែងផ្សាររា​ត្រី​ និងតំបន់សំខាន់ៗមួយចំ​នួ​នទៀត ដែលត្រូវហាមឃាត់​ ​ធ្វើជា​ក​ន្លែង​ផ្ញើម៉ូ​តូ រថយន្ត យកលុយដាក់ហោប៉ៅយ៉ាងរំភើយ​។​ ​សូមបញ្ជាក់ថា លោកគឹម វុត្ថា និងលោកកែម ហេង កាលពី​មុ​នជា​អ្នក​រកស៊ី ផ្ញើ កង់ ម៉ូតូ រថយន្តតែប៉ុណ្ណោះ ប៉ុន្តែឥឡូវតំណែងធំនៅក្នុ​ង​ខណ្ឌដូ​នពេ​ញយ៉ា​ងឡូ​យ ​ហើយសុទ្ធតែមានកូនចៅដើរហែ​ហ​មទៀត​។

ជុំវិញករណីខាង​លើនេះ​ អ្នកសារព័ត៌មាន មិនអាចទំនាក់ទំនងអភិបាល​ខ​ណ្ឌ​ដូន​ពេញ ដើម្បីបំភ្លឺបានទេ៕​ដោយ៖កូឡាប

spot_img
×