Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលី និងអាល្លឺម៉ង់ សហការចាប់ខ្លួន Mafia ជិត ២០០នាក់

spot_img

ប៉ូលិសអ៊ីតាលី ទើបប្រកាសថា គេបានចាប់មុខសញ្ញា Mafia ប្រមាណជិត ២០០នាក់​ដែលស្ថិតក្នុងក្រុមគ្រួសារ Mafia ល្បីល្បាញមួយនៅប្រទេសនេះ ហើយក៏បានរឹបអូសប្រាក់បាន ៥០លានអឺរ៉ូ (ប្រមាណ ៦០លានដុល្លារ) ក្នុងយុទ្ធនាការបោសសំអាតរួមគ្នារវាងអ៊ីតាលី និងអាល្លឺម៉ង់។

យុទ្ធនាការនេះ បានកម្ទេចយ៉ាងជោគជ័យក្រុមឧក្រិដ្ឋជន នៃគ្រួសារ Mafia Farao និង Marincola ចំណុះបក្ស Ndrangheta ក្រុម Mafia ដ៏គ្រោះថ្នាក់ និងមានអានុភាពខ្លាំងបំផុតនៅ​អ៊ីតាលី។

Ndrangheta បច្ចុប្បន្នកំពុងធ្វើសកម្មភាព នៅតំបន់ខាងជើងអ៊ីតាលី ហើយពួកវាបានប្រភពហិរញ្ញវត្ថុដ៏ធំសម្បើម អាចលើសក្រុម Cosa Nostra នៅ Sicily ទៀត ហើយវាជាបណ្តាញជួញដូរកាកូអ៊ីនលំដាប់ដំបូងនៅទ្វីបអឺរ៉ុប។ សកម្មភាពរបស់ក្រុមនេះ គឺសំដៅឈ្លបចូលបណ្តាក្រុមហ៊ុនទាំងរបស់អ៊ីតាលី និងអាល្លឺម៉ង់ ពិសេសគឺក្រុមហ៊ុនស្រា ស្បៀងអាហារ ប្រមូលសំរាម ព្រមទាំងសេវាបុណ្យសព។

ក្រៅពីនោះប៉ូលិសឲ្យដឹងបន្ថែមថា ៖ មន្ត្រីរដ្ឋាភិបាលមួយចំនួន បានស៊ុំគ្រលំជាមួយពួកឧក្រិដ្ឋជនទាំងនេះ ប៉ុន្តែប៉ូលិសពុំទាន់ប្រកាសជាសាធារណៈពីអត្តសញ្ញាណ នៃពួកមន្ត្រីទាំងនេះនៅឡើយទេ៕ សូយន

spot_img
×