Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការគ្រប់គ្រងសំរាម និងសំណល់ផ្សេងៗ រយៈពេល៣ថ្ងៃ នៃពិធីបុណ្យអុំទូកឆ្នាំនេះ មានលក្ខណៈល្អប្រសើរ ដោយសារប្រជាពលរដ្ឋ មានការយល់ដឹងច្រើន

spot_img

ភ្នំពេញ៖ផ្តើមចេញពីការយល់ដឹង របស់​ប្រជា​ពលរដ្ឋ និងមានការចូលរួ​មពី គ្រប់ភាគីពាក់ព័ន្ធ ធ្វើឲ្យការគ្រប់គ្រងសំរា​ម និងបរិស្ថាន ក្នុងឱកាសព្រះរាជពិ​ធីបុ​ណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៩នេះ ទទួលបានលទ្ធផលល្អប្រ​សើរ សម្រាប់រយៈពេល៣ថ្ងៃ នៃពិធីបុណ្យនេះ។


លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរ ទិវាអនាម័យ និងបរិស្ថានជាតិ ២៣វិច្ឆិកា ដែលបានធ្វើឡើងនៅមុខវត្តបទុមវតី នាព្រឹកថ្ងៃទី១៣ វិច្ឆិកានេះ បានវាយតម្លៃថា បុណ្យអុំទូកឆ្នាំនេះ យើងគ្រប់គ្រងសំរាម និងសំ​ណល់ផ្សេ​ងៗ បានល្អ​ដោយ​សារ​ មានការចូ​លរួម និងការយ​ល់​ដឹង ពីប្រជាព​លរដ្ឋ ក៏ដូចជាការចូលរួមពីផ្នែក​ពា​ក់ព័ន្ធ ក្នុងនោះមានយុវ​ជន​ស្ម័គ្រចិត្ត សហភា​ពសហ​ព័ន្ធយុវជ​ន​កម្ពុជា, អាជ្ញាធ​រដែន​ដី និងមានការឃោសនាផ្ស​ព្វផ្សាយ​ជាប្រចាំ របស់រដ្ឋបាលរា​ជ​ធានីភ្នំពេញ ដើម្បីបង្កើនការយ​ល់​ដឹងពី​ផលប៉ះ​ពាល់ប​រិស្ថាន និងសោភ័ណភាពទី​ក្រុង ដោយសារ​សំរា​ម។ ជាមួយគ្នានេះ ដោយសារតែការខិត​ខំ​ប្រឹងប្រែង របស់អាជ្ញាធររា​ជ​ធានី​ភ្នំពេញ មានការរៀបចំផែនកា​រ​ច្បាស់​លាស់ លើការកែ​លម្អសោភ័ណភាពទី​ក្រុង ហេដ្ឋារ​ចនា​សម្ព័ន្ធ ជាពិសេសការពង្រឹងស​ន្តិ​សុខ​សណ្តា​ប់ធ្នា​ប់ របៀបរៀ​បរ​យសា​ធារ​ណៈបានល្អ ធ្វើឲ្យបងប្អូនប្រជាព​ល​រដ្ឋម​កចូល​រួម ទស្សនា​ព្រះរា​ជពិធី​បុណ្យអុំ​ទូកដ៏ច្រើន កុះករនៅ​មុខ​ព្រះប​រមរាជវាំង និងដើរលេងកម្សាន្តតាម​រម​ណីយដ្ឋាននានា បានសប្បាយរីក​រា​យ ដោយមិនមានការព្រួ​យ​បារម្ភ និងរីករាយក្នុងសុ​ខ​សន្តិ​ភាព​។

លោកហួត ហៃ បានថ្លែងថា ដើម្បីធានាបាននូវគុណភា​ព​បរិ​ស្ថានសោភ័ណភាពទីក្រុង និងសុខ​ភា​ពសាធារណៈ យើងចាំបាច់ត្រូវយកចិ​ត្ត​ទុកដាក់ លើកកម្ពស់គ្រប់គ្រងសំណល់​រឹ​ងសំរាម ឲ្យបានត្រឹមត្រូវដោយត្រូវ​ចេះ​វេចខ្ច​ប់ និងញែ​កសំរាម ទៅតាមប្រភេទដូច​ជា​ សំណល់អាចកែ​ច្នៃបាន សំណល់សរីរា​ង្គ សំណល់​ផ្ទុកសា​រធាតុគ្រោះថ្នាក់ និងសំណ​ល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួ​យ​ចំនួន ឲ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណ​កា​កសំណល់ នៅតាមទីលានចាក់សំរា​ម។​ ទិវាអនាម័យបរិ​ស្ថា​នជាតិ២​៣វិ​ច្ឆិកា មានគោលបំណងចលនាឲ្យប្រ​ជា​ពលរ​ដ្ឋព្រះ​សង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជ​ការ​គ្រប់លំដា​ប់​ថ្នាក់ សិស្សនិ​សិ្សត​គ្រប់ភូមិសិក្សា ឲ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុងទីប្រជុំជនជនបទ ភូមិដ្ឋាន​វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ សំដៅរួមចំណែកកសាងសង្គម​ក​ម្ពុជា ឲ្យមានបរិស្ថានល្អស្អាត និងមានភាពស្រស់​បំព្រ​ង។ ការធ្វើអនាម័យនេះ ត្រូវបានបែងចែក​ជា៩​គោលដៅ ដើររើសសំរាមតាម​ដ​ងផ្លូវ តាមសួនច្បារទីសាធា​រណៈ ដើម្បីបំផុសស្មារតីប្រជាពលរ​ដ្ឋឲ្យ​ ​ចូលរួមលើកកម្ពស់សោភ័ណភាពអនាម័យប​រិស្ថាន ទីក្រុង ឲ្យកាន់តែប្រសើរឡើង៕ដោយ៖កូឡាប

spot_img
×