Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ខ្លួន​ស្ត្រី​ម្នាក់ ជា​ពាណិជ្ជករ ក្រោយ​ចេញ​សែក​ស្អុយ ជាង​៨​ម៉ឺន​ដុល្លារ​ទៅ​ឲ្យ​ដើមបណ្តឹង​

spot_img

​ភ្នំពេញ​៖ ស្ត្រី​អាយុ ៥៩​ឆ្នាំ​ម្នាក់ ដែល​ជា​ពាណិជ្ជករ ជាប់ចោទ​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន នៅ​ពេល​ដល់​ឥណប្រតិទាន​ដោយ​មាន​បំណង និង ដោយ​ចេតនា​ធ្វើឱ្យ​ខូច​ប្រយោជន៍​អ្នកដទៃ​» ត្រូវ​កងកម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៨ បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់ តាម​ដីកា​បង្គាប់​ឱ្យ​នាំខ្លួន របស់​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ​។

​កងកម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ស្ត្រី​រូប​នេះ​ឈ្មោះ សរ សុខន ហៅ​ស្រី អាយុ​៥៩​ឆ្នាំ ជា​ពាណិជ្ជករ មាន​ទីលំនៅ​ផ្ទះ​លេខ​១៤៧ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ស្ត្រី​រូប​នេះ​ជាប់ចោទ​ពី​បទ «​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន នៅ​ពេល​ដល់​ឥណប្រតិទាន​ដោយ​មាន​បំណង និង ដោយ​ចេតនា​ធ្វើឱ្យ​ខូច​ប្រយោជន៍​អ្នកដទៃ​» ប្រព្រឹត្ត​នៅ​ខេត្ត​បាត់ដំបង កាលី​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០១៦ ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៦ និង ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០១៦ តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន និង ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​។ ចំណែក​ដើមបណ្តឹង​ឈ្មោះ ហៃ ណា​រ៉េត ភេទ​ស្រី អាយុ​៥០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×