Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផែនការ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយម​នៅ​កម្ពុជា ដែល​រៀបចំ​ដោយ​មេ​ឧទ្ទាម សម រ​ង្ស៉ី បានទទួល​បរាជ័យ​ទាំងស្រុង​

spot_img

​ភ្នំពេញ ៖ នាពេល​ថ្មីៗ​នេះ ក្រុម​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី បានកំណត់​យក​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សា​រី​យ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយម​នៅ​កម្ពុជា​។ ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា​នេះ បានទទួល​បរាជ័យ​ទាំងស្រុង​។​

​សេចក្តីថ្លែងការណ៍​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា មាន​បងប្អូន​ប្រជាពលរដ្ឋ​ស្លូតត្រង់​មួយចំនួន​តូច បាន​ចាញ់បោក​ការឃោសនា​នយោបាយ និង​ឧបាយកល​ពិសពុល របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី ហើយ​បាន​ចាកចេញ​ទៅកាន់​ប្រទេស​ទី​២ ជាពិសេស ទៅ​ព្រះរាជាណាចក្រ​ថៃ ដើម្បី​ត្រៀម​ចូលរួម​ក្នុង​អ្វីមួយ​ដែល​ក្រុម​ឧទ្ទាម​ហៅថា ការ​អមដំណើរ​វិលត្រឡប់​ចូល​កម្ពុជា​របស់ ទណ្ឌិត សម រ​ង្ស៉ី​។ ឆ្លៀត​ក្នុងឱកាស​នេះ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចាញ់​ឧបាយកល​បោកប្រាស់​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្សី សូម​វិល​ត្រឡប់មក​មាតុប្រទេស​វិញ ដើម្បី​បន្ត​រួមរស់​ជាមួយ​ក្រុមគ្រួសារ និង​សង្គមជាតិ ក្រោម​ដំបូល​នៃ​សុខសន្តិភាព​។​

​សេចក្តីថ្លែងការណ៍​បាន​បញ្ជាក់ថា នាពេល​កន្លងទៅ​ថ្មីៗ​នេះ​ក្រុម​ឧទ្ទាម​ដែល​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី បានកំណត់​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៩ ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ខួប​អនុស្សា​រី​យ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ដើម្បី​អនុវត្ត​ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល និង​របបរាជានិយម​នៅ​កម្ពុជា​។ រាជរដ្ឋាភិបាល​មាន​កិត្តិយស​សូម​ប្រកាសជូន​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តា​ជ្រាបថា ផែនការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ ដោយ​ទណ្ឌិត សម រ​ង្ស៉ី នេះ​បានទទួល​បរាជ័យ​ទាំងស្រុង ហើយ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ត្រូវបាន​ធានា​យ៉ាងរឹងមាំ​ជា​ប្រក្រតី​នៅ​ទូទាំងប្រទេស​។​

​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​និង​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​បាន​ចូលរួម​អបអរសាទរ​ការ ប្រារព្ធ ខួប​អនុស្សាវរីយ៍​លើក​ទី​៦៦ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ ព្រះករុណា ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​រាជរដ្ឋាភិបាល​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​អាជីវករ​ចំពោះ​ភាពរអាក់រអួល​ខ្លះៗ​ក្នុងការ​ចេញចូល​ឆ្លងកាត់​ច្រកទ្វារព្រំដែន រវាង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​០៩ ខែវិច្ឆិកា កន្លងមកនេះ​ដោយសារ​ការ​រឹតបន្ដឹង​ការត្រួតពិនិត្យ​ការចេញចូល​ឆ្លងកាត់​ព្រំដែន សំដៅ​បង្ការ​ទប់ស្កាត់​សកម្មភាព​របស់​ក្រុម​ឧទ្ទាម និង​ដើម្បី​ធានា​ថែរក្សា​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​នៅតាម​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។​

​រាជរដ្ឋាភិបាល ក៏បាន​សម្តែង​នូវ​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទីបំផុត ជូន​ចំពោះ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បំពេញ​តួនាទី​របស់ខ្លួន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការធានា​រក្សា​ការពារ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ជាពិសេស​ការសម្រេចបាន​នូវ​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុងការ​បំផ្លាញចោល​ទាំងស្រុង នូវ​ផែនការ​របស់​ក្រុម​ឧទ្ទាម​ដឹកនាំ​ដោយ​ទណ្ឌិត សម រ​ង្ស៉ី ដែល​ប៉ុនប៉ង​យក​ថ្ងៃទី​០៩ ខែវិច្ឆិកា ដែលជា​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ប្រមូល​កម្លាំង​ធ្វើ​រដ្ឋប្រហារ​ផ្ដល​រំលំ​រាជរដ្ឋាភិបាល ដែល​កើតចេញពី​ឆន្ទៈ​របស់​ប្រជាជន តាមរយៈ​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ជាពិសេស ឧបាយកល​ដ៏​ខ្មៅ​ងងឹត​ក្នុងការ​ប៉ុនប៉ង​ផ្លាស់ប្តូរ​របបរាជានិយម​នៅ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×