Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍ ជិត​៦​លាន​នាក់​

spot_img

​ភ្នំពេញ​ ៖ ​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា សម្រាប់​ថ្ងៃ​ឈប់សម្រាក​ព្រះរាជ​ពិធីបុណ្យ​អុំទូក អកអំបុក លយប្រទីប សំពះ​ព្រះ​ខែ រយៈពេល ៣​ថ្ងៃ (១០-១២ វិច្ឆិកា ឆ្នាំ​២០១៩)​នេះ ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នានា​តាម​បណ្តា​រាជធានី​-​ខេត្ត មាន​ចំនួន​សរុប​ប្រមាណ ៥.៨១៦.៧១១ នាក់ ក្នុង​អត្រាកំណើន​ប្រមាណ ៧,២៦ % ។​

​ប្រភព​ដដែល​បញ្ជាក់ថា ក្នុងនោះ​៖ ភ្ញៀវ​ជាតិប្រមាណ ៥.៧២៧.១៦៣ នាក់ ក្នុង​អត្រាកំណើន ៧,២១ % ភ្ញៀវ​អន្តរ​ជាតិប្រមាណ ៨៩.៥៤៨ នាក់ ក្នុង​អត្រាកំណើន ១០,៦១ %​។​

​ដោយឡែក​ក្នុង​តួលេខ រាជធានី​ភ្នំពេញ ដែលជា​ទីតាំង​ប្រារព្ធ​ពិធី ទទួលបាន​ភ្ញៀវ​មក​កម្សាន្ត​ប្រមាណ ៤.៧៨១.៤៤៦ នាក់ កើនឡើង ៥,១៦% ក្នុងនោះ​៖ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤.៧៥០.០០០ នាក់ កើនឡើង​ប្រមាណ ៥,១១ % ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​ប្រមាណ ៣១.៤៤៦ នាក់ កើនឡើង​ប្រមាណ ១៣,៩៤ %៕ ​ដោយ​៖​កូ​ឡាប​

spot_img
×