Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​គ្រាប់បែក MK82 ចំនួន ១​គ្រាប់ ដែល​ទម្លាក់​ពីលើ​យន្តហោះ B52

spot_img

កណ្តាល​៖ គ្រាប់បែក​ប្រភេទ​គ្រាប់ MK82 ចំនួន ១​គ្រាប់ ប្រវែង 1500mm ទម្ងន់ 227kg មុខកាត់ 274mm ដែល​ទម្លាក់​ពីលើ​យន្តហោះ B52 របស់​អាមេរិក ក្នុង​សម័យ​សង្គ្រាម​ទសវត្សរ៍​៧០​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ក្នុង​ទឹក​ជំរៅ ២​ម៉ែត្រ ត្រូវបាន​ស្រង់​ឡើង​គោក ដើម្បី​យក​ទៅ​កម្ទេចចោល​។​

​លោក ​អ៊ាវ​ចំរើន ​ស្នងការ​នគរបាល​ខេត្ត​កណ្តាល បាន​ឲ្យ​ដឹ​ថា នៅ​ព្រឹក ថ្ងៃទី​៩ ខែ មករា ឆ្នាំ ២០១៨ មន្ត្រី​ជំនាញ​(​ស​ផស​) នៃ​អធិការដ្ឋាន​នករបាល ស្រុក​កៀនស្វាយ​បាន​សហការ​ជាមួយ CMAC ផ្នែក​ខាង​មុជទឹក ។ ដើម្បី​មុជ​យក​គ្រាប់​ក្រោម​ទឹក​នៅ​ចំនុច​ដី​ស្រះ​ដែល​ស្ថិតនៅ​ភូមិ​សំរោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ដែល​មាន​ចម្ងាយ ពី​ផ្លូវជាតិ​លេខ​១ ចំងាយ​២០០០​ម៉ែត្រ​ចុះមក​ខាងលិច ។ គ្រាប់​ដែល​មុជ​យក​គឺ ជា​ប្រភេទ​គ្រាប់ MK82 ចំនួន ១​គ្រាប់ ប្រវែង 1500mm ទម្ងន់ 227kg មុខកាត់ 274mm ដែល​ទម្លាក់​ពីលើ​យន្តហោះ B52 ក្នុង​សម័យ​សង្គ្រាម​ទ​សវ​ត្យ​ឆ្នាំ​៧០​ដែល​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅ​ក្នុង​ទឹក​ជំរៅ ០២​ម៉ែត្រ មុជ​ស្រង់​ឡើងគោក​រួចរាល់​នៅ​ម៉ោង​9:00 ហើយ​យកទៅ​រក្សាទុក នៅ​ខេត្ត​កំពង់ឆ្នាំង សាលា​បណ្តុះបណ្តាល CMAC ធ្វើ​ការកំទេច​ចោល​តាម​លក្ខណ​:​បច្ចេកទេស​។

​បើ​តាម​លោក​ហេង​រតនា​អគ្គនាយក​ស៊ីម៉ាក់ បាន​ថ្លែងថា កំលាំង​ជំនាញ​មុជទឹក​សុីម៉ាក់ បាន​មុជទឹក​ដេញ​តាម​ចាប់​ត្រី​ដែល​មាន​ឆ្អឹង​និង​ស្រការ​ដែក ពោះ​មាន​ផ្ទុក​ដោយ​ជាតិ​ផ្ទុះ​មួយ​ក្បាល មាន​ទំងន់​ប្រមាណ​២២០​គីឡូក្រាម ដែល​បាន​លោត​ពី​យន្តហោះ​ចំបាំង ហើយ​កំបាំង​កាយ​ក្នុង​បឹង ស្ថិត​ភូមិ​រោង​ក្អែរ​៣ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​!! ត្រី​នេះ​មិន​អាច​ធ្វើ​ម្ហូប​បានទេ ដូចនេះ​មាន​តែ​ទុក​តាំង​ពិ​ពណ៌​មរតក​សន្តិភាព​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×