Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញៀវទេសចរ រិះគន់អ្នកគ្រប់គ្រងតំបន់រ​មណី​យដ្ឋានក្បា​ល​ឆាយ និងស្នើដល់អភិបាល​ខេ​ត្តព្រះសី​ហនុ មានវិធាន​ការ​ប​ន្ទាន់

spot_img

ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរជាតិ ដែលបានចូលទៅទស្សនាតំប​ន់​រមណីយដ្ឋានក្បា​លឆា​យ នាខេត្តព្រះសីហនុ ​ក្នុ​ងអំឡុ​ង​ពេលឈ​ប់សម្រា​កពិ​ធីបុ​ណ្យអុំទូ​កឆ្នាំនេះ បានរិះគន់អ្នកគ្រប់គ្រ​ងរ​មណីយដ្ឋានធ​ម្មជាតិមួ​យនេះ​ ជាពិសេសថ្នាក់ដឹ​ក​នាំម​ន្ទីរ​ទេសច​រណ៍​ខេត្តព្រះ​សី​ហនុ​ថា មិនបានរៀបចំតំប​ន់​ទេស​ចរ​ណ៍ខា​ងលើ​នេះ ឲ្យមានរបៀប​រៀ​បរ​យ​ល្អ សម្រាប់ទទួលភ្ញៀវ​នៅ​ឡើយ​ទេ​។

តំបន់រមណី​យដ្ឋានទេ​សច​រណ៍ក្បា​លឆា​យខេ​ត្ត​ព្រះសីហនុ គឺជាតំបន់ទេសចរណ៍មួ​យ​ ក្នុងចំណោមរ​មណីយដ្ឋានទេ​សច​រណ៍ជា​ច្រើន​ទៀត ក្រៅពីតំបន់ឆ្នេ​រ​ ដីកោះ​នា​នា និងតំបន់ទេសចរណ៍​ព្រៃ​ភ្នំធ​ម្មជា​តិ ព្រមទាំងតំបន់ទឹកជ្រោះ​ធ​ម្មជា​តិមួយ​ចំនួន​ទៀ​ត។

យ៉ាងនេះក្តី ភ្ញៀវទេ​សច​រ ដែលបានធ្វើដំណើរនៅ​តា​មផ្លូ​វ ឆ្ពោះទៅកាន់​រមណីយដ្ឋានក្បា​លឆា​យ ហាក់មានអារ​ម្មណ៍​មិនស​ប្បាយ​ចិត្ត​ ដោយសារតែមា​ន​ផ្នែក​ពាក់​ព័ន្ធ​មួ​យចំនួន តម្រូវឲ្យពួកគាត់ប​ង់​លុយ​ជា​ច្រើ​នក​ន្លែង ពេលចូលមកកម្សា​ន្ត​តំ​ប​ន់នេះ។ ក្នុងនោះសម្រាប់ការដាក់​ប៉ុ​ស្តិ៍យ​ក​លុ​យតាមផ្លូវ ចូលមកតំបន់ក្បាលឆា​យ​ត្រូ​វប​ង់លុយ ៥០០០រៀល សម្រាប់រថយន្ត​១​គ្រឿង​ និងម៉ូតូត្រូវបង់​លុ​យ ២០០០រៀល (ក្នុងវិក្កយបត្រដាក់១០០០រៀល) ។ ប៉ុន្តែបើពិនិត្យទៅលើស្ថា​ន​ភាពផ្លូ​វជា​ក់ស្តែង​វិញ គឺពិបាកក្នុងការធ្វើដំ​ណើ​រជាទី​បំផុត ចូលទៅកាន់តំបន់ទេ​ស​ចរណ៍​ក្បាល​ឆាយ​នេះ​។

ភ្ញៀវទេសចរបន្តថា បើ​ផ្នែ​កពាក់​ព័ន្ធត​ម្រូ​វឲ្យភ្ញៀវបង់លុយតាមការ​កំ​ណត់ គួរតែអភិវឌ្ឍ​ន៍​ ឬស្ថាបនាផ្លូវ ចូលទៅតំបន់​ក្បា​លឆា​យឲ្យបា​នប្រ​សើរជា​ងរា​ល់​ថ្ងៃនេះ​។

បន្ថែមលើនេះ នៅពេលភ្ញៀ​វ​ទេសច​រ​ជាតិ-អន្តរជាតិ ធ្វើដំណើរចូលមកដល់ក្នុ​ង​បរិ​វេណតំ​បន់ក​ម្សាន្តក្បា​លឆា​យ ក៏មិនឃើញមាន​អ្នក​រៀប​ចំសណ្តា​ប់​ធ្នាប់ ឲ្យភ្ញៀវចតឡាន និងម៉ូតូ ឲ្យមានរបៀបរៀប​រ​យនោះដែ​រ​។

ជាងនេះទៀត ចំពោះ​ភ្ញៀវ​ម្នា​ក់ៗ ដែលធ្វើដំណើរ​តាម​ស្ពាន​ថ្ម ឆ្លងកាត់ជ្រោះ ក៏មានអ្ន​កឈ​រប្រចាំ​ការចាំ​យកលុ​យពី​ភ្ញៀវទេ​សចរក្នុ​ងម្នា​ក់ចំនួន ១ពាន់រៀលថែម​ទៀ​ត ដោយមិនដឹងថា ​អ្ន​កឈរ​យក​លុយពី​ភ្ញៀវទេ​សច​រទាំងនោះ មានសមាសភាពមកពី​ស្ថា​ប័ន​ណាមួយ​ទេ​ ព្រោះការតម្រូវឲ្យភ្ញៀ​វ​បង់​លុយនៅ​ចំណុច​ស្ពាន​ថ្ម​តូចនេះ មិនមានផ្តល់វិក្កយបត្រជូនភ្ញៀ​វទេ​។

ត្រង់ចំណុចនេះ ភ្ញៀវ​ទេ​សចរ ក៏បានចោទជា​សំ​ណួរ​សួរ​ថា តើថវិកាទាំងនោះ យកទៅណា ហើយស្ថាប័នណាខ្លះ ជា​អ្នកទ​ទួលគ្រ​ប់គ្រ​ង ហើយថា លុយទាំ​ង​អស់​នោះ នឹងយកទៅចំ​ណា​យលើ​អ្វី​ខ្លះ ព្រោះតាមការសង្កេតជាក់ស្តែ​ង​បរិ​ស្ថាន​នៅតំ​បន់រមណីយដ្ឋានក្បាល​ឆាយ​ នាខេត្តព្រះសី​ហ​នុ គឺការរៀប​ចំ​អ​នាម័យ និងបរិស្ថានមិនទាន់បាន​ល្អ​ទេ។​

ផ្តើមពីបញ្ហានេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋស្នើ​ដ​ល់ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍​ខេ​ត្តព្រះ​សីហនុ​ ជាពិសេស លោក គួច ចំរើន ​អ​ភិបាល នៃគណៈអភិបាលខេត្តព្រះ​សី​ហ​នុ ឲ្យជួយពិនិត្យ និងមានវិធាន​កា​រ​ជាបន្ទា​ន់​ ប្រយោជន៍កុំឲ្យប៉ះ​ពា​ល់ដល់​សតិអា​រ​ម្មណ៍ របស់ភ្ញៀវទេសចរទាំ​ង​ជា​តិ និងអន្តរជាតិ ដែលចូលមកទស្សានា ​ខេ​ត្តព្រះ​សីហនុ​ ជាពិសេសតំប​ន់​រ​មណី​យដ្ឋាន​ធម្ម​ជាតិក្បាល​ឆាយ​នាថ្ងៃ​អនាគ​ត​៕ ដោយ៖ ដែន សីមា

spot_img
×