Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមប​ងប្អូ​នប្រ​ជាព​លរដ្ឋ ដែលចាញ់បោកគេ អូស​ទាញឲ្យធ្វើរដ្ឋប្រហា​រមិន​បាន​សម្រេច សូមវិលចូលផ្ទះវិញ

spot_img

សម្តេចតេជោ បានថ្លែងថា មេខ្លោងរដ្ឋប្រហារនៅថ្ងៃទី ៩ វិច្ឆិកា ២០១៩ មិនបានស​ម្រេច​មែន តែបានធ្វើឲ្យប្រជាព​លរ​ដ្ឋមួយចំ​នួន លង់ខ្លួនចាញ់បោកបា​ន​រត់ទៅ​ពួនសម្ងំលាក់ខ្លួន នៅតាមខេត្តក្រុងនា​នាមួយ​ចំនួន ដោយភ័យខ្លាចនិងតក់​ស្លុ​ត។ ហើយបងប្អូនមួយចំនួនទៀត​ ដោយសារការភ័យ​ខ្លា​ច ក៏បានរត់គេចខ្លួនទៅក្រៅ​ប្រទេស​ ដូចជាប្រទេសថៃ ហ្វីលីពីន ជាដើម​។

នៅថ្ងៃទី ១៤ ខែ វិច្ឆិកា ២០១៩ ក្នុងពេលដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញមកសម្ពោធរោង​ចក្រ​ផលិ​តស៊ី​ម៉ងត៍ ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បាន​អំពា​វ​នាវដ​ល់ប​ងប្អូន ដែលបានចាញ់បោក​មេ​ខ្លោងធ្វើរដ្ឋប្រហារ​មិនបា​នស​ម្រេច សូមបងប្អូនវិលត្រឡ​ប់​មក​កាន់ផ្ទះ​ស​ម្បែង ជួបជុំប្រពន្ធកូនឡើងវិ​ញ​ រាជរាជរដ្ឋាភិបាលមិនយក​ទោ​សពៃ​អ្វីឡើ​យ។ ទន្ទឹមនឹងនេះដែរ ​ក៏មានបងប្អូនមួយចំនួន​ទៀត មានដីការកោះខ្លួ​ន ហើយមួយចំនួនទៀត​ ក៏ត្រូវបានចាប់បាននិងឃុំខ្លួនប​ណ្តោះ​អាសន្ន​។​

សម្តេចតេជោ ហ៊ុន សែ​ន​ ក្នុងនាមជាប្រធាននីតិប្រតិបត្តិបានមានប្រ​សា​ស​ន៍ជ​ម្រាបទៅ រដ្ឋមន្រ្តីក្រសួងយុត្តិធ​ម៌គប្បីដ​ក ឬលុបដីការកោះហៅ ដើម្បី​ឲ្យបងប្អូនបានវិលត្រឡប់មកផ្ទះវិ​ញ៕ដោយ៖កូឡាប

spot_img
×