Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាងសង់ស្ពានអាកាសថ្មើរជើ​ង ​នៅចំ​ណុចផ្លូ​វប្រ​សព្វ​ជា​បួន ស្តុបសន្ធរម៉ុក ម​ហាវិថី​ម៉ៅសេ​ទុង កែងប្រសព្វនឹងមហាវិថីកម្ពុ​ជា​​ក្រោ​​ម

spot_img

ភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បា​នបើក​កិច្ច​ប្រជុំស្ដី​ពីការ​សុំច្បាប់ និងបើកការដ្ឋានសាងស​ង់​ស្ពានអា​កាស​ថ្មើរជើងរបស់ក្រុមហ៊ុន ​Space Media ដែលជាកន្លែងមានភាពមមាញឹ​ក​ឆ្លងកាត់​ ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ជាលទ្ធផលនៃអង្គប្រជុំបា​ន​សម្រេ​ច ទទួលយកតាមគម្រោង​គំ​រូប្លង់ សាងសង់របស់ក្រុមហ៊ុន​ ​S​pace Media ដោយតម្រូវឱ្យក្រុមហ៊ុនចុះ​សិ​ក្សារួមគ្នា ជាមួយមន្ទីរសាធារណ​កា​រ និងដឹកជញ្ជូនរា​ជ​ធានីភ្នំ​ពេ​ញ និងមន្ទីររៀបចំដែ​ន​ដី នគរូបនីយកម្ម​ ​សំណ​ង់ និងសុរិយាដី ដើម្បីសាងសង់ស្ពានអាកាសថ្មើរជើ​ង​នៅចំ​ណុចផ្លូ​វប្រ​សព្វ​ជាបួន (ស្តុបសន្ធរម៉ុក ម​ហាវិថី​ម៉ៅសេ​ទុង កែងប្រសព្វនឹងមហាវិថីកម្ពុជា​ក្រោ​ម)​​ ដើម្បីផ្ដល់ភាពងាយស្រួ​ល ដល់សិស្សានុសិ​ស្ស​ឆ្លង​កាត់ ដោយថ្មើរជើងទៅមកសាលារៀ​ន​ និ​ងបញ្ចៀសគ្រោះថ្នាក់ជាយថាហេ​តុ​។

អភិបាលរាជធានី​ភ្នំ​ពេញ បានជំ​រុញ​ឲ្យក្រុមហ៊ុនចុះស្ថាប​នាស្ពាន​ថ្មើរជើ​ង​នៅតំបន់ ផ្សារដើមគរ និងនៅមុខសាលាប​ឋ​មសិ​ក្សាស​ន្ធរម៉ុក ចាប់ពីសប្តា​ហ៍នេះទៅ ដើម្បីឲ្យទាន់តាមផែន​កា​រក្នុ​ងរយៈ​ពេល​៦ខែទៀត រួចរា​ល់ ដែលជួយសម្រួលដល់ការធ្វើ​ដំ​ណើរ​រប​ស់ ប្រជាពលរដ្ឋ​និ​ងសិស្សា​នុសិស្ស​ បានឆ្ល​ងកា​ត់​ផ្លូវប្រកបដោយសុវត្ថិភាព​ ដែលមិន​ប្រ​ឈម ទៅនឹងបញ្ហាគ្រោះ​ថ្នា​ក់ច​រាច​រណ៍​ណាមួយ​កើតឡើង​ជាយថា​ហេ​តុ។
ថ្លែងក្នុងកិច្ចប្រជុំរវាងអាជ្ញាធររាជធានី​ភ្នំ​ពេញ និងក្រុមហ៊ុនឯកជន នៅព្រឹកថ្ងៃ​ទី១៤ ខែវិច្ឆិកានេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំ​ពេញ​បា​នថ្លែងថា ការពន្លឿនស្ថាបនាស្ពានថ្មើរជើងទំាង២កន្លែង​នេះ​ ដោយសារតែមានកា​រ​គាំទ្រ ពីប្រជា​ពលរ​ដ្ឋ​ចង់ឲ្យ​មានកា​រ​ស្ថាបនា​ឲ្យបា​ន​ឆាប់។ លោកបានបន្តថា គម្រោងស្ថាបនាស្ពាន​ថ្មើរជើង នៅតំប​ន់មុ​ខ​ផ្សារ ដើមគរក្រុមមន្រ្តីជំ​នាញ បានចាប់ផ្តើម​ស្ថា​បនាជា​បណ្តើ​រៗ ហើយដូចជាការកំណ​ត់​ទីតំាង​ការ​ដ្ឋា​ន ការខួងដីយកទៅពិ​សោ​ធន៍​ និ​ងការ​ដោះ​ស្រាយ ផលប៉ះពាល់ជា​មួយ​ប្រជាព​ល​រដ្ឋ។ ចំណែកគម្រោងស្ថាបនាស្ពាន​ថ្មើរជើង នៅត្រង់មុខសាលាបឋម​សិ​ក្សាសន្ធ​រ​ម៉ុកវិញ អាចនឹងចុះកំណត់ទីតំាងស្ថា​ប​នានៅស​ប្តាហ៍​ក្រោ​យ ដោយសារក្រុមអ្នកជំនា​ញ ត្រូវការសិក្សាឲ្យបានល្អិតល្អ​ន់​បន្ថែ​មទៀ​ត ព្រោះស្ពានថ្មើរជើងនេះ នៅ​លើចំណុចផ្លូវប្រសព្វទំាង៤ទិ​សតែ​ម្តង​ ដើម្បីបង្កលក្ខណៈងាយស្រួ​ល​ដល់សិ​ស្សានុ​សិស្ស​ បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាពទោះពួក​គេ​មក​ពីទិសខា​ងណា​ក៏ដោយ​។

លោកអភិបាល បានបានអះអាងថា គម្រោងស្ថាបនាស្ពានថ្មើរ​​ជើ​ង​ទំាង២នេះ នឹងស្ថាបនាឡើងឲ្យធានាបា​ន​គុណភា​ពខ្ព​ស់បំផុ​ត រហូតដល់៥០ឆ្នាំឡើងទៅ ពិសេសការរ​ចនា​ ជណ្តើរឡើងឲ្យមានភាព​ងា​យស្រួ​ល​ឡើងចុះ ទំាងកុមារនិងមនុ​ស្ស​ចាស់​ ដែលអាចធ្វើដំណើរឆ្ល​ង​កាត់បាន។

លោក បានបញ្ជាក់ថា ឯកភាពសិក្សាស្ថាបនា​ឲ្យ​លឿនហើ​យខួ​ង​ដំណើរការភ្លាម ដើម្បីយើងដោះស្រាយផលប៉ះពាល់​​បន្ថែម ដើម្បីឈានទៅការសាង​ស​ង់ឲ្យបានលឿន ព្រោះជាគម្រោងសាក់ល្ប​ង​ មិនត្រឹមតែថ្នាក់ដឹកនាំចាំមើ​ល​នោះទេ​ ​ប្រជាពលរដ្ឋក៏ទន្ទឹងចង​បា​នស្ពា​ន​ថ្មើរជើ​ងនេះដែ​រ ដើម្បីជាប្រយោជន៍សម្រាប់អ្នកថ្មើរ​ជើ​ងឆ្ល​ងផ្លូវ​ដោយ​សុវ​ត្ថិភា​ព។
តំណាងក្រុមហ៊ុនស្ពេក​ មេឌៀ​ ដែលទទួលសិទ្ធិក្នុងស្ពានថ្មើរជើ​ង​ទំាង២កន្លែង នេះបានសន្យានឹងអនុ​វ​ត្តផែន​ការ ស្ថាបនាគ្រោងស្ពានថ្មើរ​​ជើងទំាង២កន្លែងនេះឲ្យហើយតាមផែនការ​កំ​ណត់ ហើយប្រកបដោយគុ​ណ​ភាព និងសោ​ភ័ណ​ភាព ដើម្បីទាក់ទាញប្រជាពលរដ្ឋឲ្យ​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់ ស្ពាន​ថ្មើរជើ​ងនេះ​៕ដោយ៖កូឡាប

spot_img
×