Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​វេលាណា​ ទើបបញ្ឈប់អាជីវ​កម្ម សាច់​សុនខ នៅកម្ពុ​ជា​?

spot_img

ភ្នំពេញ៖ នៅប្រទេ​សវៀតណា​ម នៅក្រុង​ហាណូ​យ មានវិធានការបញ្ចប់អាជីវក​ម្ម​សាច់សុ​នខ ត្រឹមឆ្នាំ២០២១​ ដោយសារតែប៉ះ​ពាល់​ខ្លាំង ដល់វិស័យទេសចរ។ នេះបើតាមការថ្លែងសាររបស់លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី១៤ខែវិច្ឆិកា។


លោកហេង រតនា បានថ្លែងថា តាមរបាយការណ៍របស់អង្គ​កា​រ Animal Rescue Cambodia និងអង្គការFOUR PAWS បានឱ្យដឹងថា​ អាជីវកម្មសាច់សុនខនៅកម្ពុជា​ មានរូបភាពលួចលាក់តែមានលក្ខណៈធំ​ទូ​លា​យ​ និងមានបណ្តាញពាណិ​ជ្ជក​​ម្មជា​ខែ្សចង្វាក់​ ខុសពីកន្លែងស​ត្ត​ឃាតដ​ទៃទៀត​ កន្លែងសុនខឃាត​​​ គ្មានការត្រួត​ពិនិ​ត្យ​ខាងអនា​ម័​យ​ សុខភាពអ្វីនោះទេ​ ហើ​យអ្នកបរិភោគសាច់សុនខភាគច្រើនមាន​អា​យុពី១៨-២៩ឆ្នាំ​។ តាមរបាយការណ៍នេះ ក៏បង្ហាញឱ្យដឹងថា​ មានសត្វសុនខ​មិនតិចជា​ង២០០.០០០ក្បាលទេ ​ក្នុងមួយឆ្នាំ សម្រាប់តែតម្រូវការភោជនីយដ្ឋា​ន​លក់សា​ច់សុន​ខ ជាង១១០ភោជនីយដ្ឋាននៅភ្នំពេ​ញ​​ ហើយក្នុងក្របខ័ណ្ឌទូទាំងប្រទេសអា​ច​តម្រូវការ​រាប់លា​នក្បា​ល។

លោកអគ្គនាយក បានលើកឡើងថា ការព្រួយបារម្ភនៃការរា​លដាល​កា​ន់តែ​ធំ​ឡើងៗនៃអា​ជីវក​ម្មសា​ច់សុនខនេះ​ ដែលអាចមានផលប៉ះពា​ល់​យ៉ាង​ខ្លាំង​ដល់​ ១-​ វប្បធម៌​ប្រ​ពៃណីខែ្ម​រ​​ដែលស្រឡាញ់សត្វសុនខ និងមានបម្រាមធ្ងន់ធ្ងរខាងទំលៀមទម្លាប់ ចំពោះអ្នក​បរិភោ​គ​សាច់​សុន​ខ ២-​ អាចប៉ះពាល់សុខ​ភាព​សាធា​រណ: ​ដោយសារកង្វះការគ្រប់គ្រងត្រួ​ត​ពិនិ​ត្យអ​នាម័យ​ និងរាត​ត្បា​តជំងឺ​ ដូចជាជំងឺឆ្កែឆ្កួត​ជាដើម ៣-ប៉ះពាល់​ដល់ទេ​សចរ​បរ​ទេសមួយចំនួន។

រាជរដ្ឋាភិបាលតាមរយៈក្រសួ​ងសុ​ខាភិ​បាល មានផែនការបំបាត់ជំងឺឆ្កែឆ្កួ​តត្រឹ​ម​ឆ្នាំ២០៣០​ ដូចនេះដើម្បីលើក​កម្ពស់ប្រពៃណីទំលៀមទម្លាប់​ វប្បធម៌​ សីលធម៌សង្គមផ​ង​​ ​និងដើម្បីសម្រេចបានគោលដៅរបស់រាជ​រ​ដ្ឋាភិបា​លផ​ង​ យើងគួរ​ត្រូវ​រួ​​មគ្នាព​ង្រឹង​ការផ្ស​ព្វផ្សាយ​ដល់ អ្នកហូបសាច់សុនខត្រូវ​ចៀ​សវាង​ហូប​​ អ្នកលក់ដូរអា​ជី​វក​ម្មសា​ច់សុ​នខ ត្រូវគិតគូរ​មុ​ខរ​បរ​ផ្សេង​ អ្នកអនុវត្តច្បា​ប់​ត្រូវ​រៀប​ចំ​ច្បាប់​​ ដើម្បីគ្រប់គ្រងនិងចាត់វិធាន​កា​រជា​ដើម។ ល។

សូមជួយគ្នាដើម្បីស្តារ​និងពង្រឹង ប្រពៃណី​ ទំលៀមទម្លាប់​ វប្បធម៌យើង! វប្បធម៌​ថើ្កនថ្កាន​ ជាតិរុងរឿង៕ដោយ៖កូឡាប

spot_img
×