Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដេញថ្លៃ​ដូច​បាយឡុកបាយឡ ​នៅ​ឃុំ​បារ​ស្រែ​ធ្វើ​ខុសពី​នីតិវិធី​ហើយ​ តែ​ឃុំ​នៅតែ​ទទួលយក ​តើ​មាន​មូលហេតុ​អី​ទៅវិញ​? ឬក៏​មាន​ទឹកតែ​សម្រាប់​ហូប​ហើយ​មើលទៅ​!

spot_img

​តាកែវ ​៖​ នីតិវិធី​ក្នុងការ​ដេញថ្លៃ​លើ​គម្រោង​អភិវឌ្ឍ​ឃុំ​សង្កាត់​យ៉ាងណា​ទៅវិញ ! បើ​ការដាក់​ដេញថ្លៃ​អភិវឌ្ឍ​ឃុំ​ចំនួន​ពីរ នៅ​ឃុំ​បារ​ស្រែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ​កាលពី​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ធ្វើ​ដូច​បាយឡុកបាយឡទៅ​​វិញ ហើយ​គណៈកម្មាធិការ​ប​ច្ចេកទេស និង​គណៈកម្មាធិការ​ឃុំ​សង្កាត់ នៅតែ​ទទួលយក បើសិនជា​ដឹងថា វា​ខុស​ទៅ​និង​ច្បាប់​នៃ​ការដេញថ្លៃ​ក៏ដោយ ។​

​ភាព​ច​ម្រោ​ង​ចម្រាស់​មួយ​បាន​កើតឡើង​នៅពេលដែល​ក្រុមហ៊ុន​ដែលជា​អ្នកទទួលការ ដាក់ពាក្យ​ដេញថ្លៃ បាន​កើតមានឡើង​បន្ទាប់ពី​គណៈកម្មាធិការ​ឃុំ​ពន្លៃ ប្រកាស​រាប់​ចំនួន ២០​លេខ ដើម្បី​បិទ​បញ្ចប់​ការទទួល​ពាក្យស្នើសុំ​ដេញថ្លៃ​ជា​លើក​ទី ០២ ក្រោយ​ពន្យា​ពេល​ចំនួន ១០​នាទី​ម្តង​រួចមក​ហើយពី​អ្នកទទួលការ​លើ​គម្រោង​អភិវឌ្ឍ​ឃុំ​ចំនួន ពីរ គឺ​ឃុំ​ពន្លៃ និង​ឃុំ​បារ​ស្រែ ។ នៅ​រសៀល​ថ្ងៃទី​១៣ នោះដែរ គឺ​គេ​ឃើញ​មាន​ក្រុមហ៊ុន នាំគ្នា​បើក​ប៊ីត ដែលជា​សំណៅ​ឯកសារ​ដាក់ពាក្យ​ដេញថ្លៃ ដក​ចុះ ដក​ឡើង មើលមុខមើលក្រោយ នៅខាងមុខ​គណៈកម្មាធិកា​រ​ផ្ទាល់ ដែល​ចំណុច​នេះ​វា​ផ្ទុយ​ពី​នីតិវិធី​នៃ​ការដាក់​ពាក្យ​ដេញថ្លៃ​រួចទៅហើយ តែ​ទោះជា​យ៉ាងណា ក្រុមការងារ​គណៈកម្មាធិកា​រប​ច្ចេកទេស បាន​សួរ​ទៅ​ឃុំ​តើ​ការធ្វើ​បែប​នឹង​តើ​លោ​កនៅ​ទទួលយក​ដែរឬទេ បើ​វា​ខុស​ទៅ​និង​នី​វិធី​ទៅហើយ ក្នុងពេលនោះ​ឃុំ​បាន​ឆ្លើយថា លោក​ទទួលយក និង​ទទួលខុសត្រូវ តែ​ទោះជា​យ៉ាងណា​ក្រុមការងារ​បច្ចេកទេស បាន​សុំអោយ​លោក​មេឃុំ​ធ្វើ​របាយ​ណ៏​ការបញ្ជា​ក់មួយ​ដើម្បី​ទទួលស្គាល់​នៅ​សកម្មភាព​ដែល​ប្រែ​ចាក ពី​នីតិវិធី​នេះ ។

​សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​គម្រោង​អភិវឌ្ឍ​ឃុំ​ចំនួន ២​នោះ គឺ​ឃុំ​បារ​ស្រែ​លើក​គម្រោង​សាងសង់​លូរ​រំដោះ​ទឹក​ជ្រុង​មាន​ប្រវែង ២៦៦​ម៉ែត្រ ដែល​ដាក់​ក្នុងតម្លៃ​ប៉ាន់ស្មាន​ជាថ​វិការ​ចំនួន ៧៤,៦៩៩,៧៦៩​រៀល ហើយ​មាន​ក្រុមហ៊ុន​ដែលជា​អ្នកទទួលការ ធ្វើការ​ដាក់ពាក្យ​ស្នើសុំ​មាន​ចំនួន ៣​ក្រុមហ៊ុន រួមមាន ទី​០១ ក្រុមហ៊ុន រតនៈ​សំណង់ ដាក់​ដេញថ្លៃ​ចំនួន ៧១​លាន​រៀល​គត់ ទី​០២ ក្រុមហ៊ុន ហ៊ឹម សៀន សំណង់​ទូរ​ទៅ ដាក់​ដេញថ្លៃ​ចំនួន ៧៣,១៥០,០០០​រៀល និង​ក្រុមហ៊ុន​ទី ០៣ ក្រុមហ៊ុន ខែម ច​ន្ធី ដែលជា​ក្រុមហ៊ុន​មួយ​ទទួលបាន​ក្នុងការ​ដេញថ្លៃ​នេះ ដោយ​ដាក់​ដេញថ្លៃ​ក្នុង​ចំនួន ទឹកប្រាក់ ៧០,៥០០,០០០​រៀល ដែល​ចុះ​បាន​ត្រឹម ៥​ភាគរយ ដែល​គៀក​ទៅ​និង​តម្លៃ​ប៉ាន់ស្មាន ធ្វើអោយ​អ្នកចូលរួម​ក្នុងការ​ដេញថ្លៃ​នោះ​សង្ស័យថា មានការ​ត្រូវ​រូ​វ​គ្នា​ចែក​លុយ​ទឹកតែ​ពី​អ្នកទទួលការ​ទាំងនោះ ។ ចំណែកឯ​ឃុំ​ពន្លៃ គឺ​បាន​លើក​គម្រោង​អភិវឌ្ឍ​សាងសង់​លូរ​រំដោះ​ទឹក មាន​ប្រវែង ២៩១​ម៉ែត្រ ដែល​ដាក់​ក្នុងតម្លៃ​ប៉ាន់ស្មាន​ចំនួន ៩៧,៤៨៨,៧៨៣​រៀល ក្នុងនោះ​មាន​ក្រុមហ៊ុន​ចំនួន ០៥ បានដាក់​ពាក្យស្នើសុំ​ដេញថ្លៃ ទី​០១ ក្រុមហ៊ុន រតនៈ​សំណង់ ថវិការ​ចំនួន ៩៤​លាន​រៀល​គត់ ទី​០២ ក្រុមហ៊ុន​សំណង់​ហាប់ ហ៊ ថវិការ​ចំនួន ៩២​លាន​៥​សែន​រៀល​គត់ ទី​០៣ ក្រុមហ៊ុន ហ៊ឹម សៀន ថវិការ​ចំនួន ៩៦​លាន​រៀល​គត់ ទី​០៤ ក្រុមហ៊ុន វ៉ាង សុខ​ជា ដាក់​ថវិការ​ចំនួន ៨៧​លាន​៣​សែន​រៀល​គត់ និង​ទី​០៥​ក្រុមហ៊ុន សំណង់​ភូមិ​១ ដាក់​ថវិការ​ចំនួន ៥៥​លាន​រៀល​គត់ តែ​ក្រុមហ៊ុន​ទី​៥​នេះ​ត្រូវបាន​ច្រាល​ចោល​ដោយ​គ្មាន​សុពលភាព ដោយ​ដាក់សំណើរ​ចំនួន​២ នេះ​បើតាម​ការសរសេ​បញ្ជាក់​ពី​មន្ត្រី​បច្ចេកទេស ហើយ​ក្រុមហ៊ុន​ដែល​ត្រូវ​ទទួលស្គាល់ថា​មាន​សុពលភាព​នោះ គឺ​ក្រុមហ៊ុន វ៉ាង សុខ​ជា ដែលជា​អ្នក​តវ៉ា និង​បង្ករ​អោយមាន​ភាព​ច​ម្រោ​ង​ចម្រាស់​លើ​ការរាប់​លេខ បញ្ចប់​រួចទៅហើយ តែមាន​ក្រុមហ៊ុន​១​ទៀត​អាចដាក់​ពាក្យ​បាន ដោយ​ក្នុងនោះ​រូបលោក​បានស្នើ​សុំអោយ​បងប្អូន​អ្នកកាសែត​ជួយ​ពី​និត្យ​និង​តាមដាន​មើល​តើ​វា​ត្រូវ​ទៅ​និង​នីតិវិធី​នៃ​ការដាក់​ដេញថ្លៃ​ដែរ​ឬ​អត់ ។ ជុំវិញ​ការដាក់​ដេញថ្លៃ​ដូច​បាយឡុកបាយឡរ​នៅ​ឃុំ​បារ​ស្រែ​នេះ យើង​នៅ​មិនទាន់​អាច​សុំ​ការបញ្ជាក់​ពី​លោក​ប្រធាន​ផែនការ​វិនិយោគ​ខេត្តតាកែវ ដើម្បី​ធ្វើការ​បញ្ជាក់​អោយបាន​ច្បាស់​ថា​គួរ​ទទួលយក​ការដេញថ្លៃ​ដែល​ខុសពី​នីតិវិធី​នេះ ឬក៏​រំសាយ​ចោល​នៅឡើយ​ទេ​៕ ដោយ ៖ តាកែវ​

spot_img
×