Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សកម្មជន ២​នាក់ របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តកំពត ដែល​ចាញ់បោក សម រ​ង្សុី ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ

spot_img

​កំពត ៖ សកម្មជន ២​នាក់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្តកំពត ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន តាម​ការស្នើសុំ​របស់​សា​ម៉ី​ខ្លួន​។​

​ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នូវ រោងចក្រ​ស៊ីម៉ង់​តិ៍​ថៃ​ប៊ុន​រ៉ុង នៅ​ព្រឹក​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទុង ខេត្តកំពត សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​បង្គាប់​ឱ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ដោយ​សហការ​ខាង​តុលាការ ដើម្បី​ឈានទៅដល់​ការដាក់ឱ្យ​អ្នក​ចាញ់បោក​ក្រុម​ឧទ្ទាម ដែល​ត្រូវ​ឃាត់ខ្លួន​ទាំងអស់ នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ ធ្វើការ​ជាមួយ​ព្រះរាជអាជ្ញា ពាក់ព័ន្ធ​ករណី​ប្រជាពលរដ្ឋ​ទាំងឡាយ ដែល​លង់ខ្លួន​បាញ់​បោក​ទណ្ឌិត សម រ​ង្សុី រហូត​មានការ​ចាប់ខ្លួន និង​ដាក់ពន្ធនាគារ​នោះ ភ្លាមៗ​នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​។​

​ជន​ត្រូវ​ចោទ​ទាំង ២​នាក់ រួមមាន ស្ដ្រី​ឈ្មោះ ប៉ែន មុំ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ក្នុង​ពន្ធ​គារ​រយៈពេល​ជាង ១​ខែ និង​លោក នុត ពេ​ជ ដែល​ជាប់​ឃុំឃាំង​ក្នុង​ពន្ធនាគារ​ជាង ៣​ខែ ពាក់ព័ន្ធ​ការចូលរួម​ផែនការ​ក្បត់ជាតិ​របស់​ទណ្ឌិត សម រ​ង្សុី ដោយសារតែ​ពួកគេ​លង់ខ្លួន​បាញ់​បោក ត្រូវបាន​តុលាការ​ខេត្ដ​កំពត សម្រេច​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ ប៉ុន្ដែ​ស្ថិតក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ​ដដែល​។​

​យោងតាម​ពាក្យសុំ​នៅក្រៅ​ឃុំ​របស់​ជន​ត្រូវ​ចោទ​ទាំង ២​នាក់ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ពួកគេ​បាន​សន្យា នឹងមិន​ចូលរួម​សកម្មភាព​នានា ដែល​បង្កឡើង​ដោយ​ទណ្ឌិត សម រ​ង្ស៉ី ឬ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​នោះឡើយ ហើយ​សន្យា​ចូលមក​តុលាការ​គ្រប់ពេលវេលា នៅពេលដែល​កោះហៅ​៕ ដោយ​៖​កូ​ឡាប​

spot_img
×