Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចនាយករដ្ឋមន្រ្តី ឲ្យព្រះសង្ឃមួយអង្គ ​សឹកជា​ប​ន្ទា​ន់ ដើម្បី​ទៅទទួ​លខុសត្រូវលើស្រ្តីម្នា​ក់​​ ដែលធ្វើ​ឲ្យនាង​មាន​ផ្ទៃ​ពោះ

spot_img

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យព្រះសង្ឃមួយ​ អង្គគង់​នៅវ​ត្តមួយ ក្នុងរាជធានីភ្នំពេញសឹកជា​ប​ន្ទា​ន់ ដើម្បីទៅទទួលខុសត្រូវលើស្រ្តីម្នា​ក់​ ដែលធ្វើឲ្យនាងមានផ្ទៃ​ពោះ​ ។

សម្ដេច ហ៊ុន សែន ដែល​ទទួលបាន​ព័ត៌មាន​ជុំវិញ​ករណី​សង្ឃ​អង្គ​នោះ បាន​និយាយថា ព្រះអង្គ​រូបនេះ បាន​លួចលាក់​មាន​ស្នេហា​ជាមួយ​ស្ត្រី​ម្នាក់​រហូតដល់​មានកូន​ក្នុង​ផ្ទៃ​។ ដោយសារ​មើលឃើញ​ទង្វើ​បែបនេះ ទើប​សម្ដេច ស្នើឱ្យ​ព្រះសង្ឃ​អង្គ​នោះ សឹក​ពី​វិស័យ​សាសនា ដើម្បី​ទទួលខុសត្រូវ​ចំពោះ​ស្ត្រី​នោះ ។ បើ​មិន​ដូច្នេះ​ទេ គណៈសង្ឃ​នៃ​រាជធានី​ភ្នំពេញ រួមទាំង​អាជ្ញាធរ​នឹង​អនុវត្ត​វិធានការ​ច្បាប់​។​

សម្តេច បានលើកឡើងយ៉ាងថា សមត្ថកិច្ចនគរបាល បានដឹងអស់ហើយថា ព្រះអង្គគង់នៅវត្តណា ដូច្នេះ ព្រះអង្គសឹកទៅ ហើយទៅយកនាងធ្វើជាប្រពន្ធពេញច្បាប់ ព្រោះនាងពោះធំហើយ។ ​ថ្លែង​ដោយ​មិន​បញ្ចេញ​កិត្តិនាម​ព្រះ​ស​ង្ឃ​​អង្គ​នោះ លោកនាយក​រដ្ឋមន្ត្រី បាន​មាន​ប្រ​សាស​ន៍​ដូច្នេះ​ថា​៖ “​សមត្ថកិច្ច នគរបាល គេ​ដឹងថា ព្រះអង្គ​គង់នៅ​វត្ត​ណា​ហើយ​។ ដូច្នេះ​ពេល​ឮ​ខ្ញុំ​ករុណា​ខ្ញុំ​និយាយ​ហើយ ព្រះអង្គ​សឹក​ឱ្យ​ហើយ​ទៅ ហើយ​ទៅយក​នាង​ហ្នឹង​ទៅ ព្រោះ​នាង​ហ្នឹង​ផើម​​ហើយ​”។​

ការមានប្រសាសន៍ របស់សម្តេចតេជោបែបនេះ ក្រោយ​ពីទទួល​ដំ​ណឹងថា មានស្រ្តីម្នាក់បានរៀបរា​ប់ លើបណ្តា​ញសង្គ​មហ្វេ​ស​ប៊ុក និយាយពីព្រះសង្ឃម្នា​ក់​ ធ្វើឲ្យខ្លួនមានផ្ទៃពោះហើយ​ ​មិនទទួលខុសត្រូ​វ ដោយដោះ​ដៃចោ​ល ។ ប៉ុន្តែទោះបីជាយ៉ាងណា​ ​សម្តេចតេជោ មិនបានបញ្ចេ​ញ​ឈ្មោះ​ ព្រះសង្ឃអង្គនោះឡើ​យ​។

សម្តេចបានបញ្ជាក់ថា បើមិនសឹកទេ គណៈសង្ឃ​រាជធា​នីភ្នំពេញ ព្រមទាំងអាជ្ញា​ធ​រ នឹងអនុវត្តវិធាន​កា​រច្បាប់ ជាក់ជាមិនខានឡើយ​៕ដោយ៖កូឡាប

spot_img
×