Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ឈប់​សកម្មភាព​អាជីវកម្ម​ក្នុង ការយក​សត្វ ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​កម្សាន្ត ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ដើមឆ្នាំ​២០២០

spot_img

​សៀមរាប​៖ សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា នឹងធ្វើ​ការដឹក​​ជញ្ជូន​សត្វ​ដំរី​ជា​បណ្តើរៗ ចេញពី​រមណីយដ្ឋាន​អង្គរ សំដៅ​ទៅរក​ការបញ្ឈប់​សកម្មភាព​អាជីវកម្ម​ក្នុង​​ការយក​សត្វ ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​កម្សាន្ត ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ដើមឆ្នាំ​២០២០​។​

​នៅ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ អាជ្ញាធរ​ជាតិ​អប្សរា​បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការដឹកជញ្ជូន​សត្វ​ដំរី​មួយចំនួន​ចេញពី​រមណីយដ្ឋាន​អង្គរ​។​

​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ ដែល​សត្វ​ដំរី​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុងការ​បម្រើ​​វិស័យ​ទេសចរណ៍​នៅ​រមណីយដ្ឋាន​អង្គរ​។ សត្វ​ដំរី​ទាំងនោះ​មិន​ត្រឹមតែ​ផ្តល់នូវ​ភាព​ទាក់ទាញ​ដ៏​អស្ចារ្យ​​ក្នុង​ការផ្តល់​សេវាកម្ម​សម្បូរបែប​ក្នុង​រមណីយដ្ឋាន​អង្គរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​បន្សល់ទុក​នូវ​អនុ​​ស្សាវ​រី​យ៍​ជាច្រើន​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ។​

​ក្នុង​បរិបទ​ថ្មី​នៃ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ ក៏ដូចជា​ដើម្បី​លើកកម្ពស់​ជីវិត​នៃ​ការរស់នៅ​បែប​​ធម្មជាតិ​របស់​សត្វ​ដំរី សមាគម​គ្រប់គ្រង​សត្វ​ដំរី​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការដឹក​​ជញ្ជូន​សត្វ​ដំរី​ជា​បណ្តើរៗ​ចេញពី​រមណីយដ្ឋាន​អង្គរ សំដៅ​ទៅរក​ការបញ្ឈប់​សកម្មភាព​អាជីវកម្ម​ក្នុង​​ការយក​សត្វ ដំរី​មក​ផ្តល់​ជា​សេវា​ដឹកជញ្ជូន​ភ្ញៀវទេសចរ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​អង្គរ​នៅ​ដើមឆ្នាំ​២០២០​តទៅ​។ ក្នុងន័យនេះ នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ សមាគម​គ្រប់គ្រង​សត្វ​ដំរី​នឹងធ្វើ​ការដឹក​​ជន​សត្វ​ដំរី​មួយចំនួន​ចេញពី​រមណីយដ្ឋាន​អង្គរ​ទៅកាន់​ព្រៃ​សហគមន៍​បុស្ស​ធំ ស្ថិតក្នុង​ឃុំ​ខ្នា​ពោធិ៍​​ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដើម្បី​ឲ្យ​សត្វ​ដំរី​រស់នៅ​តាម​លក្ខ​ណៈធ​ម្ម​ជាតិ​និង​ក្រោម​ការមើល​​ថែទាំ​របស់​សមាគម​គ្រ​ប់​គ្រង​សត្វ​ដំរី​។ ដោយឡែក សត្វ​ដំរី​ដែល​នៅសល់​នឹង​បន្ត​ដឹកជញ្ជូន​ចេញពី​​រមណីយដ្ឋាន​អង្គរ​ជា​បន្តបន្ទាប់​នាពេល​ក្រោយ​។​

​អាស្រ័យហេតុនេះ សូម​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍ ស្ថាប័ន​​ពាក់ព័ន្ធ និង​សាធារណជន​ទាំងអស់​ជ្រាប​ជា​ព័ត៌មាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×