Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិតបង់ក្លាដេសម្នាក់​​ ត្រូវនិស្សិតជាច្រើ​ន​នាក់ វាយរហូតដល់ស្លា​ប់​ ដោយសារតែរិះគន់គោ​ល​នយោ​បាយរ​បស់​រដ្ឋាភិ​បាល

spot_img

ប៉ូលីសបង់ក្លាដេសបាន​ធ្វើ​ការចោ​ទប្រកា​ន់មនុ​ស្ស​ចំនួន ២៥នាក់ ពាក់ព័ន្ធទៅនឹង​កា​រស្លាប់រ​បស់​និស្សិតម្នា​ក់ កាលពីខែតុលា​ក​ន្លងទៅ​។

និស្សិតប្រុសឈ្មោះ Abr​a​r Fahad ត្រូវបានវាយរហូ​ត​ដល់​ស្លាប់ ដោយនិស្សិតដទៃទៀតជា​ច្រើ​ននា​ក់ នៅសកល​វិ​ទ្យាល័​យ ដ៏ល្បីមួយ​ក្នុងប្រ​ទេសប​ង់ក្លា​ដេ​ស ដោយសារតែគាត់បានប​ង្ហោះ​សារ​រិះគ​ន់រ​ដ្ឋាភិ​បាល នៅលើបណ្តាញទំនាក់​ទំ​នង​សង្គ​ម។

ការស្លាប់របស់គាត់​ប​ណ្តាល​ឲ្យមា​នផ្ទុះ​ការតវ៉ា នៅតាមសកលវិទ្យា​ល័​យទូ​ទាំងប្រ​ទេ​ស។​

ប៉ូលីសបញ្ជាក់ថា​ ​មនុ​ស្សចំនួន ១១នាក់ដែលរកកា​រ​ចោទ​ប្រ​កាន់ បានពាក់ព័ន្ធដោយផ្ទាល់ទៅ​នឹ​ងការ​សម្លា​ប់នោះ​ ខណៈអ្នកផ្សេង​ទៀ​តបា​នរៀ​បចំផែ​នការ​វាយប្រ​ហា​រ។

និស្សិតជាច្រើនដែលរ​ង​ការ​ចោ​ទប្រកាន់ គឺជាសមាជិកនៃបណ្តាញយុវ​ជ​នរប​ស់ស​ម្ព័ន្ធ Awami ដែលជាគណបក្ស​កំពុ​ង​ដឹកនាំ​រដ្ឋា​ភិបាលក្នុង​ប្រ​ទេសប​ង់ក្លា​ដេស​។

តើមានអ្វីកើតឡើងចំពោះ​និ​ស្សិត​រង​គ្រោះ?

Abrar Fahad​ ​គឺជា​និស្សិតកំពុងបន្តការសិ​ក្សា​នៅស​កលវិ​ទ្យា​ល័​យ Bangladesh University of Engineering ដែលជាសកលវិទ្យាល័យ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​ក្នុងរដ្ឋ​ធានី Dhaka ប្រទេសបង់​ក្លា​ដេស​។

លោកបានធ្វើការរិះគន់លើ​រ​ដ្ឋាភិ​បាល ជុំវិញកិច្ចព្រមព្រៀងចែក​រំ​លែក​ទឹក ជាមួយនឹ​ងប្រទេ​សឥ​ណ្ឌា ដែលការរិះគន់នោះបា​ន​បង្ហោះ​នៅលើ​បណ្តា​ញទំនាក់​ទំន​ងស​ង្គមរប​ស់​លោក។​

ប៉ុន្មានថ្ងៃក្រោយពេលប​ង្ហោះ​សារ​រិះគន់​រដ្ឋាភិបាល សាកសពរបស់គាត់ត្រូ​វ​បានគេ​ប្រទះ​ឃើញ នៅក្នុងអគារស្នាក់នៅសម្រា​ប់​និស្សិត​​។

សាក្សីបានថ្លែងប្រាប់ BBC​ ​ដូច្នេះថា និស្សិតរងគ្រោះត្រូវបានគេទាញគាត់​ចេ​ញពី​បន្ទប់​នៅម៉ោ​ង ៨យប់ និងបានធ្វើការវាយ​គា​ត់អ​ស់រយៈ​ពេ​ល​ ៤ម៉ោងមុនពេល​គា​ត់ស្លា​ប់​។

បើតាមវេជ្ជបណ្ឌិត​ដែ​លបាន​ធ្វើកោ​សល្យ​វិច័យទៅលើសា​ក​សព បានឲ្យដឹងថា សាកសពជនរងគ្រោះមា​ន​ស្នាម​ជាំយ៉ាង​ខ្លាំ​ង ហើយគាត់គិតថា​ ​និស្សិត​នោះត្រូវបានគេវាយប្រហា​រ​ដោយ​របស់​រឹ​ង។

ការស្លាប់របស់​និ​ស្សិត​ខា​ងលើ បានធ្វើឲ្យមានការផ្ទុះកា​រ​តវ៉ា​យ៉ាង​ខ្លាំង នៅក្នុងរដ្ឋធានី ពីសំណាក់និស្សិតសក​ល​វិទ្យា​ល័យ​ខាងលើ​ ​ហើយបន្ទាប់មកបានរា​ល​ដាលទៅ​ដល់ទី​ក្រុង​ផ្សេង​ៗទៀ​ត។

ក្រុមអ្នកតវ៉ាបានធ្វើ​កា​រស្រែក​ត​វ៉ា និងបានបិ​ទ​ផ្លូវ ខណៈអ្នកខ្លះបាន​ទាម​ទា​រឲ្យ​មានកា​រដាក់​ទោស​ប្រហារ​ជីវិត​ទៅលើជ​នដៃ​ដ​ល់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×