Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​ថ្នាក់​អនុប្រធាននាយកដ្ឋាន​ម្នាក់ ជំពាក់​លុយ​ស្រី​ភេទ​ជាង​២​ម៉ឺន​ដុល្លារ មិន​ព្រម​សង​ប៉ង​សម្លាប់​បំបិទមាត់​ត្រូវបាន​ចាប់ខ្លួន​

spot_img

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​មន្ត្រី​ថ្នាក់​អនុប្រធាននាយកដ្ឋាន​យុវនីតិសម្បទា នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ត្រូវបាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន ទៅតាម​បញ្ជា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ពាក់ព័ន្ធ​ករណី​ប៉ុនប៉ង​សម្លាប់​ស្ត្រី​ម្នាក់​បំបិទមាត់​ដោយសារតែ​ការ​ជំពាក់​បំណុល​ជនរងគ្រោះ​ចំនួន​២៥ ០០០​ដុល្លារ​មិន​ព្រម​សង ។​
​ឥឡូវនេះ​ជនដៃដល់​ត្រូវបាន​ឃាត់ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​សាកសួរ​កសាង​សំណុំរឿង​បញ្ជូន​មកកាន់​តុលាការ​ធ្វើការ​ចោទប្រកាន់​តាមផ្លូវ​ច្បាប់ ។​

​មន្ត្រី​នគ​បាល​បានអោយដឹងថា ជនដៃដល់​ដែល​ត្រូវបាន​ឃាត់ខ្លួន​ឈ្មោះ ប្លុង ពិសិដ្ឋ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ មានមុខរ​បរជា​អនុប្រធាននាយកដ្ឋាន​យុវនីតិសម្បទា នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ស្នាក់​នៅផ្ទះ​លេខ ១០​និង​លេខ ១២ បុរី​ពិភព​ថ្មិ​សែន​សុខ ផ្លូវ​លេខ​១ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​បក្សពួក​ជនដៃដល់​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​អស់ហើយ​ក្រោយពី​ប្រព្រឹត្ត​អំពើ​ព្រៃផ្សៃ​រលើ​ជនរងគ្រោះ​ជានា​រី​ភេទ ។​

​តាមរយៈ​វីដេអូរ​ឃ្លី​ប​រយៈពេល​១​នាទី​និង​៤១​វិនាទី នៅ​កន្លែងកើតហេតុ​បានបង្ហាញ​នូវ​សកម្មភាព​របស់​ក្រុម​ជនដៃដល់​វាយតប់​បោចសក់​ទាត់​ធាក់​បោក​ជនរងគ្រោះ​ផ្ទប់​និង​ឥដ្ឋការ៉ូ ច្របាច់ករ​យ៉ាង​ព្រៃផ្សៃរ​គ្មាន​ក្ដីមេត្តា​អ្វី​បន្តិច​សោះ​កុំ​តែ​បាន​ម្ចាស់​ហាង​និង​សន្តិសុខ​បុរី​មកជួយ​ទាន់ពេលវេលា កុំ​អី​ស្ត្រី​រងគ្រោះ​អាច​នឹងមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៅហើយ ។​

​ហេតុ​ការ​ព្រៃផ្សៃរ​របស់​ក្រុម​ជនដៃដល់​ធ្វើ​មកលើ​ជនរងគ្រោះ​បាន​កើតឡើង​តាំងពី​ថ្ងៃទី ០៦​កញ្ញា ឆ្នាំ​២០១៧​មកម្ល៉េះ​នៅ​ក្នង​ភោ​ជនី​ដ្ឋា​ន​មួយ​ទល់មុខ​បុរី​អង្គរ​ភ្នំពេញ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ហើយ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្ដឹង​ទៅ​សមត្ថកិច្ច​នគរបាល​និង​ព្រះរាជអាជ្ញា​អម​តុលាការ ទើប​ព្រះរាជអាជ្ញា​បញ្ជា​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនដៃដល់​អនុវត្តតាម​ច្បាប់ ។​
​បើតាម​សមត្ថកិច្ច​បានអោយដឹង​ថា ជនរងគ្រោះ​ក្នុង​ហេតុ​ការ​ត្រូវគេ​វាយ​ប៉ុនប៉ង​សម្លាប់​ដើម្បី​បំបិទមាត់​ដោយសារតែ​ជនដៃដល់​ជំពាក់​ប្រាក់​នោះ​ឈ្មោះ ស រ ភេទ​ស្រី អាយុ​២៨​ឆ្នាំ មានមុខរ​បរជា​អ្នកលក់ដូរ រស់នៅក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។​

​ប្រភព​ព័ត​មានបាន​អោយដឹងទៀតថា នៅ​ថ្ងៃកើតហេតុ​ជនដៃដល់​ឈ្មោះ ប្លុង ពិសិដ្ឋ ដែលជា​អ្នក​ជំពាក់​ប្រាក់​ជនរងគ្រោះ​បាន​ណាត់​ជនរងគ្រោះ​អោយ​ចេញមកក្រៅ​ដើម្បី​និយាយ​គ្នា​ដោយ​ឈ្មោះ ប្លុង ពិសិដ្ឋ បើករថយន្ត​ម៉ាក​ម៉ា​ស្ដា​ព័​ណស ស្លាក​លេខ​ភ្នំពេញ 2AB – 4800 ទៅ​ដឹក​ជនរងគ្រោះ​នៅ​ផ្សារ​សុ​ី​ឡឹប ហើយ​បើក​ទៅ​សង្កាត់​ភ្នំពេញ​ថ្មី​ដឹក​មិត្ត​ភ័​ក្រ​ឈ្មោះ គង់ ស្រុ​ី​ន យកទៅ​ភោ​ជនី​ដ្ឋា​ន​មួយ​នៅ​ទល់មុខ​បុរី​អង្គរ​ភ្នំពេញ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ នៅពេល​ទៅដល់​មិនទាន់បាន​និយាយ​គ្នា​រឿង​លុយ​ជំពាក់​ទេ ជនរងគ្រោះ​ក៏បាន​សុំ​ឈ្មោះ ប្លុង ពិសិដ្ឋ មក​ផ្ទះមួយ​ភ្លែត​ដោយសារ​មានធុរៈ​បន្ទាន់ ។ លុះដល់​ម៉ោង​ប្រ​ម៉ាន ៩​និង​២០​នាទី​យប់​ទើប​ជនរងគ្រោះ​ត្រឡប់មកវិញ ក៏​ឃើញ​ឈ្មោះ ប្លុង ពិសិដ្ឋ ឈ្មោះ គង់ ស្រុ​ី​ន​និង​បក្សពួក​ម្នាក់ទៀត​ឈ្មោះ​ខៀវ នៅ​អង្គុយចាំ​ដដែល ។​

​ប្រភព​ព័ត​មានបាន​អោយដឹងទៀតថា ពេល​ជនរងគ្រោះ​ត្រឡប់មកវិញ​មិនទាន់បាន​អង្គុយ​ចុះ​ផង ស្រាប់តែ​ឈ្មោះ ប្លុង ពិ​ដិ​ដ្ឋ ស្ទុះ​មក​វាយ​ជនរងគ្រោះ​កណ្ដាល​មុខ​បណ្ដាលអោយ​ដួល​ខ្ពោក ហើយ​បន្ត​វាយ​បោចសក់ ចាប់​បោក​ផ្ទប់​និង​តុ បោក​ផ្ទប់​និង​ឥដ្ឋការ៉ូ ចាប់​ច្របាច់ក​ជនរងគ្រោះ​បំណង​សម្លាប់ចោល បណ្ដាលអោយមាន​ការភ្ញាក់ផ្អើល​ពេញ​ហាង ។ ឃើញ​សកម្មភាព​ព្រៃផ្សៃ​ដូច្នេះ ម្ចា​ដ់​ហាង និង​អ្នករត់​តុ​បាន​ចូលទៅ​ជួយ​អ​ន្តា​គម​ទើប​ក្រុម​ជនដៃដល់​រត់គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់អស់​ទៅ ។ លុះដល់​ថ្ងៃទី ០៧​កញ្ញា​ទើប​ជនរងគ្រោះ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​អោយជួយ​រក​យុ​ត្តិ​ធ័​ម ព្រោះ​ទង្វើ​របស់​ក្រុម​ជនដៃដល់​មាន​លក្ខណ​សាហាវព្រៃផ្សៃ គ្មាន​ចិត្ត​ធ័​ម​មេត្តា​អាង​ខ្លួន​ជា​មន្ត្រីរាជការ មានបុណ្យ​ស័​ក្ដ​ធំ​ជំពាក់​ប្រាក់​គេ​មិន​សង​ហើយ​ចង់​សម្លាប់​ម្ចា​ដ់​បំណុល​បំបិទមាត់​ទៀត ។​

​មហាជន​ដែល​បាន​មើលឃើញ​វីដេអូរ​ឃ្លី​ប​ស្ដីពី​សកម្មភាព​ព្រៃផ្សៃ​រប​ស់​ក្រុម​ជនដៃដល់​ទៅលើ​ជនរងគ្រោះ​ជានា​រី​ភេទ​កំពង់​រងចាំ​មើល​ចំណាត់ការ​តប​ស់មត្ថកិច្ច​និង​តុលាការ​ចំពោះ​ក្រុម​ជនដៃដល់​នេះ​យ៉ាង​យកចិត្តទុកដាក់ ដោយសា​តែ​ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនដៃដល់​ឈ្មោះ ប្លុង ពិ​ដិ​ដ្ឋ មាន​តួនាទី​ជា​អនុប្រធាននាយកដ្ឋាន​រួចមក មាន​មន្ត្រី​មួយចំនួន​ធ្វើ​អន្តរាគមន៍​អោយមាន​ការសម្របសម្រួល ប៉ុន្តែ​ខាង​សម្ថ​កិច្ច​ដែល​អនុវត្ត​ច្បាប់​មិន​យល់ព្រម​ចំពោះ​ទង្វើ​ព្រៃផ្សៃ​នោះ ហើយ​ដាច់ខាត​ត្រូវតែ​បញ្ជូន​ជនដៃដល់​ទៅ​តុលាការ​អនុវត្តតាម​នី​តិ​វិធី ៕​ ​ដោយ​៖​ជាលី​

spot_img
×