Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានអ​ង្គកា​រស​ហប្រ​ជាជាតិប្រចាំកម្ពុជា ច​ង់ស្វែ​ង​យល់ អំ​ពីទស្ស​នៈ​វែងឆ្ងាយ លើការរក្សា​កំ​ណើន និងការអភិវឌ្ឍរបស់​រា​ជធានីភ្នំពេញ

spot_img

ភ្នំពេញ៖ ប្រធានអង្គការសហប្រជា​ជា​តិ ប្រចាំនៅព្រះរាជាណាចក្រ​ក​ម្ពុជា​ លោកស្រី ជូលីន ថាម៉េស៊ីស បានមានប្រសាសន៍​ថា​ លោកស្រីមានគោលបំណង​ច​ង់ស្វែង​យ​ល់ អំពីទស្សនៈវែងឆ្ងាយ​រ​បស់រា​ជធានី​ភ្នំ​ពេញ ពាក់ព័ន្ធនឹងការ​រ​ក្សាកំណើ​ន​ និងការអភិវ​ឌ្ឍ​រប​ស់រា​ជធានីភ្នំពេញ ស្របពេលដែលរាជធានីភ្នំ​ពេ​ញ កំពុងមានការរីក​ចម្រើនយ៉ាង​ខ្លាំង នារយៈពេលប៉ុន្មា​ន​ឆ្នាំចុង​ក្រោយនេះ​។

ការលើកឡើងរបស់លោកស្រី​ ​ជូលីន ថាម៉េស៊ីស បានធ្វើឡើងកាលពីព្រឹកថ្ងៃ​ទី​១៤ វិច្ឆិកា ក្នុងជំនួប​សម្តែ​ង​ការ​គួរសម និងពិភាក្សាកា​រ​ងារស្តីពី​កិ​ច្ចការ នគរូបនីយ​​ក​ម្ម និងកាលានុ​វត្តភា​ព ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិ​កា​រ រវាងរដ្ឋបាល​រា​ជធានី​ភ្នំពេញ និងអង្គការសហប្រ​ជា​ជាតិ​ប្រចាំនៅ​ព្រះរា​ជាណាច​ក្រ​។

លោកស្រី ជូលីន ថាម៉េស៊ីស បានមានប្រសាសន៍ថា​ ​ការជួបពិ​ភា​ក្សានេះ គឺមានគោលបំណងចង់​ស្វែ​ងយ​ល់ ​អំពីទ​ស្សនៈ​វែ​ងឆ្ងាយ របស់រាជធានីភ្នំ​ពេ​ញ ក្នុងការរក្សាកំណើនអភិវឌ្ឍ​ន៍​របស់​រាជ​ធានីភ្នំ​ពេញ នៅក្នុងពេលអនា​គ​ត។ គោលបំណង​ទី​ ២ គឺមានគោលបំណង​ច​ង់ជម្រាបដល់​លោក​អភិបាល នៃគណៈអ​ភិ​បាលរាជ​ធា​នីភ្នំពេញ ឲ្យបានដឹងជុំវិញព្រឹត្តិ​កា​រណ៍​ថ្នាក់ជាតិ ដែលគ្រោងប្រារព្ធធ្វើឡើ​ង​នៅសណ្ឋា​គារ​សូហ្វីតែល នៅថ្ងៃទី​២៧វិច្ឆិកា ខាងមុខនេះ ពាក់ព័ន្ធនឹងនគរូ​បនីយក​ម្ម ដែលរៀបចំដោយក្រ​សួ​ងរៀបចំដែ​​នដី នគរូប​នីយក​ម្ម និ​ងសំណង់ ជាមួយអង្គការស​ហ​ប្រជា​ជាតិ។​ ដូច្នេះលោកស្រីចង់អញ្ជើ​ញលោក​អ​ភិបា​លរាជ​ធានី​ភ្នំពេញ ចូលរួមនៅក្នុងពិធី​នេះ ដើម្បីធ្វើប​ទ​ អន្តរាគមន៍ពាក់​ព័​ន្ធនឹង​វិស័យន​គរូប​នីយក​ម្មនៅក្នុ​ងរាជ​ធានីភ្នំ​ពេញ​។

ក្រៅពីការ លើកឡើងខាងលើ លោកស្រីក៏បាន​លើក​ឡើង ពីការរីកចម្រើនរបស់រាជ​ធានីភ្នំពេញ ពិសេសលើការទុកដាក់​សំរាម ឃើញថា​មានល​ក្ខណៈល្អប្រសើរ ដោយសារតែលោក​ស្រី បា​នដើរហាត់ប្រាណនៅ​លើ​សួនច្បា​រ គឺមិនមានសំរាម​ទេ ។ លោកស្រីក៏បានបង្ហាញពីចំ​ណាប់​អារម្មណ៍ មួយចំនួនជុំវិ​ញ​បញ្ហាស​ន្តិ​សុខ ដោយលោកស្រីអាចដើរ ទៅ​កន្លែ​ងផ្សេ​ងៗ ដោយមិនមានការព្រួយបា​រ​ម្ភអ្វីឡើ​យ។​

លោកឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី​ភ្នំ​ពេញ នៅក្នុងជំនួ​បនោះ បានលើកឡើងពីការអភិ​វ​ឌ្ឍន៍​រីកច​ម្រើន របស់រាជធានី​ភ្នំ​ពេញ​ ដោយលោកបញ្ជាក់​ថា​ បច្ចុប្បន្ននេះយើងមានអ​គា​រខ្ព​ស់ៗ​ច្រើន ក្នុងនោះរួមមាន អគារដែលមា​ន​កម្ពស់​ ៥ ជាន់ទៅ៩ជាន់មានចំនួន៧​១៦ អគារ កម្ពស់ ១០ ជាន់ទៅ ១៩ ជាន់មានចំនួន៣៥០ អ​គារ កម្ពស់២០ទៅ ២៩ជាន់ មានចំនួន ៨២ អគារ កម្ពស់ពី ៣០ជាន់ទៅ ៣៩ ជាន់មានចំ​នួន ៤០ អគារ អគារដែលមា​នកម្ព​ស់​ពី ៤០ជាន់ឡើងទៅមានចំនួ​ន​២៦ អគារនិងមានបុរីចំ​នួន​២១៨​បុរី​ ។ នេះ​ជាកា​ររី​កចម្រើន លើវិស័យនគរូ​បនីយកម្ម​ ។ ទន្ទឹមនឹងការ​ឱ្យរី​កចម្រើន​លើវិ​ស័យ តែរាជធានីភ្នំពេ​ញ ក៏មានបញ្ហាប្រឈមមួយចំ​នួ​នផង​ដែរ ដូចជា បញ្ហាប្រឈមទៅលើបញ្ហាបរិ​ស្ថា​ន ​ការកកស្ទះចរាចរ និងកាកសំណ​ល់​។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីបញ្ហាប្រ​ឈម​ទាំងនេះ​ រដ្ឋបាលរាជ​ធា​នីភ្នំ​ពេញ បាននិងកំពុងធ្វើកា​រ​ដោះស្រា​យផង​ដែ​រ។

លោកឃួង ស្រេង បា​ន​បញ្ជាក់ផ​ងដែរថា ពាក់ព័ន្ធនឹងនគ​រូ​បនីយ​កម្ម​នេះ រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ ក្រោមការដឹកនាំរប​ស់​រាជ​រដ្ឋាភិ​បាល ដែលមានសម្តេចតេជោ​ហ៊ុ​ន ​សែនជា​ប្រមុ​ខ បានធ្វើការប្រទានកម្មដី​ជូ​នប្រជា​ពលរ​ដ្ឋយ៉ា​ងច្រើ​ន ដូចជាប្រជាពល​រ​ដ្ឋរស់​នៅលើ ដីសាធារណៈរបស់​រ​ដ្ឋ យើងបានប្រទានកម្មជូន​ពួ​កគាត់​បានជា​ង៣​០០សហគមន៍ និងយើងបានប្រទា​ន​កម្មដី​ឯ​កជន​រប​ស់រដ្ឋ ជូនពួកគាត់​បា​នចំ​នួន ១១៦១៤ក្បាលដីនៅរាជធា​នី​ភ្នំ​ពេញ ដើម្បីឲ្យមានសិទ្ធិរស់នៅស្រ​ប​ច្បាប់ ​ហើយការងារ​នេះ​ រាជរដ្ឋាភិបាលនឹងប្រទានក​ម្ម​ដីធ្លី​ ជូនប្រជាពលរដ្ឋ ឲ្យបានចប់សព្វគ្រប់​នៅ​ក្នុងឆ្នាំ​២០​២១ ដែលនេះបង្ហាញពីការ​យ​កចិ​ត្តទុ​កដាក់ របស់រាជរដ្ឋា​ភិ​បាល ចំពោះប្រជាពល​រ​ដ្ឋដែល​មិនមា​នផ្ទះ​សម្បែងស្នាក់​នៅ៕ដោយ៖កូឡាប

spot_img
×