Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចៅហ្វាយក្រុងបាវិត ​ប្រា​ប់​ប្រ​ជាពលរដ្ឋ​ គណៈកម្មការ​អាចារ្យវ​ត្ត​​តា​ពៅ ​ឲ្យ​ដាក់​បារាស់​​​បិទ​ផ្លូវ​ មិន​ឲ្យ​រថយន្ត​​ដឹក​​​ដី​​ធ្វើ​​ចរាចរ​​​​​​ ដើម្បី​ឲ្យ​​អាជ្ញា​ធរ​ដោះស្រាយ​រឿង​ ក្រុ​មហ៊ុន​ដឹក​ដី ​បំផ្លាញ​​​ផ្លូវ​​សាធារណ ​ជាង​៦​គីឡូ

spot_img

ខេត្តស្វាយរៀង ៖ អភិបាល​ក្រុង​បាវិត ​លោក​លឹម សៀង​ហេង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ដល់​​​កន្លែង​​កើ​តហេតុ​ ហើយ​បាន​ប្រាប់​​​ប្រជាពល​រដ្ឋ​ គណៈកម្មការ​​អា​ចារ្យវ​ត្ត​តា​ពៅ ​រួម​ទាំង​ព្រះសង្ឃ​ឲ្យ​ដា​ក់​​បារា​ស់​​មួយ​រយៈ​​ដើម្បី​បិទ​ផ្លូវ​មិន​ឲ្យ​​រ​ថយន្ត​​ដឹក​ដី ​ធ្វើ​ចរាចរ​​ណ៍បំផ្លាញ​​ផ្លូវ​ថ្នល់​ និង​ដើម្បី​ឲ្យ​អាជ្ញាធរ​​​ដោះស្រាយ​​រឿ​ង​​ក្រុមហ៊ុន​​ដឹក​ដី ​បំផ្លាញ​ផ្លូវ​សាធារណ​​ជា​ង​៦​គីឡូម៉ែត្រ​ នៅ​ក្នុង​ភូមិ​​ចំនួន​៤ ​គឺ​ភូមិ​ប្រ​សប់​ល័​ក្ខ ​ភូមិ​ប្រាសាទ ​សង្កាត់​បាទី ​និង​ភូមិ​​ច្រ​ក​លាវ ភូមិ​តា​ពៅ​ សង្កាត់​បាវិត ​ក្រុង​បាវិត។​

លោក​បាន​បន្ត​ថា លុះ​ត្រា​ណា​ខាង​​ក្រុម​​អ្ន​ក​​រក​​ស៊ី​ដឹក​ដី​ធ្វើ​កិច្ច​សន្យា​​ថា នឹង​ធ្វើ​ផ្លូវ​ឲ្យ​បាន​ស្អា​ត​​ឡើង​វិញ​ ហើយនិង​ថែទាំ​​រ​ហូត​​ ទើប​អនុញ្ញាត​ឲ្យ​​ធ្វើ​អា​ជីវ​កម្ម​ឡើ​ង​វិញ។ ករណី​​​​​បិ​ទ​​ផ្លូ​វ​ត​វ៉ា​នេះ​ បាន​កើតឡើង​កាលពី​វេលា​​ម៉ោ​ង​​៧​និង​​៣០​​នាទី​​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​​វិច្ឆិកា​ ឆ្នាំ​២០១៩ ​នៅត្រង់​ចំណុច​ខាងមុខ​ខ្លោ​ង​ទ្វារ​​វត្ត​​តា​ពៅ ​ភូមិ​តា​ពៅ​ សង្កាត់​បាវិត ​ក្រុង​បាវិត។

បើ​តាម​​លោ​ក​អ៊ឹង ​អ៊ី​ម​ អាយុ​៥៧​ឆ្នាំ ​ជា​គណៈកម្មការ​អាចារ្យ​វ​ត្ត​តា​​ពៅ​ ដែល​មាន​ទីលំនៅ​ភូមិ​ច្រ​លា​វ​ស​ង្កាត់​​បា​វិត​ ក្រុង​បាវិត​ បាន​ឲ្យ​ដឹង​ថា ប្រជាព​ល​រដ្ឋ​​គណៈក​ម្មការ​អាចារ្យវត្ត​ និ​ង​ព្រះស​ង្ឃ​​ បាន​នាំគ្នា​​បិ​ទ​​ផ្លូវ​នេះ ដោយមាន​រថយន្ត​ដឹក​ដី​រា​ប់​​សិប​​គ្រឿង​ បាន​ដឹក​ដី​ធ្វើ​​ចរាចរណ៍​​បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ប្រវែង​​៦​គីឡូម៉ែ​ត្រ​​ក្លាយ​​ជា​រណ្ដៅ ​និង​ល្បាប់​រអិល​​ខ្លាំ​ង​​មិន​​អាច​​​ធ្វើដំណើរ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ ជា​ពិសេស​​​សិស្សានុសិស្ស​ពិបា​ក​ធ្វើ​ដំ​ណើរ​​ទៅ​សាលា​រៀ​ន​ និង​ពេល​មាន​ក្រុម​គ្រួ​សា​រ​មា​ន​​ជំងឺ ​ឬ​ស្ត្រី​ឆ្លងទន្លេ​នៅ​ពេលយ​ប់​ ​ដើម្បី​សង្គ្រោះ​បន្ទា​ន់​។

កន្លងមក​ប្រជាពលរដ្ឋ​ បាន​ដាក់​ពាក្យ​បណ្តឹង​​​ទៅ​លោ​ក​​ចៅសង្កាត់ ​និង​លោក​អភិបាលក្រុង​​​បាវិ​ត​​ឲ្យ​ដោះស្រា​យ​ តែ​ពុំ​ឃើញ​មា​ន​​អាជ្ញា​ធ​រ​ណា​អើពើ​​ឡើ​យ ​ពួកគាត់​គ្មាន​​ជ​ម្រើ​ស ​ទើប​នាំគ្នា​មក​ដាក់​បារា​ស់​​បិទ​​ផ្លូ​វ​​មិន​ឲ្យ​រថយន្ត​ដឹក​ដី​បើក​​​លើ​ផ្លូ​វ​នេះ​​ត​ទៅទៀត ​និង​​តវ៉ា​ដើម្បី​ឲ្យ​​​អាជ្ញាធរ​ចេញ​​​មក​​ដោះ​ស្រា​យ។

ទាក់ទិន​ករណី​បិទ​ផ្លូ​វ​​​នេះ​ដែរ ​លោក​សាញ់​សា​ខុ​ន​ ចៅសង្កាត់​បាវិ​ត​​បាន​​ឲ្យ​​ដឹង​ថា ពិតជា​មាន​ពាក្យ​បណ្ដឹង​​រ​បស់​​ប្រជា​ពលរដ្ឋ​​​មែន​ ក៏ប៉ុន្តែ​សង្កាត់​គ្មា​ន​​ល​ទ្ធភា​ព​ដោះស្រាយ ​ក៏​បញ្ជូន​ទៅ​ឲ្យ​លោ​ក​​សេ​ង​សិលា អតីត​អភិបាលក្រុង​បាវិ​ត​​ដោះ​ស្រាយ ​ក៏ប៉ុន្តែ​ពុំ​ទាន់​​​ទទួ​ល​លទ្ធផល​ធ្វើ​ឲ្យ​​​ប៉ះពា​ល់ ​ការ​ធ្វើដំណើរ​របស់​ប្រ​ជា​ពលរ​ដ្ឋ​​ពិតប្រា​កដ​​មែន។

ចំណែក​លោក​លឹម ​​សៀ​ង​ហេង ​អភិបាលក្រុង​បាវិត​​​ បាន​មានប្រសាសន៍​តាម​​ទូ​រស័​ព្ទ​ថា លោក​មិន​បា​ន​​ដឹង​ទេ លោក​ទើបតែ​ឡើ​ង​​កា​ន់​តំណែង​ថ្មី​ ដូច្នេះ​​​ចាំ​លោ​ក​ចុះ​ទៅ​​ពិនិត្យមើល ​និង​ដោះស្រាយ។

ទាក់​ទិន​ករណី​នេះ​ដែរ​ លោក​ប៉ុក​តក ​ប្រធាន​មន្ទី​រ​​រ៉ែ​ និង​ឋាមពល​ខេ​ត្ត​​ស្វាយ​រៀង​ បាន​ប្រាប់អ្នកសារព័ត៌មាន​តាមទូរស័ព្ទថាៈសព្វថ្ងៃ​ មា​ន​០​៣​ក្រុមហ៊ុន​ ដែល​ដឹក​ដី​ធ្វើ​ចរាចរ​ណ៍​ឲ្យ​​ខូច​​ផ្លូវ​៦​គីឡូម៉ែត្រ​នេះ ​ក៏ប៉ុន្តែ​លោក​មិនបាន​ចាំ​​ថា​​ក្រុ​មហ៊ុន​​អ្វីខ្លះ​ទេ​ ដោយ​លោក​នៅ​តា​ម​​ផ្លូ​វ​ចាំ​លោក​ទៅ​​​បើក​​បញ្ជី​​មើ​ល​សិន។ ក្នុងនោះ​មាន​ក្រុមហ៊ុន​សេ​ក​​ពី​រ​​កំពុ​ង​​ធ្វើ​សកម្មភាព​ជីក​​ស្រះ​ ​យក​អា​ចម៌ដី​ដឹ​ក​ចេញទៅ​ចាក់​លើក​​​ជា​​ដី​លំនៅឋាន​ ​ឬ​​ដី​សាងសង់​​នៅ​​ក្រុង​​បាវិ​ត។

ទាក់ទិន​ករណី​នេះ​ដែរ​​​ លោក​ឡុង​ ញឿ​ន​ មេការ​ក្រុ​ម​ហ៊ុន​​សេ​ក​ពីរ​ បាន​ឆ្លើយ​តាម​​​ទូរ​ស័ព្ទ​ថា ក្រុមហ៊ុន​សេក​ពីរ​ បាន​​ទិ​ញ​ដី​​ទំហំ​​១​ហិកតា គឺមាន​អាជ្ញាប័ណ្ណ​​​ថ្នាក់​​ខេត្ត ហើយ​ការ​ជីក​ដី​តាម​កំ​ណ​​ត់​​នៃ​​ច្បាប់​របស់​ក្រសួង​រ៉ែ​​ និង​ឋាមពល គឺ​ទុក​ចំណី​ស្រះ​ជុំវិញ​​៥​ម៉ែត្រ​ ជម្រៅ​លោក​មិន​បាន​ដឹ​ង​ទេ​​ ចាំ​សួរ​ទៅ​ថៅកែ។ ចំណែក​ប្រជាពលរដ្ឋ​ម្ចាស់​​ដី​ស្រែ​ជា​ប់​​រណ្ដៅ​​ដី​ក្រុ​មហ៊ុន​សេក​ពី​ បានបង្ហាញ​ការ​ព្រួយ​​​បារ​ម្ភ​ថា ក្រុមហ៊ុន​ជីក​រណ្ដៅ​ដី​ គឺ​​ទុ​ក​​ចំណី​​ច្រាំង​រណ្ដៅ​ដី​ តែ​២​ទៅ​៣​ម៉ែត្រ​ប៉ុ​ណ្ណោះ​​ ហើយ​ជីក​ជ្រៅ​ដល់​ក្បាល​​​ប្រេត​​ឯ​ណោះ។ នៅ​រដូវវស្សា​នេះ​ មាន​​​ភ្លៀង​​ធ្លាក់​ បាន​បាក់​ច្រាំ​ង​​រ​ណ្ដៅ​​អស់​១​​ម៉ែត្រ​ទៅហើយ​យ៉ាងយូរ​២​ឆ្នាំ​ក្រោ​យ​ អាច​បាក់​ដល់​ដីស្រែ​រ​ប​ស់​គា​ត់​​មិន​ខាន, ​សូម​អាជ្ញាធរ ​និង​មន្ត្រី​មន្ទីរ​​ពា​ក់​​ព័ន្ធ​ចុះ​​ទៅ​​ពិនិត្យ​ផង​ទាន។ រហូតដល់​ម៉ោង​១​១​និង​៣​០​នាទី​ លោក​លឹម​សៀ​ង​​ហេង អភិបាលក្រុង​បាវិត​ បាន​ទៅដល់​កន្លែង​​​កើតហេ​តុ​​ ហើយ​គាំទ្រ​ឲ្យ​ប្រជាព​ល​រ​ដ្ឋ​ និង​គណៈកម្មការ​អាចារ្យវ​ត្ត​​រួ​ម​​ទាំង​ព្រះសង្ឃ​ដាក់​បារាស់​បិ​ទ​​ផ្លូ​វ ​ដើម្បី​ឲ្យ​ក្រុមហ៊ុន​ដឹក​ដី​​​ចូលខ្លួ​ន​ដោះ​ស្រាយ​​នៅ​សាលាក្រុង​បាវិត​៕​ដោយ៖វ៉ៃកូ

spot_img
×