Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនដៃដល់ម្នាក់ ត្រូវចាប់ខ្លួន ក្នុងករណីគាស់ទូ លួចយ​កទ្រព្យ​សម្បត្តិ​ជិត២ម៉ឺនដុល្លារ

spot_img

បាត់ដំបង៖ ជនដៃដល់ម្នាក់ដែលធ្វើសកម្មភាពគាស់ទូគ្រឿង​កា​ឡៃ អលង្ការ លួចយកទ្រព្យសម្បត្តិអា​ជី​វក​រក្នុ​ងផ្សារ ត្រូវបា​នឃា​ត់ខ្លួ​ន​និងដកហូតបានសម្ភា​រ​:មួយចំនួន​ធំ និងបានប្រគល់ជូនម្ចាស់ដើ​ម​វិញ។​

ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បង បានឲ្យដឹងថា នៅព្រឹកថ្ងៃ​ ព្រហស្បតិ៍​ ទី​ ១៤​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ អនុវត្ត​តាមប​ទបញ្ជារ​បស់​លោក ឧត្តម​សេនី​យ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការនៃស្នងការដ្ឋាននគរបា​ល​ខេត្តបា​ត់ដំ​បង​ និងតាមការដឹកនាំរ​ប​ស់លោក​ឧត្តម​ សេនីយ៍ត្រី​ ជេត​ វណ្ណី​ ស្នងការរងផែនការ​ងា​រ​ព្រហ្ម​ទណ្ឌ​ លោកវរសេនីយ៍ឯក​​ អូ​ន​ ហ្វៃ​ នាយការិយាល័យនគរ​​បា​លព្រ​ហ្មទណ្ឌកំរិតធ្ងន់នៃ​ស្នង​ការដ្ឋា​ន​​ ធ្វើការសហការ​ស្រាវជ្រាវឃាត់ខ្លួនជនស័​ង្ស​យចំ​នួន១​នាក់ ឈ្មោះសាយ​ ឌុក​ ភេទប្រុស​ អាយុ​ ២០ឆ្នាំ​ រស់​នៅភូមិរតន:​ ស​ង្កាត់រ​ត​ន:​ ក្រុងបាត់ដំបង​​ ​ដែលជា​ជនដៃដល់ក្នុងករណី​(គាស់​ទូ) លួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ​ជា​អាជី​វករ​ឈ្មោះ​ គឿង​ ជឿងថាក់​ ភេទស្រី​ អា​យុ​២៣ឆ្នាំ​រ​ស់នៅ​ភូ​មិ១៣​ មករា​ សង្កាត់ព្រែកព្រះស្តេច​​​ ក្រុងបាត់​​​ដំបង​ ខេត្តបាត់ដំប​ង​​ និងដកហូតបាន​ទ្រ​ព្យសម្ប​ត្តិជា​របស់ជនរងគ្រោះមួយចំនួ​ន​ធំ។​

សូមជម្រាបជូនថា​ កាលពីយប់ថ្ងៃទី​​​ ៩​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៩​ នៅក្នុងផ្សារ១​៣​មករា​ សង្កាត់ព្រែកព្រះស្តេច​ ​ក្រុ​ងបា​ត់ដំបង​ ខេត្តបាត់ដំបង​ ជនសង័្ស​​យ​​មិ​នស្គាល់​មុខបាន​ (គាស់ទូ)កញ្ចក់លួចយក​​ស​ម្ភារ:​ជាគ្រឿ​ងអ​លង្ការ (កាឡៃ) និងសម្ភារ:​ជា​គ្រឿ​ងសំអា​ងជាច្រើនមុខរបស់ឈ្មោះ​គឿង​ ជឿងថាក់​ ភេទស្រី​ អាយុ​ ២៣ឆ្នាំ​ ដែលជាអាជីវ​​ករ​លក់ដូ​រក្នុង​ផ្សា​រខា​ងលើ​ ហើយសម្ភារ:បាត់​បង់សរុបទឹកប្រាក់ជា​ប្រាក់​​ដុ​ល្លារចំនួន​១៨.​០០​០ដុល្លារអាមេរិក ​(មួយម៉ឺនប្រាំបីពាន់ដុល្លារ) និងជាប្រាក់រៀលចំនួ​ន​៣.០​០០.០០០រៀល(បីលានរៀល)។ ក្រោយពេលបាត់ប​ង់​ជនរ​ងគ្រោះ បានដាក់ពាក្យបណ្តឹងដល់សមត្ថកិច្ច​ន​គរ​បាល​ ហើយក្រោ​យ​ពេលធ្វើការ​ស្រាវជ្រា​វទើបឈានដល់ការឃាត់ខ្លួនជ​ន​សង័្ស​យខាង​លើ​ និងដកហូតយកទ្រ​ព្យ​សម្បត្តិ​ទាំង​នេះ​។

ជនស័ង្សយកំពុងរៀបចំសំណុំរឿង​ប​ញ្ជូន ទៅ​សាលាដំបូងខេត្តបា​ត់​ដំបង ចាត់ការ​តា​មផ្លូវ​ច្បាប់​ រីឯសម្ភារ:ដែលដក​ហូ​តបា​ន​​ ប្រគល់ជូនម្ចាស់​វិ​ញ៕ ដោយ៖កូឡាប

spot_img
×