Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោ​យការ​ដោះលែ​ង សង្ឃឹមបងប្អូនអតីតស​ក​ម្មជន​បក្ស​ប្រ​ឆាំង នឹងផ្លាស់ប្ដូរចិ​ត្ត​គំនិត ក្នុងការជ្រើស​ផ្លូ​វដ៏​ត្រឹម​ត្រូវ ដើម្បីចូលរួមកសាងប្រ​ទេ​ស

spot_img

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៤ ​ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រសួងយុត្តិធម៌ បានចេញសេចក្ដីថ្លែងការណ៍​ ​ស្នើព្រះ​រាជអា​ជ្ញាអម​សាលាដំ​បូង​រាជធានី-ខេត្ត ដែលពាក់ព័​ន្ធទាំ​ងអស់ ពិនិត្យរៀបចំសេចក្ដីសន្និដ្ឋា​ន​ ស្នើសុំទៅតុលាការដើ​ម្បី​ពិនិ​ត្យពិចារ​ណា លើការបញ្ឈប់ការចា​ប់​ខ្លួន និងបន្ធូរបន្ថយការប្រើប្រាស់វិធាន​កា​រ​ នៃការឃុំខ្លួនជាបណ្ដោះ​អា​សនុ្ន​ ចំពោះប្រជាពលរដ្ឋស្លូ​ត​ត្រ​ង់ ដែលបានបាញ់បោកទណ្ឌិត​ ​សម រង្ស៊ី។

ជាមួយនឹងគ្នានេះដែ​រ​ លោកសុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅវិល្លាម បានសម្ដែងនូវការសាទរ​ចំ​ពោះ ស​កម្មជនអតីតគណ​ប​ក្ស​ប្រឆាំ​ង ដែលត្រូវបានដោះលែងក្រោយរង​ប​ទ​ចោទ ពាក់ព័ន្ធនឹ​ង​ក​រណី ឧបឃាត ​ជាមួយអតីតគណប​ក្ស​ស​ង្គ្រោះជា​តិ ក្រោមការអនុគ្រោះរបស់​ប្រ​មុខ​រា​ជរដ្ឋា​ភិបា​ល។

ហើយលោកសង្ឃឹមថា បងប្អូនអតីតសកម្មជនប​ក្ស​ប្រឆាំ​ង នឹងផ្លាស់ប្ដូរចិត្តគំនិ​ត​ក្នុង​ការ​ជ្រើសផ្លូវ​ដ៏ត្រឹម​ត្រូ​វដើម្បីចូលរួមកសាងប្រទេ​ស​យើងឲ្យរី​កចម្រើនបន្ថែ​មទៀត​ ព្រោះមានតែការរួបរួ​ម​ប៉ុណ្ណោះ​ទើបធ្វើឲ្យ​ខ្មែរ​ខ្លាំង​ ។

ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍ថា ចំពោះសំណុំរឿងរួមគំនិត​ក្ប​ត់ ពាក់ព័ន្ធផែនការប៉ុន​ប៉​ងធ្វើរដ្ឋ​ប្រហា​រផ្ដួ​លរំលំ​រាជ​រដ្ឋាភិបាល ក្រោមឧបាយកល ​នៃការវិលចូលស្រុករបស់ទ​ណ្ឌិ​ត ​សម រង្ស៊ី ដែលកំពុងស្ថិត​ក្នុ​ងចំណា​ត់កា​ររប​ស់តុលាការ ស្នើសុំព្រះរាជអាជ្ញារាជធា​នី​-ខេត្ត សហការជាមួយស្ថាប័ន​តុ​លាកា​រ ដើម្បីជំរុញដំណើរការនីតិវិ​ធី​ឲ្យបា​នឆាប់​រ​ហ័ស។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើ​រ​ការជា​ផ្លូវការ រោងចក្រស៊ីម៉ងត៍ថៃប៊ុនរ៉ុង នៅព្រឹកទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ នៅតំបន់ភ្នំល្អាង ឃុំល្អា​ង ស្រុកដងទុង ខេត្តកំពត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប​ង្គាប់ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុ​ត្តិធម៌ ធ្វើការជាមួយព្រះរាជ​អា​ជ្ញា សហការខាងតុលា​កា​រ ដើម្បីឈានទៅដល់ការដាក់ឱ្យ​អ្ន​កចាញ់​បោកក្រុ​ម​ឧទ្ទាម ដែលត្រូវឃាត់​ខ្លួ​នទាំ​ងអស់ នៅក្រៅឃុំជាបណ្តោះអាស​ន្ន​។​

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រជាព​ល​រដ្ឋ​ខ្មែរ ដែលចាញ់បោកការញុះ​ញ​ង់រ​បស់ក្រុ​មក្បត់​ជា​តិ សម រង្ស៊ី ហើយរត់ទៅក្រៅប្រ​ទេ​សនោះ វិលត្រឡប់ចូលប្រ​​ទេ​​ស​កម្ពុជាវិញ ដោយរាជរដ្ឋាភិបាល​នឹ​ងមិ​នយក​ទោ​សពៃនោះ​ទេ​៕ដោយ៖កូឡាប

spot_img
×