Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃ​សុក្រ ទី​១៥ ខែតុលា ឆ្នាំ​២០១៩

spot_img

​ឆ្នាំជូត​

​រាសី​ខ្ពស់ត្រដែត​។ ​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​ទំនាក់ទំនង​ការរកស៊ី​ជួញដូរ​និង​ទំនាក់ទំនង​ការងារ​អ្វីមួយ​ ព្រោះផ្លែ​ផ្កា​តែង​ហុច​មកវិញ​ជានិច្ច​។​ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់បើ ឯ​ផល​កម្រៃ​ទៀតសោត​គ្រាន់​ជាទី​កក់ក្តៅ​។ ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​មានតែ​ក្រុមមនុស្ស​ស្វាគមន៍​រាក់ទាក់​។​ ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

​រីឯមនោសញ្ចេតនា​​ស្នេហា​ប្រុស​ស្រី​មាន​ភាព​ផ្អែមល្ហែម​និង​ចេះ​អត់ឱន​ឱ្យ​គ្នា​ល្អ​ប្រសើរណាស់​៕

​ឆ្នាំឆ្លូវ​

​រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​បន្តិច​ទើប​គ្មាន​ពាក្យ​ថា​លំបាក​ឬ​មានរឿង​រាវ​មិនល្អ​យាយី​កើត​។​ក្រៅពីនេះ​បើ​លោកអ្នក​ធ្វើ​អ្វី​ក៏​តែង​មានការ​ទើសចិត្ត​អ្នក​ទៃ​ច្រើន​ដែរ​គប្បី​មានការ​អត់ធ្មត់​បន្តិច​ទើប​ប្រសើរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​កម្រៃ​ពិតជា​ជួប​ការលំបាក ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​ជួ​គ្រោះ​ចាញ់បោក​គេ​។​

រីឯ​មនោសញ្ចេតនា​ស្នេហា​ប្រុស​ស្រី​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​រែកពន់​ទុក្ខសោក​នៅពេល​ក្រោយ​៕

​ឆ្នាំខាល​

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​យីអ៊ុន​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ម្ល៉ោះហើយ​ឱ្យ​ប្រយ័ត្ន​រឿង​ទំនាស់​និង​ភាព​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ពីព្រោះ​ងាយ​ប៉ះទង្គិច​ណាស់ដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការចេញ​ធ្វើ​ជំនួញ​ទោះ​ទីជិត​ឆ្ងាយ​ពុំ​សូវ​សុខ​ស្រួលខ្លួន​ប៉ុន្មាន​ទេ​ព្រោះ​ជារឿយៗ​តែងមាន​ក្រុមមនុស្ស​តាម​ឈ្នានីស​និង​បង្កបញ្ហា​ច្រើន​ដូច្នេះ​គប្បី​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​។​សម្រាប់​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​ក្តី​ទោះ​កិច្ចការ​អ្វី​ក៏ដោយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​សម្រេច​ជោគជ័យ​ទៅរួច​។

រីឯ​មនោសញ្ចេតនា​គូស្នេហ៍​ប្រុស​ស្រី​ជួប​ការ​រកាំចិត្ត​ព្រោះតែ​ភាព​ប្រចែប្រច័ណ្ឌ​កំពុង​ចាក់ដោត៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។​ ក្នុងថ្ងៃនេះ​ដួង​រាសី​ស្រុតចុះ ម្ល៉ោះហើយ​បើ​ចង់​ធ្វើ​អ្វី​ក៏​តែង​មិន​ផ្តល់​ផល​ល្អ​ទេ​ពិសេស​ងាយ​កើត​ជម្លោះ​វិវាទ​ជាមួយ​ក្រុមមនុស្ស​ទៀតផង​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​ការរស់នៅ​ក៏​ដូច្នេះ​ដែរ​គឺ​តែងមាន​បញ្ហា​ទំនាស់​បន្តិចបន្តួច​ចូល​យាយី​ដែលនាំឱ្យ​មើលមុខ​ជាមួយ​ក្រុមមនុស្ស​មួយចំនួន​មិនសូវ​ចំឡើយ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការ​ជួញ​ទីជិត​ឆ្ងាយ​ពុំ​សូវ​កាក់កប​ដូច​ប្រាថ្នា​ទេ​ព្រោះ​លាភ​ហេង​ច្រើន​បោល​ហួស​និង​ក្រុម​ដៃគូ​បដិបក្ខ​ប្រជែង​យក​អស់ៗ​គ្មាន​សល់​។

​រីឯ​មនោសញ្ចេតនា​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​ប្រុស​ស្រី​មានការ​រកាំចិត្ត​និង​ពាក់មុខយក្ស​ដាក់គ្នា​ច្រើន​៕

​ឆ្នាំរោង​

​រាសី​ខ្ពស់ត្រដែត​។ ​ក្នុងថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ​ដូចនេះ​បើ​លោកអ្នក​ប្រកប​កិច្ចការងារ​ហើយ​សង្ឃឹម​លើ​អ្វីមួយ​តែង​ហុច​ផល​ល្អៗ​មកវិញ​គ្រាន់​កក់​ក្តៅចិត្ត​ផង​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ថ្ងៃនេះ​ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន​បន្តិច​វិញ ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ល្អ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ទាំង​ពេល​ទៅ​និង​ត្រឡប់មកវិញ​។​

រីឯមនោសញ្ចេតនា​សេចក្តីស្នេហា​ប្រុស​ស្រី​មាន​ភាព​ភ្លឺ​ថ្លា​និង​ស្រស់ស្រាយ​ចំពោះ​គ្នា​យ៉ាងល្អប្រពៃ៕

​ឆ្នាំម្សាញ់​

​រាសី​ល្អជា​មធ្យម​។​ ក្នុងថ្ងៃនេះ​បើ​ចង់​ប្រកបការងារ​អ្វី​មាន​ការជួប​បញ្ហា​រកាំចិត្ត​បន្តិច ប៉ុន្តែ​បើ​មាន​ការតស៊ូ​ព្យាយាម​តែ​សម្រេច​ជោគជ័យ​ផង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​បើ​មានការ​ចាប់ផ្តើម​ប្រកបការងារ​ថ្មី​ឃើញថា​មិនសូវ​មានការ​ជឿនលឿន​ទៅមុខ​ប៉ុន្មាន​ទេ​តែបើ​ប្រកបការងារ​អ្វីដែល​សេសសល់​ចាស់ៗ​ពីមុនមក​ឃើញថា​គាប់ប្រសើរ​ជាង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​គប្បី​បន្ថែម​ការប្រុងប្រយ័ត្ន​។​

​រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​នោះឡើយ​៕

​ឆ្នាំមមី​

​រាសី​ល្អជា​មធ្យម​។ ​នៅក្នុង​ថ្ងៃនេះ​ឃើញថា​ដំណើរ​ជីវិត​របស់លោក​អ្នក​នៅ​តែ​ទទួលរង​ការប៉ះទង្គិច​មួយចំនួន​យាយី​ផង ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​តោង​ប្រយ័ត្នប្រយែង​ដែរ​ពីព្រោះថា​ផល​អាក្រក់​ងាយ​រត់​ចូល​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​បញ្ហា​មិនល្អ​និង​ផល​ប៉ះទង្គិច​ច្រើន​យាយី​ដូចនេះ​ទោះ​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​អត់ធ្មត់​ហើយ​ធ្វើ​មិនដឹងមិនឮ​ខ្លះ​ទើប​ប្រសើរ​ហោង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ប្រទាំង​ប្រទើស​ចំពោះ​គ្នាច្រើន​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​សន្សឹមៗ​និង​ប្រយ័ត្នប្រយែង​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​កើតមាន​ការ​រកាំ​ចិត្តច្រើន​ហើយ​លោកអ្នក​ត្រូវ​ចេះ​អត់ធ្មត់​ខ្លះ​ទើប​គ្មាន​រឿងរ៉ាវ​ចម្រូងចម្រាស​ទៅរួច​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ជួញ​ទីជិត​ឆ្ងាយ​ជួប​ផល​លំបាក​ក្នុង​ការរកចំណូល​ណាស់​ហើយ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​ចំណូល​ចិញ្ចឹម​ឆ្នាំងបាយ​រស់​។​

រីឯ​មនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​កុំ​ចង់​ទុំ​មុន​ស្រគាល​ប្រយ័ត្ន​កើតរឿង​ធំ​គ្មាន​នរណា​អាចជួយ​កើត​៕

​ឆ្នាំវក​

រាសី​ស្រុតចុះ​។ ​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វីៗ​មានការ​ប្រែប្រួល​ផ្លាស់ប្តូរ​ច្រើន ហេតុនេះ​គប្បី​មានការ​ប្រយ័ត្នប្រយែង​បញ្ហា​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​ចំពោះ​ការប្រកប​ការងារ​វិញ​លោកអ្នក​ត្រូវមាន​ចិត្ត​ត្រជាក់​ហើយ​ប្រើ​គំនិត​បន្តិច​ទើប​មិនមាន​បញ្ហា​ចោទឡើង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មានការ​ខ្សត់ខ្សោយ​ក្នុង​ការរក​ផល​ចំណូល​ណាស់ ដូច្នេះ​ទាល់តែ​ខិតខំ​ខ្លាំង​ទើប​អាច​រក​ផល​កម្រៃ​គ្រាន់​ចិញ្ចឹម​គ្រួសារ​ទៅរួច​។​

រីឯ​មនោសញ្ចេតនាគូ​ស្នេហា​ប្រុស​ស្រី​មានការ​សាំញ៉ាំ​និង​ទាស់ទែង​គ្នាច្រើន​បន្តិច​ហើយ​ទាល់តែ​ចេះ​កាត់បន្ថយ​មោហៈ​ទោសៈ​ក្នុង​ខ្លួន​ខ្លះ​ទើប​ប្រសើរ​ជាង ​៕

​ឆ្នាំរកា​

​រាសី​ខ្ពស់ត្រដែត​។​ នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​បាន​ផ្លាស់ប្តូរ​មក​ល្អប្រសើរ​ឡើងវិញ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​គ្រាន់​ជាទី​ពេញចិត្ត​ជាង​មុន​ផង​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បោះទុន​តូចធំ​មិន​ទាស់ខុស​អ្វី​ទេ​តែ​យ៉ាងណា​ត្រូវ​ចេះ​ពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ទើប​មិនត្រូវ​អសា​បង់ប្រាក់​កាស​ដោយ​ប្រការ​ណាមួយ​។

រីឯមនោសញ្ចេតនា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មានការ​ស្រុះស្រួល​និង​ផ្អែមល្ហែម​ល្អ​ប្រពៃ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។​ នៅថ្ងៃនេះ​លោកអ្នក​អាច​ទទួលរង​នូវ​ការធ្វើ​អ្វីមួយ​តែង​មិន​ងាយ​ឆាប់​ចប់​ឡើយនិង​ពិសេស​ងាយ​ប្រទាំង​ប្រទើស​ជាមួយ​អ្នកដទៃ​ថែមទៀត​គប្បី​មានការ​ប្រ័​ត្ន​ប្រយែង​បន្តិច​ទើប​ប្រសើរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ការរក​ផល​ចំណូល​មិន​ត្រូវឱ្យ​អតិថិជន​ជំពាក់​ប្រាក់​ច្រើន​ទ្បើ​យ​ប្រយ័ត្ន​ជួប​រឿង​ដូច​ពាក្យចាស់​ថា​ពេល​ឱ្យ​ជំពាក់​ធូរ​ដូច​ទឹក​ហូរ ឯ​ការសង​មកវិញ​តឹង​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង​ហើយ​ស្រួល​មិន​ស្រួល​កើតមាន​ជម្លោះ​វិវាទ​គ្នា​ថែមទៀត​។

រីឯមនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​មាន​ភាពផុយស្រួយ​ជម្លោះ​វិវាទ ណាស់​គប្បី​ប្រយ័ត្នប្រយែង​៕

ឆ្នាំកុរ​

​រាសី​ល្អជា​មធ្យម​។ ​ជីវិត​របស់​មនុស្ស​យើង​មិនមាន​នរណាម្នាក់​បាន​តិច​ឬ​បាន​ច្រើន​រហូត​ទេ​គឺមាន​ការប្រែប្រួល​រហូត ដូចនេះ​បើទោះបី​ពេលនេះ​លោកអ្នក​នៅ​ជួប​បញ្ហា​ជីវភាព​លំបាក​មិនត្រូវ​អស់​ស​ង្ឃឺ​ម​ឡើយ​ពីព្រោះថា​នៅ​ថ្ងៃ​ខាងមុខ​បើ​យើង​ខិតខំ​ពុះពារ​នោះ ទោះ​មិន​ជួប​សំណាងល្អ​ក៏​ជីវភាព​គ្រាន់​គាប់ប្រសើរ​ជាង​មុន​ដែរ​។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​នៅថ្ងៃនេះ​វិញ​ទោះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​មានការ​ប៉ាន់ប្រមាណ​ហើយ​ពុំ​ត្រូវ​លោភលន់​ឡើយ បើ​មិន​ដូច្នេះ​នឹង​ជួប​រឿង​សោក​ការ​ជាក់​ជាពុំខាន​។​

រីឯ​មនោសញ្ចេតនាស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​រកាំចិត្ត​ចំពោះ​គ្នាច្រើន​ដូចនេះ​ទាល់តែ​ចេះ​កាត់បន្ថយ​ជម្លោះ​វិវាទ​ទើប​ប្រសើរ​៕

spot_img
×