Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលា​ការចេញ​ដីកា បង្គាប់​ឱ្យ​ដោះលែង​ជន​ត្រូវ​ចោទ​១០​នាក់ នៅក្រៅ​ឃុំ ដែល​ចូលរួម​រដ្ឋប្រហារ​ខុសច្បាប់ ជាមួយ​ទណ្ឌិត សម រ​ង្សុី

spot_img

​ភ្នំពេញ​ ៖ លោក កូយ សៅ អនុប្រធាន និង​ជា​ចៅក្រម​សួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​ដីកា​បង្គាប់​ឱ្យ​ដោះលែង ជន​ត្រូវ​ចោទ​១០​រូប ឲ្យ​នៅ​ក្រ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ពួកគេ​លង់ខ្លួន​តាម​ការ​ញុះញង់ ចូលរួម​ក្នុង​ផែនការ​រដ្ឋប្រហារ​ខុសច្បាប់ ដែល​រៀបចំ​ដោយ​ទណ្ឌិត សម រ​ង្សុី និង​បក្ខពួក​។​

​តាម​ដីកា​របស់លោក កូយ សៅ នៅ​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បានឱ្យដឹងថា ជន​ត្រូវ​ចោទ​ទាំង​១០​រូបនោះ រួមមាន​ឈ្មោះ​៖ ស្រង់​ឡាយ ភេទ​ប្រុស​អាយុ​៥១​ឆ្នាំ​, ពួក ច​ន្តា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​, ថន ប៊ុនធឿន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ​, ប៊ុន គឹម​ស៊ា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ​, សូ តារា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​, ទឹម សុមេត ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ​, ស៊ី រ៉ា​ដា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ង៉ុ​ក សំ​អូន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ​, ហុក សំអាង ភេទ​ប្រុស អាយុ​៧៤​ឆ្នាំ និង​ឈ្មោះ​ជួន សុផល ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ​៕​ ដោយ ​៖​ កូ​ឡាប​

spot_img
×