Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ខេត្តតាកែវ បង្គាប់​ឲ្យ​ដោះលែងជន​ត្រូវ​ចោទ​២​នាក់ ក្នុង​ផែនការ​រដ្ឋប្រហារ​

spot_img

​តាកែវ​ ៖ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តតាកែវ លោក អឿង វណ្ណា បានចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​ជន​ត្រូវ​ចោទ​២​នាក់ នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន បន្ទាប់ពី​ពួកគេ​ត្រូវបាន​ឃុំខ្លួន ក្នុង​ផែនការ​របស់​ទណ្ឌិត សម រ​ង្ស៉ី ធ្វើ​រដ្ឋប្រហារ​ខុសច្បាប់ ថ្ងៃ​០៩ ខែវិច្ឆិកា ដើម្បី​ទម្លាក់​រាជរដ្ឋាភិបាល​។

​យោងតាម​ដីកា​បង្គាប់​ឲ្យ​ដោះលែង នៅ​រសៀល​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ដែល​ត្រូវ​ដោះលែង​នោះ រួមមាន ទី​១៖ ឈ្មោះ ថាវ រិ​ទ្ធិ និង​ទី​២៖​ឈ្មោះ កូយ ចន្ថា​។ ប៉ុន្ដែ​អ្នក​ទាំង​២ ត្រូវ​បង្ហាញខ្លួន​នៅ​ចំពោះមុខ​តុលាការ កាលណា​មាន​ដីកា​កោះហៅ​៕​ដោយ​៖​កូ​ឡាប

spot_img
×