Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹង​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​កម្ពុជា និង​អាមេរិក​

spot_img

​ភ្នំពេញ​៖ ក្នុងជំនួប​ជាមួយ​លោក​អេ​រិច​សិន ដើ​ក​(Ericksen Doug) សមាជិក​ព្រឹទ្ធសភា​អាមេរិក អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បាន​គាំទ្រ​ដល់​គោល​គំនិត​របស់​ព្រឹទ្ធសមាជិក​អាមេរិក ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​ដើម្បី​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​របស់​ប្រទេស​កម្ពុជា និង​អាមេរិក​។​

​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ លោក អេ​រិច​សិន ដើ​ក​(Ericksen Doug) សមាជិក​ព្រឹទ្ធសភា​អាមេរិក​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក អេ​រិច​សិន មានប្រសាសន៍ថា លោក មក​កម្ពុជា​ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​ពិតប្រាកដ និង​ទទួល​ព័ត៌មាន​ដោយផ្ទាល់​អំពី​វឌ្ឍនភាព​នានា​នៅ​កម្ពុជា ដើម្បី​លើកកម្ពស់​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ ក៏ដូចជា​ជំរុញ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ​។ ក្នុងន័យនេះ​លោក បាន​ស្នើសុំ​ការសហការ​ជាមួយ​សភាពាណិជ្ជកម្ម​ក​ម្ពុ​ជា ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជា​ប្រធាន ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​នានា​ទាក់ទាញ​វិនិយោគិន​អាមេរិក​មក​វិនិយោគ​បន្ថែមទៀត​នៅ​កម្ពុជា​។ លោក នឹង​ជួយ​សម្របសម្រួល កៀរគ​វិនិយោគិន និង​ធុរជន​អាមេរិក ធ្វើ​ទស្សនកិច្ច​មកកាន់​កម្ពុ​ជា ដើម្បី​ពួកគេ​បាន​ជ្រាប​ច្បាស់​អំពី​សក្តានុពល​សេដ្ឋកិច្ច​និង​ទីផ្សារ​កម្ពុជា​។ ទន្ទឹមនឹងនេះ លោក ក៏បាន​អញ្ជើញ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា ដឹកនាំ​គណៈប្រតិភូ​សភាពាណិជ្ជកម្ម​កម្ពុជា ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។​

​អ្នកឧកញ៉ា គិត ម៉េង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ទស្សនកិច្ច​មកកាន់​កម្ពុ​ជា របស់ លោក​អេ​រិ​កសិន ដើ​ក​(Ericksen Doug) ។ អ្នកឧកញ៉ា បានលើកឡើង​ពី​ការរីកចម្រើន និង​សក្តានុពល​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ អ្នកឧកញ៉ា បាន​បញ្ជាក់ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​មាន​លក្ខណៈ​បើកចំហរ​សម្រាប់​ធុរជន​ទូទៅ​ដោយ​មិន​ប្រកាន់​ថា​មកពី​ប្រទេស​ណា​ឡើយ​។ សហរដ្ឋអាមេរិក ស្ថិតក្នុង​ចំណោម​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​ចម្បង​របស់​កម្ពុជា​។ អ្នកឧកញ៉ា មានប្រសាសន៍​គាំទ្រ​ដល់​គោល​គំនិត​របស់​ព្រឹទ្ធសមាជិក​អាមេរិក ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​ធុរកិច្ច​ដើម្បី​ជួយ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិយោគ​របស់​ប្រទេស​ទាំងពីរ ហើយ​អ្នកឧកញ៉ា នឹង​រក​ពេលវេលា​សមស្រប​ណាមួយ​រៀបចំ​ទស្សនកិច្ច​ធុរកិច្ច​ទៅ​សហរដ្ឋអាមេរិក​៕​ដោយ​៖​កូ​ឡាប​

 

spot_img
×