Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក ម៉ាន់ ប៊ុនធឿន អ្នកកាសែត​ជើងចាស់ បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ និង​ខ្វះ​លទ្ធភាព​ព្យាបាល​

spot_img

​រាជធានី​ភ្នំពេញ ​៖ លោក ម៉ាន់ ប៊ុនធឿន អ្នកកាសែត​ជើងចាស់ និង​ធ្លាប់​បម្រើ​ការងារ​ជូន​អង្គភាព​សារព័ត៌មាន​ល្បីៗ​ជាច្រើន នៅក្នុង​ប្រទេស​កម្ពុជា នាពេល​កន្លងមក ប៉ុន្តែ​នៅពេលនេះ រូបលោក​បាន​ធ្លាក់ខ្លួន​ឈឺ​ជា​ទម្ងន់ និង​កំពុងតែ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​មែត្រ​។​

​អង្គភាព​សារព័ត៌មាន ដែល លោក ម៉ាន់ ប៊ុន ធឿន ធ្លាប់បាន​បំរើកា​រងារ នាពេល​កន្ល​មក មានដូចជា​៖ កាសែត “​រស្មី​កម្ពុជា​”- កាសែត​”​កម្ពុជា​ថ្ងៃនេះ​”- កាសែត​”​ខ្មែរ​ស្ថាបនា​” និង​កាសែត​”​សហស្ស​វដ្ត​ថ្មី​” ជាដើម​..​។​

​ស្ថានភាព​ជំងឺ​ដ៏​ធ្ងន់ធ្ងរ របស់ លោក ម៉ាន់ ប៊ុនធឿន ត្រូវបាន​គ្រួសារ​បញ្ជូន​ទៅកាន់​មន្ទីរ​កាល់ម៉ែត ដើម្បី​សង្គ្រោះបន្ទាន់ ប៉ុន្តែ​ក្រុមគ្រួសារ របស់លោក បាន​ត្អូញត្អែរថា កំពុង​ជួប​បញ្ហា​ខ្វះខាត​លុយកាក់ សម្រាប់​ចំណាយ​ទៅលើ​ការ​សម្រាក​ព្យាបាល​ជំងឺ​ជា​បន្តទៀត​នៅក្នុង​មន្ទីរពេទ្យ​។​

​ផ្តើម​ពី​បញ្ហា​នេះ ក្រុមគ្រួសារ​សាច់ញាតិ របស់លោក ម៉ាន់ ប៊ុនធឿន បាន​អំពាវនាវ​ដល់​សប្បុរស​ជន មិត្ត​ភ័​ក្រ និង​អ្នក​រួម​អាជីព​ជួយផ្តល់​ជា​ថវិកា ដើម្បី​ព្យាបាល​ជំងឺ​បន្ត​..​។​

​សូម​រំលឹកថា លោក ម៉ាន់ ប៊ុនធឿន កាល​អំឡុង​ឆ្នាំ​២០០៧-២០០៨ រូបគាត់ គឺជា​ស្ថាបនិក​មួយរូប របស់​ទស្សនា​វ​ដ្តី​ធម្មជាតិ ដែលមាន​លោក សែម បូរ៉ា ជា​ចាងហ្វាង ហើយ​លោក ម៉ាន់ ប៊ុនធឿន ធ្វើជា​និពន្ធ​នាយក ជាមួយ​លោក ឈឹម សារិទ្ធ​។​

​បច្ចុប្បន្ននេះ លោក ម៉ាន់ ប៊ុនធឿន ត្រូវបាន​ក្រុមគ្រួសារ នាំយកទៅ​ព្យាបាល​ជំងឺ នៅក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ក្នុងស្ថានភាព​ជំងឺ របស់លោក​មាន​សភាព​ធ្ងន់ធ្ងរ​បំផុត​។​

​ប្រសិនបើ​បងប្អូន​អ្នក​រួម​អាជីព ឬ​មិត្ត​ភ័​ក្រ របស់លោក ម៉ាន់ ប៊ុនធឿន មាម​បំណង​ជួយឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​ក្តី សូម​ទាក់ទង​ផ្ទាល់​ទៅ​ក្រុមគ្រួសារ របស់លោក​លោក ម៉ាន់ ប៊ុនធឿន តាមរយៈ​លេខ​ទូរស័ព្ទ​៖ ០១០ ៧៥ ៥៥ ៨១៕​ ដោយ ៖ ដែន សីមា

spot_img
×