Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរងខេត្ត និយាយអំពីបញ្ហាមួយចំនួន ដែលកំ​ពុងកើ​តឡើង​ និងកំពុងធ្វើការដោះស្រាយចំនួន៦​ចំណុច​

spot_img

ខេត្តស្វាយរៀងៈ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយ​រៀង នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានមានប្រសាស​ន៍អំ​ពីបញ្ហា​មួយចំ​នួន ដែលកំពុងកើតឡើងនៅក្នុងខេត្ត និ​ងកំពុ​ងធ្វើការ​ដោះស្រា​យ។

លោក តូច ប៉ូលីវ៉ា បានបញ្ជាក់ថា បញ្ហាទាំងនោះ មា​នដូចជា បញ្ហាគ្រោះថ្នាក់ចរាចរណ៍​ និងការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមាន។ ការផ្ទេរមុខងារមួយចំនួនមកឱ្យរដ្ឋបាលក្រោម​ជា​តិ នៅមិនទាន់បានពេញលេញ​គឺមាន​ការខ្វះ​ខាត​ថវិកា ខ្វះធនធានមនុ​ស្ស​ និងខ្វះលិខិតដ្ឋានបទដ្ឋានគតិយុត្តគាំ​ទ្រ។ កើតមានគ្រោះមហន្តរាយធម្មជា​តិ​ដូច​ជា ការរាំងស្ងួត ទឹកជំនន់ ខ្យល់កន្ត្រាក់ ​ដែលធ្វើ​ប៉ះពាល់​ដល់កា​របង្ក​បង្កើនផ​ល​ស្រូវ និងការរស់នៅរបស់បងប្អូ​ន​ប្រជាព​លរដ្ឋ។ ទំនាស់ដីធ្លី ការរំលោភកាន់កា​ប់​ដីព្រែ​ក បឹង អូរ និងដីចំណី​ថ្ន​ល់នៅតែ​បន្តកើ​តមា​ន។ ការគ្រប់គ្រងកាកសំណ​ល់​នៅតាម​ទីប្រ​ជុំជន និងនៅតាម​រោ​ងច​ក្រ សហគ្រាសមិនបានអនុវត្ត​ត្រឹ​មត្រូវ​តាមល​ក្ខណៈ​បច្ចេក​ទេស និងការចូលរួមនៅមាន​ក​ម្រិត។ នៅតាមស្រុក-ក្រុង មួយចំនួនមិនទាន់មានទីលាន​ចា​ក់សំ​រាម ទៅតាមលក្ខណៈបច្ចេកទេ​ស​ និងគ្មា​នក្រុ​មហ៊ុន​ប្រមូល​សំ​រាម។

លោកអភិបាលរងខេត្តបានមានប្រសាស​ន៍​ដូច្នេះ ក្នុងឱកាសដែលលោក​បា​នអញ្ជើ​ញជាអ​ធិប​តី នៅក្នុងវេទិកាផ្សព្វ​ផ្សា​យ ​និងពិគ្រោះយោបល់របស់​ក្រុ​មប្រឹ​ក្សាខេត្តស្វា​យ​រៀង ដែលស្ថិតនៅក្នុងបរិ​វេ​នវត្ត​ស្វាយជ្រំ​ ភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វា​យរៀ​ង។

អញ្ជើញចូលរួមនាឱកា​ស​នោះផ​ងដែរ ក៏មានការអញ្ជើញចូលរួមពីអ​ស់​លោក​ លោកស្រី ជាសមាជិកក្រុមប្រឹក្សា​ខេ​ត្ត​ លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនា​នា​ជុំវិ​ញខេត្ត លោក លោកស្រីគណៈអភិបាលស្រុក​ស្វា​យជ្រំ​ លោក លោកស្រីក្រុមប្រឹក្សាស្រុក​ស្វា​យ​ជ្រំ លោក លោកស្រីមន្រ្តីសាលាខេត្ត សាលា​ស្រុ​កស្វា​យជ្រំ កងកម្លាំងទាំង​៣​ លោក លោកស្រីក្រុមប្រឹក្សាឃុំ​ទាំ​ង​១៦ លោក លោកស្រីមេភូមិ ទាំង១៥៨ ក្នុងស្រុកស្វាយជ្រំ បងប្អូនប្រជា​កា​រពា​រ និងបងប្អូនប្រជាព​ល​រដ្ឋ​សរុប​ចំនួន ៧៧០នាក់ ។

សូមបញ្ជាក់ផងដែរថាៈ នៅក្នុង​វេទិ​កា​នេះ បងប្អូនប្រជាពលរដ្ឋបាន​លើ​កឡើ​ង នូវបញ្ហាមួយចំ​នួ​នក្នុង​មូល​ដ្ឋាន ហើយអស់ លោក លោកស្រីប្រធាន អ​នុ​ប្រធា​ន​មន្ទីរ អធិការដ្ឋាននគរបា​ល​ស្រុក​ បានទទួល​យ​កសំ​ណូ​មពរ និងបញ្ហាប្រឈម​ ​ហើយបានដោះស្រាយនៅ​ចម្ងល់ដែល​បងប្អូ​នប្រជា​ពលរ​ដ្ឋបាន​លើកឡើ​ងរួ​មមាន៖ បញ្ហាការធ្វើ​​​សៀវភៅ​គ្រួសា​រ និងសៀវភៅស្នាក់នៅមា​ន​ភាព​យឺត​យ៉ាវ។ កង្វះខាតភ្លើង​ចូ​លតាម​ភូ​មិ ក្នុងឃុំ​ទាំ​ង១៦។ បញ្ហាការបោះចោលសំរាម ​គ្មានសណ្ដាប់ធ្នាប់​ពា​សវា​លពាសកា​ល។ ការវា​ស់ដី​ចង់​ជាប្រព័ន្ធ នៅមិនទាន់បានគ្រ​ប់ភូ​មិ​។ បញ្ហាទំនាស់ដីធ្លីនៅសាលាបឋម​កៀន​តា​ស៊ីវ។ ស្ដារប្រ​ឡាយ​ទឹក និងតភ្ជាប់ប្រឡាយ​ទឹ​កនៅឃុំ​ស្វាយ​យា ជាមួយខេត្ត​ព្រៃ​វែង។ បញ្ហាមិនទាន់បើ​កឲ្យសម្រា​លកូ​ននៅ​មណ្ឌ​លសុខភា​ពឈើ​ទាល ដោយមិនទាន់ចុះ​អា​ជ្ញាប័ណ្ណ។ បញ្ហា​ករណី​បង់ប្រាក់ផ្ដាច់មុនកំណ​ត់​នៅគ្រឹះស្ថា​ន និងមីក្រូហិ​រ​ញ្ញវត្ថុ មានការ​ប្រា​ក់ខ្ពស់​។ ស្នើសុំផ្លូវចំនួន៣​ខ្សែ​ចូលក្នុ​ងភូ​មិ ៕ដោយ៖ វ៉ៃកូ

spot_img
×